លក្ខណៈសម្បត្តិ​របស់​ប្រពន្ធ​ល្អ​ដែល​គួរ និង​មិនគួរ​អនុវត្តន៍​

, , Leave a comment

អ្នក​ប្រហែលជា​គិតថា ខ្លួនឯង​មាន​លក្ខណៈសម្បត្តិ​ល្អ​គ្រប់យ៉ាង និង​មិនបាច់​ចៀសវាង​នូវ​អ្វីដែល​ជាការ​លើកលែង​ចំពោះ​ស្នេហា​របស់​អ្នក​ឡើយ ប៉ុន្តែ​មានរឿង​មួយចំនួន​តូច​ដែរ ដែល​ភរិយា​មិនគួរ​សួរ ឬ​និយាយប្រាប់​ស្វាមី​នោះទេ​។​

 

-​កុំ​និយាយដើម​ម្តាយក្មេក​
​ចង់​មាន​ស្នេហា​យូរអង្វែង​ក្នុងនាម​ជា​ភរិយា អ្នក​គួរតែបង្កើត​ទំនាក់ទំនង​ល្អ​ជាមួយនឹង​ម្តាយក្មេក ហើយ​អ្វីដែល​រិត​តែ​ល្អ​ទៀត​នោះ គឺ​ចៀស​ឲ្យ​ឆ្ងាយ និង​កុំ​និយាយ​អំពី​បុគ្គលិកលក្ខណៈ​របស់គាត់​អី​។​

 

-​មិត្ត​របស់​ប្តី​
​អ្នក​ប្រហែលជា​យល់ថា ម្នាក់​ក្នុងចំណោម​មិត្តភក្តិ​របស់​ប្តី​អ្នកជា​មនុស្ស​ដែល​គួរ​ឲ្យ​ស្រឡាញ់ និង​មានរឿង​ដែល​ត្រូវ​និយាយ​សរសើរ​ពី​គេ​ច្រើន​ហើយ ប៉ុន្តែ​អ្នក​មិនត្រូវ​និយាយ​រឿងនេះ​នៅ​ចំពោះមុខ​ប្តី​របស់​អ្នក​ឡើយ ព្រោះ​គាត់​ប្រហែលជា​យល់ឃើញ​ផ្សេង ឬ​មាន​អារម្មណ៍​ប្រច័ណ្ឌ​ជាដើម​។​

 

-​កុំ​សង្ស័យ​លើ​សុ​បិ​ន្ត​របស់គាត់​
​ការរស់នៅ​ជា​គូ​មានន័យថា អ្នកមាន​ការយល់ដឹង និង​ជឿជាក់​ទៅលើ​សុ​បិ​ន្ត​របស់គាត់ ហើយ​ព្រមទាំង​ផ្តល់នូវ​ការគាំទ្រ​គ្រប់ពេល​ទាំងអស់​ដែល​គាត់​ត្រូវការ​ដែរ​។ បើសិនជា​អ្នក​មិនអាច​ផ្តល់​ជាការ​គាំទ្រ​បន្ថែម​ទេនោះ ចូរ​កុំ​ព្យាយាម​ប្រឆាំងនឹង​សុ​បិ​ន្ត​របស់គាត់​ទៅបាន​ហើយ​។​

 

-​ប្រាក់ខែ​របស់​អ្នក​
​ប្រសិនបើ​អ្នក​ទាំងពីរ​ទុកដាក់​លុយ​ផ្សេងគ្នា​នោះ វា​អាច​ក្លាយទៅជា​រឿង​ដ៏​គ្រោះថ្នាក់​មួយ​សម្រាប់​ដៃគូ​ដែល​ចូលចិត្ត​សួរនាំ ច្រើន​ទាក់ទង​នឹង​ប្រាក់ខែ ឬ​ចំណូល​ដែល​ខ្លួន​រកបាន​។ ដូច្នេះ អ្នក​គួរតែមាន​ការប្រុងប្រយ័ត្ន​ចំពោះ​រឿងនេះ​ឲ្យ​មែនទែន​៕

173

 

Leave a Reply

(*) Required, Your email will not be published