លោក ផៃ ស៊ី​ផាន ៖ ខ្ញុំ​សោកស្តាយ និង​ពន្យល់​ប្រាប់​ក្រុមនិស្សិត និង​បញ្ញាវន្ត​ចំពោះ​ក្រដាសប្រាក់​១០០​រៀល​ចេញ​ថ្មី​ដែល​រង​ប្រតិកម្ម​

, , Leave a comment

Untitled-1

ផ្ទាំង​គណនី​របស់​លោក ផៃ ស៊ីផាន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី

​រាជធានី​ភ្នំពេញ : ឆ្លើយតប​ទៅ​ក្រុមមនុស្ស​មួយចំនួន​ដែល​បាន​តាំងខ្លួន​ជា​និស្សិត​បញ្ញា​វ័​ន្ត ចំពោះ​ក្រដាសប្រាក់​១០០​រៀល​ចេញ​ថ្មី កាលពី​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៥ លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី បាន​បញ្ចេញ​ប្រតិកម្ម នៅក្នុង​បណ្តាញ​ទំនាក់ទំនង សង្គម​ហ្វេ​ស​ប៊ុ​ក របស់លោក​ថា « លិខិត​ចំហរ​គោរព​ជូន​អ្នក​តាំងខ្លួន​ជា​និស្សិត និង​បញ្ញាវន្ត ស្តីពី​ការបោះពុម្ព​រូប​ព្រះពុទ្ធ​នៅលើ​ក្រដាសប្រាក់ គួរ​ឲ្យ​សោកស្តាយ​កម្ពស់​នៃ​ការយល់ដឹង​នៅក្នុង​បរិបថ​នេះ ខ្ញុំ​សូម​ឆ្លៀតឱកាស​ពន្យល់​ប្រាប់​ក្រុមនិស្សិត និង​បញ្ញាវន្ត​ទៅតាម​អ្វី​ខ្ញុំ​ដឹង​យល់ និង​បទពិសោធ​របស់ខ្ញុំ​»។​

 

​ក្រដាសប្រាក់​ដែលមាន​តួលេខ​ជាត​ម្លៃ ឬ​តម្លៃ​តាម​តួលេខ​ដែល​គេ​អាច​សន្ម​ត់ ទៅលើ​ការងារ​ចំពោះ​ពលកម្ម តម្លៃ​អចលនវត្ថុ តម្លៃ​សេវាកម្ម ឬ​តម្លៃ​នៃ​ទីផ្សារ​សេដ្ឋកិច្ច​នីមួយៗ នោះ​មិន​គិតពី​អ​របស់របរ​ដទៃទៀត​ដែល​គេ​យក​តម្លៃ​សាច់ប្រាក់​ជា​តួលេខ​តំណាង​។ នៅក្នុង​ទីផ្សារ​សេដ្ឋកិច្ច​តម្លៃ​តួលេខ​នៅលើ​ក្រដាសប្រាក់ និង​តម្លៃ​ល្បឿន​នៃ​ចរន្ត​ក្រដាសប្រាក់ ក៏​ជាត​ម្លៃ​ទីផ្សារ​សេដ្ឋកិច្ច​ពាក់ព័ន្ធ​រូបិយវត្ថុ​ផងដែរ​។ ជួនកាល​គេ​ប្រើប្រាស់​ក្រដាសប្រាក់​នោះ​ជា​និមិត្តសញ្ញា​នៃ​តម្លៃ​ដែល​និយាយ​ជា​ភាសា​សាមញ្ញ​ថា “​ខ្ញុំ​ជំពាក់​អ្នក​” ។​

 

​នៅលើ​ក្រដាសប្រាក់​របស់​សហរ​ដ្ឋ​អាមេរិក “Banknote” ក្រៅពី​រូបភាព​ឥស្សរជន​របស់គេ​ក្រៅពី​តួលេខ​តម្លៃ​ប្រាក់​របស់គេ គេ​ដាក់​និមិត្តសញ្ញា​សាសនា គឺ​“​ពីរ៉ាមីត​”​ជាមួយនិង​រូបភាព​ទាំងអស់នោះ​ផងដែរ គេ​សរសេរ​ពាក្យ​មួយ​ឃ្លា​ដែល​មានន័យថា “​មានតែ​ព្រះ​ទេ ដែល​គេ​ជឿ​” ដូច្នេះ​នៅលើ​ក្រដាសប្រាក់ “Banknote” ក្រៅពី​រូបភាព​ឥស្សរជន​របស់គេ ក្រៅពី​តួលេខ​តំណាង​នៃ​ក្រដាស​ក្រដាសប្រាក់​នោះ គេ​បាន​បញ្ចូល​នូវ​ស្មារតី សាសនា ដែលមាន​ទិសដៅ​នៃ​អត្ថន័យ សីលធម៌ និង​គុណធម៌ ដែលជា​តម្លៃ​ខ្ពស់​ដែល​គេ​មាន​ជំនឿ ដូចនេះ​ជន​ណា​មាន​ចំនួន​សាច់ប្រាក់​ច្រើន​ឥត​គណនា​យ៉ាងណាក៏ដោយ ក៏​មិន​អាចមាន​ឧត្តមភាព​ជាង​គុណធម៌ និង​សីលធម៌ នោះបាន​ឡើយ​។ នេះ​ជា​ជំនឿ​របស់​ក្រុម​មូលធននិយម​។ អាស្រ័យ​ហេតុ​ដូចខាងលើ​នេះ សូមអ្នក​ដែល​ហៅ​ខ្លួនឯង​ថា និស្សិត និង​បញ្ញាវន្ត សូម​ទទួលយក​ព័ត៌មាន ដើម្បី​ជាការ​ប្រៀបធៀប​សន្លឹក​ប្រាក់​ខ្មែរ​។ នៅ​សម័យនេះ លុយ ឬ​សាច់ប្រាក់ ក៏​ជា​បច្ច័យ​សម្រាប់​ប្រគេន ក៏ដូចជា​ដើម្បី​បម្រើ​សកម្មភាព​សាសនា​ផងដែរ​។ គ្មាន​សាសនា​មួយណា​នៅលើ​លោក​នេះ​មិន​ប្រើប្រាស់​លុយ ឬ​សាច់ប្រាក់​នោះទេ​។ ដូចនេះ​សូម​លោកនិស្សិត និង​បញ្ញាវន្ត ទទួល​យកតាម​មគ្គផល​ចុះ​។​

​អរគុណ​!

21-1-2015

 

Leave a Reply

(*) Required, Your email will not be published