ប្រទេសហ្វីលីពីន ៖ ប្រភពព័ត៌មានកម្សាន្តបរទសបានផ្តល់អោយគេហទំព័រ
កំណើតថ្មីបង្ហាញឱ្យឃើញថា រូបសម្រស់របស់នាង Jahziel Manabat ដែលសុទ្ធសឹងជារូបសិចស៊ី និងត្រូវបានគេស្គាល់ថា នាងជាតារាម៉ូឌែលក្តៅសាច់សញ្ជាតិ Philippines មានឈ្មោះក្រៅហៅថា Jaz មានដើមកំណើតក្នុងតំបន់ Manila ប៉ុន្តែត្រូវផ្លាស់ទីលំនៅមករស់នៅទីក្រុង Quezon វិញ ញ៉ាំងឱ្យកក្រើកជុំវិញវិស័យបង្ហាញម៉ូដរថយន្ត លើទីលានប្រណាំង។
កាលពីពេលថ្មីៗនេះ នាង Jahziel Manabat បានជាប់ចំណាត់ថ្នាក់ជារាជនីសម្រស់នៃតារា បង្ហាញម៉ូដរថយន្តប្រណាំងក្តៅសាច់ប្រច្រាំទេស ក្នុងចំណោមតារា ១០០ ដួង ដែលទើបតែបញ្ចប់ការប្រជែងគ្នា ក្នុងកម្មវិធី Sensual Siren of Qc ទៀតផង។
នៅក្នុងឈុតឆាកនៃការបង្ហាញម៉ូដសិចស៊ី នៅលើទីលានប្រណាំងរថយន្តមួយកន្លែង ដែលមានសក្តានុពលទេសចរណ៍ ឱ្យភ្ញៀវទេសចរអញ្ជើញមកកម្សាន្តដ៏ច្រើនបំផុតប្រចាំប្រទេ បានស្តែងឱ្យឃើញនូវភាពទាក់ទាញកាមារម្មណ៍របស់នាង ហើយត្រូវបានគេទទួលស្គាល់ សក្តិសមហើយ ដែលតម្រូវឱ្យនាងជាប់ចំណាត់ថ្នាក់ជារាជនីសម្រស់របស់ Philippines ផងដែរ។
គួរបញ្ចាក់ថា នាង Jahziel Manabat មានកម្ពស់ ១៦០សង់ទីម៉ែត្រ ទម្ងន់ខ្លួន៤៤គីឡូក្រាម ដែលមិនត្រូវបានប្រាប់ពីទំហំទាំងបី ប៉ុន្តែអាចនិយាយបានថា នាងមានទំហំទាំងបីមិនចាញ់តារាបរទេសលំដាប់អន្តរជាតិឡើយ៕