ដំណោះស្រាយ​ពេល​អតិថិជន​មិន​ព្រម​បង់លុយ​

, , Leave a comment

Absolute-Return-ca_2298560b

​តើ អ្នក​កំពុង​តែមាន​បញ្ហា​ក្នុងការ​ប្រមូល​លុយ​ពី​អតិថិជន​មែន​ទេ​? តើ​អ្នក​កំពុងតែ​ឆ្ងល់​ទេ​ធ្វើ​ដូចម្តេច​ទើប​ដោះស្រាយ​ជាមួយ​អតិថិជន​ដែល មិន​ព្រម​បង់លុយ​អោយ​អ្នក ឬ តែងតែ​បង់​យឺត​? ខាងក្រោម​នេះ​គឺជា​យោបល់​ខ្លះៗ​ដែល​វា​នឹង​ជួយ​ឲ្យ​អ្នកប្រមូល​លុយ​បាន ទាំង​ដើម​ទាំង​ការ​ពី​អតិថិជន​។ ឱកាស​ដែល​អតិថិជន​ភាគច្រើន​ត្រូវ​បង់លុយ​អោយ​អ្នក​គឺ​ត្រូវតែ​ជា​ពេលវេលា មួយ​ដែល​សម​ហេតុផល​។ ប៉ុន្តែ​នាពេល​ឆាប់​នេះ​អ្នក​ត្រូវតែមាន​អ្វី​ដោះស្រាយ​ជាមួយ​អតិថិជន ម្នាក់​ដែល​គាត់​មិន​ព្រម​បង់លុយ​អោយ ឬ​ក្របង់​ពេក​។ តើ​អ្នក​អាចធ្វើ​អ្វី​បាន​ទៅ​ខ្លះទៅ​? តើ​អ្វី​ខ្លះទៅ​ដែល​អ្នក​មិនអាច​ប្រមូល​លុយ​ដែលជា​កម្ម​សិទ្ធ​របស់​អ្នក បាន​ទៅ​? ខាងក្រោម​នេះ​គឺជា​អ្វីដែល​អ្នក​ត្រូវ​ដឹង​។​

 

​រឿង​ដំបូង​គេ​

ចូរ​ចៀសវាង​រាល់​បញ្ហា​ទាំងឡាយ​ដែល​កើតមាន​ចាប់ពី​កិច្ច​ចាប់ផ្តើម​តាមរយៈ ការធ្វើជា​វិក័យប័ត្រ​ចំពោះ​អតិថិជន​ថ្មី និង​ការពិភាក្សា​ទៅលើ​តម្លៃ​, ថ្លៃ​សេវាកម្ម និង​តម្រូវការ​ចំនាយ​របស់​អ្នក​ជាមួយ​អតិថិជន​ថ្មីៗ​មុនពេល​អ្នកធ្វើការងា រ​របស់​ពួកគេ​។​

 

បើសិនជា​អ្នកធ្វើការ​ជា​អ្នកបម្រើ​មូលដ្ឋាន ឬ​សេវាកម្ម​ផ្គត់ផ្គង់​ក្រោម​ការចុះ​កុងត្រា​មួយ ចូរ​ប្រាកដ​អ្វី​ទៅ​ដែលជា​សេវាកម្ម​ដែល​អ្នកនឹង​ត្រូវធ្វើ​, អ្វី​ទៅ​ដែល​ត្រូវ​ដឹកជញ្ជូន​អោយ​អតិថិជន​ដើម្បី​អោយគេ​បង់ប្រាក់​មកវិញ និង​ការងារ​អ្វី​ទៅ​ដែល​វា​នឹង​នាំទុក្ខ​ដាក់ខ្លួន​បន្ថែមទៀត​។ ចូរ​ប្រាក​ថាអោយ​អតិថិជន​របស់​អ្នកដឹង​ពី​របៀប​ដែល​ត្រូវ​បង់លុយ និង​រយៈពេល​យូរ​ប៉ុណ្ណា​ដែល​ពួកគេ​ត្រូវ​បង់ថ្លៃ​ឥ​វ៉ាន់​នីមួយៗ​។ ចូរ​យក​រឿងនេះ​មក​សរសេរ​ជា​លាយ​លក្ខ​អក្សរ​ទៅ ហើយ​ចូរ​ប្រាកដថា​មាន​បញ្ចូល​នូវ​ផ្នែក​មួយ​ដែលជា​សិទ្ធិ​របស់​អ្នក និង​ការទទួលខុសត្រូវ​ចំពោះ​ភាពជា​ម្ចាស់​នៃ​ផលិតផល​, ទ្រព្យសម្បត្តិ ឬ​ថត​ទុក​ទៅលើ​ការងារ​ដែល​អ្នក​បានធ្វើ​បើសិនជា​ការបង់​លុយ​មិន​ព្រមធ្វើ ។​

 

​បើកភ្នែក​ឲ្យ​ធំៗ​មើល​ការទទួល​យកលុយ​

ចូរ​ផ្ញើរ​វិក័យប័ត្រ​របស់​អ្នក​អោយបាន​យ៉ាង​លឿន​ទៅតាម​កាលវិភាគ​ដែល បានកំណត់​ជា​ទៀងទាត់​។ ចូរ​ប្រាកដថា អតិថិជន​អាច​ប្រាប់ថា​ការផ្ញើរ​របស់​អ្នក​មិនមែន​គ្រាន់តែ​ជា​អ្នក​រំលឹក ជា​ទម្លាប់​មួយ​ផ្សេងទៀត​នោះទេ​។ អ្នក​ប្រហែលជា​ត្រូវការ​បិត​តែម​នៅលើ​ស្រោមសម្បុត្រ​វិក័យប័ត្រ ទើប​វា​មិនអាច​របូត​ចេញ​ដោយ​ចៃដន្យ​បាន​។ ចូរ​ផ្ញើរ​លិខិត​រំលឹក​យ៉ាង​លឿន​ទៅ​រាល់​អតិថិជន​ទាំងឡាយ​ដែល​មិនទាន់​បង់ លុយ​ទៅតាម​ពេលវេលា​ដែល​បានកំណត់​ទុក ជាធម្មតា​ពី ១០ ទៅ​៣០​ថ្ងៃ​។​ បើសិនជា​អតិថិជន​ម្នាក់​នៅតែ​មិន​ព្រម​បង់លុយ​ក្រោយពី​ផ្ញើរ​លិខិត​រំលឹក រួចហើយ ចូរ​អោយ​នរណាម្នាក់​ដែល​ធ្វើការ​នៅ​កន្លែង​ទទួល​លុយ​ទូរស័ព្ទ​ទៅ​អតិថិជន នោះ ហើយ​ព្យាយាម​កំណត់​អំពី​មូលហេតុ​នោះ​ផង​។ បើសិនជា​អតិថិជន​គឺជា​មនុស្ស​ម្នាក់​ដែល​អ្នក​ចង់​រក្សា​ធ្វើការ​ជាមួយ ចូរ​ប្រើ​វិធីសាស្ត្រ​នា​ដែល​ងាយ​នឹង​រក្សា​ការទំនាក់ទំនង​ការងារ​ជាមួយគ្នា ទៀ​តទៅ​ក្រោយពី​ពួកគេ​បាន​បង់លុយ​រួចហើយ​។​

 

បើសិនជា​ក្រុមហ៊ុន ឬ​មនុស្ស​ម្នាក់​កំពុង​តែមាន​បញ្ហា​ខាង​ហិរញ្ញវត្ថុ ចូរ​ផ្តល់ឱកាស​អោយ​ពួកគេ​ម្តងទៀត​ក្នុង​ការសង​ប្រាក់​ដល់​អ្នក​បន្តិច​ម្តងៗ ទៅ​។​  ប្រសិនបើ​ការទា​លុយ​ជា​លើកដំបូង​នេះ​មិន​ប្រព្រឹត្តិទៅបាន​ល្អ​ទេ ចូរ​ប្រើ​វិធី​ណា​ដែល​ធ្ងន់ធ្ងរ​បន្តិច​ទៅ​មានន័យថា ត្រូវ​ទៅ​ទា​លុយ​នោះ​ដោយ​ខ្លួនឯង​៖
• ​ឯកសារ រៀបចំ​ធ្លាក់​មកពី​តុលាការ​។ អ្នក​មិនចាំបាច់​ជួល​មេធាវី​មកប្តឹង​តុលាការ​ក្នុងការ​ទាមទារ​រឿង​តិចតួច បែបនេះ​ទេ ដូច្នេះ​បើសិនជា​អតិថិជន​ចង់​ធ្វើបែបនេះ​មែន វា​អាចជា​មធ្យោបាយ​មួយ​បន្ថោក​តម្លៃ​នៃ​ការទារលុយ​របស់​អ្នក​ហើយ​។​
•​    ​ទាក់ទង ភ្នាក់ងារ​ប្រមូលប្រាក់​នៅ​មូលដ្ឋាន​របស់​អ្នក អោយ​ពួកគេ​ធ្វើការ​។ ចូរ​ស្វែងរក​ភ្នាក់ងារ​ប្រមូលប្រាក់​អោយ​បានល្អ​បំផុត​ដែល​ពួកគេ​នឹង​ទទួល បាន​កម្រៃ​មកវិញ​នៅពេល​ពួកគេ​ធ្វើ​សេវា​កម្មនេះ​ជូន​អ្នក​បាន​។​
•​    ​ចូរ​អោយ​ភ្នាក់ងារ​ទារប្រាក់​សរសេរ​របាយ​ការណ៍​អំពី​ម្ចាស់បំណុល​
•​     ចូរ​រក្សាទុក​សេវាកម្ម​ទាំងឡាយ​នៃ​ការធ្វើ​ជាមួយ​មេធាវី​បើសិន​ជាមួយ ចំនួន​មាន​សារៈសំខាន់​គ្រប់គ្រាន់​ក្នុងការ​ធានា​លើ​ការចំណាយ និង​ការយកចិត្តទុកដាក់រ​បស់​មេធាវី​។​

 

អ្វីដែល​មិនត្រូវ​ធ្វើ​ មិនត្រូវ​ប្រាប់​មិត្តភក្តិ​របស់​អ្នក​ជុំវិញ​ការជួបគ្នា​ជាមួយ​អតិថិជន ឡើយ ហើយក៏​មិនត្រូវ​សរសេរ​វា​ដាក់​ក្នុង Facebook និង Twitter ដែរ ព្រោះ​វា​អាចធ្វើអោយ​មានការ​ប្រឈមមុខ​ដ៏​អាក្រក់​ដល់​អតិថិជនរ​បស់​អ្នក​។ បើសិនជា​អ្នក​រឿង​បែបនេះ អ្នក​អាច​ត្រូវគេ​ប្តឹង​បាន​។ អ្នក​ក៏​អាច​មុខ​ច្បាប់​ដ៏​ក្តៅគគុក​បានដែរ​នៅពេល​ធ្វើការ​គំរាម​គំហែង​, ការប្រើប្រាស់​ភាសា​វាយប្រហា​រ​, ការ​ទូរស័ព្ទ​ក្នុងពេល​វេលា​មួយ​ដែល​ចម្លែក ឬ​ច្រើនដង​ពេក ឬ​ការ​ថ្លែង​ពាក្យសម្តី​មិន​ត្រឹម​ត្រូ​វា​នឹងមាន​អ្វី​កើតឡើង​បើសិនជា អ្នក​ជំពាក់​មិន​ព្រម​បង់លុយ​អោយ​៕

 

Leave a Reply

(*) Required, Your email will not be published