លោក​ឈិ​ត សុខុន អភិបាលខេត្ត​ព្រះសីហនុ ត្រូវ​កូនចៅ​ខ្លួន​ប្តឹង ព្រោះតែ​ទង្វើ​ពុករលួយ បក្សពួកនិយម អាត្មានិយម​

, , Leave a comment

56

លោក ឈិ​ត សុ​ខុន អភិបាលខេត្ត​ព្រះ​សីហ​នុ ដែល​ត្រូវ​មន្ត្រីរាជការ​នៅ​ក្នុង​សាលា​ខេត្ត​រួម​គ្នា​ផ្តិត​មេដៃ​ប្តឹង​​ទៅ​​ក្រសួង​មហា​ផ្ទៃ

ខេត្ត​ព្រះសីហនុ : ស្នាម​មេដៃ​ប្រមាណ​ជាង​៧០​នាក់ រួម​ជាមួយនឹង​យោងតាម​បណ្តឹង​មួយច្បាប់ ដែលជា​ទុក្ខ​កង្វល់​របស់​មន្ត្រីរាជកា​រ​នៅក្នុង​សាលាខេត្ត​ព្រះសីហនុ​ចុះ​បាន​ផ្ញើ​ទៅ​ឧបនាយករដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់ថា លោក ឈិ​ត សុខុន បន្ទាប់ពី​បាន​ចូលកាន់​មុខតំណែង​ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០១៤ កន្លងមក​បាន​អនុវត្ត​ការងារ​មាន​ភាពមិនប្រក្រតី​ប្រាសចាក​ពី​គោលការណ៍​ច្បាប់​ជាច្រើន ដូចជា​ករណី​បក្សពួកនិយម អាត្មានិយម សម្រេច​កិច្ចការ​ដោយ​អត្តនោម័ត ដូចជា ករណី​ស្នើសុំ​តែងតាំង​កូនបង្កើត​ឈ្មោះ ឈិ​ត រតនៈ ជា​នាយករង​រដ្ឋបាល​សាលាខេត្ត​ជាដើម និង​នៅមាន​ករណី​ប្រាសចាក​ពី​លក្ខណៈ​ច្បាប់​ជាច្រើន​ទៀត​។​

 

​នៅក្នុង​ខ្លឹមសារ​នៃ​ពាក្យបណ្តឹង​របស់​មន្ត្រីរាជកា​រ​នៅក្នុង​សាលាខេត្ត​ព្រះសីហនុ​បាន​បញ្ជាក់ថា បើសិនជា​ឧបនាយករដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ មិនមាន​ការដោះស្រាយ​តាម​ការលើកឡើង​នៅក្នុង​ខ្លឹមសារ​ដែល​បាន​ផ្ញើ​ជូនទៅ​ក្រសួងមហាផ្ទៃ​នោះទេ ពួកគាត់​នឹង​នាំគ្នា​ធ្វើ​កូដកម្ម​អហិង្សា​មួយ​នៅខាងមុខ​សាលាខេត្ត​នាពេល​ឆាប់ៗ​នេះហើយ​។​

 

​ជុំវិញ​ការចោទប្រកាន់​ខាងលើនេះ គេហទំព័រ​កំណើត​ថ្មី​យើងខ្ញុំ​រង់ចាំ​ការបកស្រាយ​បំភ្លឺ​ពី​លោក​ឈិ​ត សុខុន ដើម្បី​ជម្រះ​មន្ទិល​ទាំងអស់នេះ​៕

 

Leave a Reply

(*) Required, Your email will not be published