ពាក្យ​ថា «​អត់​មាន​ពេល​គ្រប់គ្រាន់​» គ្រាន់តែ​ជា​លេខ​សម្រាប់​លួងលោម និង​កុហក​ខ្លួនឯង តែប៉ុណ្ណោះ​

, , Leave a comment

24-1-2015 24-1-2015 (1)

​នៅពេល​មិនអាច​សម្រេច​កិច្ចការ​អ្វីមួយ​មនុស្ស​ម្នាក់ៗ តែង​លើក​ហេតុផល​ថា ដោយសារតែ​«​គ្មាន​ពេលវេលា​គ្រប់គ្រាន់​ដើម្បី​ធ្វើ​វា​»​។ ការលើកឡើង​បែបនេះ គឺ​មិន​ខុស​នោះទេ ប៉ុន្តែ​ប្រសិនបើ​ក្រឡេក​ទៅ​មើល​ជ្រុង​ផ្សេងទៀត យើង​អាច​និយាយបានថា គ្មាន​នរណាម្នាក់ មាន​ពេលវេលា​លើសពី ២៤​ម៉ោង​នោះទេ​ក្នុង​មួយថ្ងៃ ចុះ​ហេតុអ្វី​បានជា អ្នកខ្លះ​អាច​សម្រេច​ភាពជោគជ័យ ចំណែក​អ្នក​ខ្លះទៀត​គ្មាន​បានសម្រេច​ជា​សាច់​ការ​អ្វី​សោះ​។​

 

​បើ​មើល​ទៅលើ​ហេតុផល​នេះ ការប្រើប្រាស់​ពាក្យ​ថា «​គ្មាន​ពេលវេលា​គ្រប់គ្រាន់ ដើម្បី​ធ្វើ​អ្វីមួយ​» អាចជា​ការ​កុហក​ខ្លួនឯង ឬ​ការ​កុហក​អ្នកដទៃ នៅពេល​មិនអាច​ទទួល​អ្វីដែល​ខ្លួន​ចង់បាន​តែប៉ុណ្ណោះ​។ ខាងក្រោម​នេះ គឺជា​ហេតុផល​៣​យ៉ាង ដែល​រុញច្រាន​ឲ្យ​អ្នក​តែង​បរាជ័យ​សឹង​គ្រប់ពេល ហើយ​ចុងក្រោយ​ប្រើពាក្យ​ថា​«​អត់​សូវ​មាន​ពេល​គ្រប់គ្រាន់​»៖

 

១-​អ្នក​ចំណាយពេល​ច្រើន​លើ​អ្វីដែល​គ្មាន​ប្រយោជន៍​
​ជា​រៀងរាល់ថ្ងៃ​មនុស្ស​គ្រប់គ្នា​តែង​ចំណាយពេល​ច្រើន ទៅលើ​រឿង​ដែល​អត់​ប្រយោជន៍​ដូចជា លេង​ហ្គេម លេង Facebook មើល​ទូរទស្សន៍ និង​អ្វីៗ​ផ្សេងទៀត​។​ល​។ ការចំណាយ​ពេល​ច្រើន​ហួសហេតុ​ពេក លើ​អ្វីដែល​អត់​សូវ​មាន​ប្រយោជន៍​ធ្វើ​ឲ្យ​អ្នក​បាត់បង់​ពេលវេលា​ក្នុង​ការធ្វើ​អ្វីដែល​សំខាន់​សម្រាប់​ការសិក្សា និង​ការងារ​ក្នុង​ជីវិត​។ ដូចដែល​បានដឹងហើយថា ក្នុង​មួយថ្ងៃ​មាន​២៤​ម៉ោង ដូច្នេះ​ប្រសិន​អ្នក​ចំណាយពេល​ច្រើន​ម៉ោង​លើ​អ្វីដែល​មិនសូវ​សំខាន់​នោះ​មានន័យថា អ្នក​គ្មាន​ពេលវេលា​ណា ដើម្បី​ធ្វើ​រឿង​ផ្សេងទៀត​ទេ​។ ពេលវេលា​មិនដែល​ប្រាប់​អ្នក​ថា អ្វី​ដែលមាន​ប្រយោជន៍ ឬ​អត់​ប្រយោជន៍​នោះទេ ពោលគឺ​មានតែ​អ្នក​ប៉ុណ្ណោះ​ដែល​ត្រូវ​វិនិច្ឆ័យ​ដោយ​ខ្លួនឯង បើ​មិន​ដូច្នោះ​ទេ គ្មាន​ថ្ងៃ​អាច​ជោគជ័យ​ឡើយ​។​

 

២-​អ្នក​មិនចេះ​បែក​ចែក​អ្វី​ជា​អាទិភាព​
​មួយថ្ងៃៗ​មានការ​ងារ​ច្រើនណាស់​ដែល​ត្រូវការ​បញ្ចប់​ឲ្យ​បាន​ឆាប់​។ ជាមួយគ្នា​នោះ​បើ​អ្នក​មិនអាច​បែងចែក​អ្វី​សំខាន់​អ្វី​មិនសូវ​សំខាន់​ទេនោះ (​មានន័យថា អ្វី​ជា​អថិរភាព​) ប្រាកដជា​មិនអាច​បញ្ចប់​ការងារ​ដែល​បន្ទាន់​មុន​នោះទេ​។ ជាទូទៅ​មនុស្ស​ភាគច្រើន​មិន​បានគិត​ត្រង់ចំណុច​នេះ​ឲ្យ​ដិតដល់​ឡើយ ជាហេតុ​នាំ​ឲ្យ​មានការ​ស្មុគស្មាញ និង​ពិបាក​ធ្វើការ ព្រោះតែ​រវល់​ធ្វើ​នេះ​បន្តិច​ធ្វើ​នោះ​បន្តិច​ដោយ​គ្មាន​ផែនការ​ច្បាស់លាស់​ថា អ្វីដែល​ត្រូវធ្វើ​ដំបូង និង​អ្វីដែល​គួរ​ធ្វើ​បន្ទាប់​។ ពេលខ្លះ​បើ​មិន​បែងចែក​ឲ្យ​ច្បាស់​នោះទេ អ្នក​ក៏​គ្មាន​អារម្មណ៍​ណា​ទៅធ្វើ​ឡើយ ព្រោះ​ឲ្យ​តែ​នឹកឃើញ​ដល់​ការងារ​ដ៏​ច្រើន​ទាំងនោះ​ធ្វើ​ឲ្យ​ឈឺក្បាល ឬ​ធ្វើ​ឲ្យ​ស្រេ្ត​ស​គិត​អ្វី​មិន​ចេញ​។​

 

៣-​អ្នក​ចូលចិត្ត​ពន្យារពេល​
​ពេលខ្លះ​ការងារ​មិន​ពិបាកធ្វើ​នោះទេ ប៉ុន្តែ​ដោយសារតែ​មនុស្ស​មាន​ទម្លាប់​អាក្រក់​មួយ​ដែល​នាំ​ឲ្យ​អ្វីៗ មិនអាច​សម្រេច​ទៅបាន​តាម​ពេល​កំណត់​ពោលគឺ «​ការពន្យារពេល​»​។ ដោយសារតែ​ការពន្យារពេល វា​ធ្វើ​អ្នកខាតបង់​ពេលវេលា​ជាច្រើន ហើយ​វា​ជា​ចំណុច​អវិជ្ជមាន​មួយ​ដែល​ត្រូវតែ​កែប្រែ​ជាបន្ទាន់​។ ដូច្នេះហើយ ដើម្បី​ជៀសវាង​ការប្រើ​ពាក្យ​ថា «​ខ្ញុំ​គ្មាន​ពេល​គ្រប់គ្រាន់​» អ្នក​ត្រូវតែ​បង្កើត​ទម្លាប់​ល្អ​មួយ ពោលគឺ​ត្រូវធ្វើ​អ្វី​ឲ្យ​ចប់​ចុង ចប់​ដើម ហើយ​ហាម​ដាច់ខាត​ការពន្យារពេល​រហូតដល់​ហួសពេល​អស់​ក្នុងការ​សម្រេច​វា​ទៅតាម​កាលកំណត់​៕

 

Leave a Reply

(*) Required, Your email will not be published