គ្រឿងអលង្ការ​ជាង​២០​ម៉ឺន​ដុល្លារ ជា​មូល​ហេតុដែល​សេង សូ​ណា ឯកា​ក្នុង​រាត្រី ព្រោះ​លោក​ផ្កាយ​៣​មន្ត្រី​យោធា​គ្មាន​វត្តមាន​ស្អំ​បេះដូង​ស្រី (​វីដេអូ​)

, , Leave a comment

25-1-2015

​រាជធានី​ភ្នំពេញ : នៅក្នុង​រាត្រី​នៃ​ថ្ងៃ​ខួបកំណើត​ដែល​ប្រកបទៅដោយ​អត្ថន័យ របស់​តារា​សម្ញែង​ដើមទ្រូង​សិច​ស៊ី​មិន​ចាស់​តារា​បរទេស ត្រូវបាន​គេ​ទម្លាយ​ព័ត៌មាន​ថា បុរស​ផ្កាយ​៣​លើ​ស្មា ជា​មន្ត្រី​យោធា​ថ្នាក់ខ្ពស់ ក្នុង​ក្រសួងមហាផ្ទៃ ដែល​គេ​សង្ស័យថា​ជា​ម្ចាស់​ស្នេហ៍ ថែ​ស្អំ​បេះដូង​របស់​នាង មិនបាន​ចូលរួម​នៅក្នុង​ពិធី​ខួបកំណើត​នោះឡើយ ខណៈដែល​ត្រូវបាន​គេ​ដឹងថា មន្ត្រី​យោធា​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​រូបនេះ បាន​រឿង​ស៊យ​ធំ​បាន​គ្រឿងអលង្ការ​តម្លៃ​ជាង​២០​ម៉ឺន​ដុល្លារ ខណៈដែល​ចូលទៅក្នុង​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ ភូ​គី​ត្រា ស្ថិតក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​។​

 

​បើទោះបីជា​មន្ត្រី​យោធា​ម្នាក់​នោះ ស្ថិតនៅក្នុង​មន្ទិលសង្ស័យ​ទំនាក់ទំនង​ស្នេហ៍​ជាមួយ សេង សូ​ណា មិនបាន​ចូលរួម​ក្នុង​ពិធី​ខួបកំណើត គម្រប់​អាយុ​២៥​ឆ្នាំ​របស់​នាង​ក្តី ក៏​គេ​សង្កេតឃើញថា សេង សូ​ណា នៅតែមាន​ទឹកមុខ​ញញឹម រីករាយ ទទួលភ្ញៀវ​កិត្តិយស ក្នុង​ឈុត​កូនក្រមុំ ដែលជា​សម្លៀកបំពាក់​ប្រពៃណី​ខ្មែរ យ៉ាង​ស័ក្តិ​សមជា​នារី​ខ្មែរ ទោះបី​គ្មាន​កូន​ក​ម្លោះ​ក៏ដោយ​នោះ​។ សេង សូ​ណា បាន​និយាយថា ៖ «​ខ្ញុំ​អត់​បានដឹងថា គាត់​មានរឿង​អី​ទេ​បង​..! តែមាន​កាដូ​ផ្ញើមក​ដែរ​..! ខ្ញុំ​អត់​បាន​តាមដាន​ព័ត៌មាន ទើប​អស់​បានដឹង​..!»​។​

 

​ពេល​សួរថា តើ​ម្ចាស់​ស្នេហ៍​ដែល​គេ​សង្ស័យថា ជា​មន្ត្រី​យោធា​នោះ ជា​អ្នក​ឧបត្ថម្ភ ក្នុង​ពិធី​ខួបកំណើត​នេះ​មែន​ទេ​? សេង សូ​ណា ឆ្លើយថា ៖ «​អត់​ទេ​បង​..! គ្មាន​អ្នកណា​ជួយ​ទាំងអស់​..! ម៉ា់ក់​ប៉ា​ខ្ញុំ​ជា​អ្នកធ្វើ​ឲ្យ​ទេ​..! ខ្ញុំ​អត់​ចង់បាន​អ្នក​ឧ​ត្ថ​ម្ភ​ទៀត​ទេ បើ​ចង់បាន​គឺ​ចង់បាន​គូ​អនាគត​តែម្តង ខ្ចិ​ល​ណាស់​បង​..! មាន​អ្នក​ជួយ​ច្រើនពេក មិនដឹង​មួយណា​..!»

 

​ព័ត៌មាន​ខ្សឹបខ្សៀវ​នេះ​ត្រូវបាន​គេ​ខ្សឹប​ប្រាប់ថា សេង សូ​ណា កំពុង​ជាប់​មន្ទិលសង្ស័យ​ស្នេហ៍​ជាមួយនឹង​មន្ត្រី​យោធា​ពាក់​ផ្កាយ​៣​ពាក់​លើ​ស្មា​រូបនេះ អស់​រយៈពេល​ជាច្រើន​ខែ​មកហើយ ហើយ​មន្ត្រី​រូបនោះ​មាន​ឋានៈ​ជា​នាយសេនាធិការរង និង​ជានា​យក​ទីចាត់ការ​ការងារ​ព្រំដែន កងយោធពល​ខេមរភូមិន្ទ នៃ​ក្រសួងការពារជាតិ​។​

 

​វិល​មក​ក្រោយ​បន្តិច​ត្រង់​ពិធី​ខួប​របស់​តារា​សិច​ស៊ី សេង សូ​ណា បាន​អញ្ជើញ​ភ្ញៀវ​ទៅ​ពិសា​អាហារ​នៅ​ភោជន​ដ្ឋា​ន​ស្ទឹង​មាស ដែលមាន​ទីតាំង នៅក្បែរ​វត្ត កៀន​ឃ្លាំង ដែល​ពិធី​នោះបាន​ធ្វើ​ឲ្យ​ភ្ញៀវ​មានការ​ងឿងឆ្ងល់​គ្រប់គ្នា ដោយសារតែ​ការ​ស្លៀក​ឈុត​កូនក្រមុំ ដោយ​មិនមាន​កូន​ក​ម្លោះ​។ ជាមួយគ្នា​នោះ​នាង​បាន​ផ្ដិតរូប​សិច​ស៊ី​របស់​នាង​ចំនួន​២​ផ្ទាំង​ធំៗ ដាក់​អម​ច្រកចូល​និង​មាន​ពិធី​កាត់​នំ ថ្លែងអំណរគុណ​ឪពុកម្ដាយ​សុំ​ខមាទោស​ដូច​ទៅនឹង​កម្មវិធី​អាពាហ៍ពិពាហ៍​ដែរ​។​

 

​ត្រង់ចំណុច​នេះ សេង សូ​ណា បាន​ប្រាប់ថា ធ្វើបែបនេះ ព្រោះតែ​នាង​ចង់​ធ្វើ​ឲ្យ​ប្លែក​ពី​គេ និង​ម្យ៉ាងទៀត ដោយសារតែ​ឃើញ អ្នកសិល្បៈ​មួយចំនួន​បាន​រៀបការ​ជាច្រើន ហើយ​នាង​ចង់​រៀបការ​ដូច​គេ​ដូច​ឯង​ដែរ​៕

 25-1-2015 (1)

25-1-2015 (2)

 

Leave a Reply

(*) Required, Your email will not be published