នាង Kardashian ទទួលរង​ភាព​តក់ស្លុត​ដោយសារ​មាន​គេ​រុញច្រាន​នាង

, , Leave a comment

0122kim-kardashian-1-400x470

​នាង Kim Kardashian បាន​ទទួលរង​ភាព​តក់ស្លុត​កាលពី​ថ្ងៃ​ព្រហស្បតិ នៅឯ​ព្រឹត្តិការណ៍ Paris Fashion Week នៅពេលដែល​ត្រូវបាន​បុរស​ម្នាក់​រុញច្រាន​ស្ទើរតែ​ដួល​ដែល​បុរស​នោះបាន បង្កប់ខ្លួន​ក្នុង​ហ្វូងមនុស្ស​រងចាំ​នាង​ចេញពី​ឡាន។

 

នាង Kim Kardashian គ្រាន់តែ​ចេញពី​ឡាន​ភ្លាម នៅឯ​សណ្ឋាគារ Salomon de Rothschild ត្រូវ​បុរស​ម្នាក់​នោះ​លោត​មករ​កនាង​តែម្តង ។ រូបភាព​តាម​វីដេអូ ដែល​បង្ហោះ​ក្នុង TMZ.com រកបាន​ឃើញ នាង Kim Kardashian ត្រូវ​បុរស​ម្នាក់​ច្រាន​ជំពប់ជើង​ចង់​ដួល ។ កងការពារ​ភ្លាមៗ​នោះបាន​រុះ​ញ​នាង​ចេញពី​បុរស​នោះ​ដែលមាន​កាមេរ៉ា​ហើប បង្ក្រាប​តែម្តងទៅ ។ ម្តាយ​របស់​នាង Kim Kardashian ឈ្មោះ Kris Jenner គេ​បានឃើញ​គាត់​ស្រែកថា ” ឈប់​ភ្លាមៗ ” ។​

 

អតីត​អ្នកកាសែត​ម្នាក់​ដែលជា​អ្នកយកព័ត៌មាន​ឲ្យ​ទូរទស្សន៍​អ៊ុយ​ក្រែ​ន​បាន ប្រាប់ AP តាម Email ថា គាត់​គឺជា​បុរស​ក្នុង​វីដេអូ​នោះ ហើយ​គាត់​គ្រាន់តែ​ចង់បាន​ទៅ​នៅក្បែរ​នាង Kim តែប៉ុណ្ណោះ ។ បុរស​នោះ​ឈ្មោះ Vitalii Sediuk បាន​និយាយថា ” ខ្ញុំ​គ្មាន​បំណង​ធ្វើអំពើ​អាក្រក់​ណាមួយ​ដាក់​នាង Kim ទេ ខ្ញុំ​គ្រាន់តែ​ចង់បាន​នៅ​ជិត​តែប៉ុណ្ណោះ ។ សង្ឃឹមថា​នាង OK ហើយ​នាង Kim ពិតជា​មិន​ខឹង​ខ្មុំ​ឡើយ ” ។​

 

Sediuk អាយុ​២៥​ឆ្នាំ​បានទទួល​កេរ្តិ៍ឈ្មោះ​ដោយសារតែ​បុរស​នេះ​មាន​ឥរិយាបថ​ចំឡែក ខុសគេ នៅលើ​ក្រមាល​ព្រំ​ក្រហម​ក្នុង​ទីក្រុង​មូ​ស្គូ , ទីក្រុង​ឡូ​ស​អង់​ចឺ​ឡេស និង​ក្នុង​ទីក្រុង​កាន ពេល​មាន​មហោស្រព​ម្តងៗ ។​ កាលពី​ខែឧសភា បុរស​រូបនោះ​ត្រូវបាន​ចាប់ខ្លួន​ដាក់គុក​២​ថ្ងៃ ដោយសារតែ​រូបគេ​បាន​រុញច្រាន​លោក Brad Pitt ពេល​សម្ពោធ​ភាពយន្ត​នៅ​ឡូ​ស​អស់​ចឺ​ឡេស ។ បុរស​រូបនេះ​ធ្លាប់បាន​លូន​លើ​ក្រមាល​ព្រំ​ក្រហម​មើល​តារាៗ​ដើរ​ក្នុង មហោស្រព​ភាពយន្ត​ទីក្រុង​កាន ។ អតីត​អ្នកកាសែត​រូបនេះ​ក៏​ធ្លាប់បាន​រុញច្រាន​នាង Bradley Cooper និង​លោក Leonardo Diprio ហើយ​ទៅ​ប៉ះ​ពានរង្វាន់ Grammy Awards 2013 បែប​ខ្ទេច ។ ភាព​រប៉ិលរប៉ូច​បែប​នេះ​ត្រូវបាន​អាមេរិក​ហាម​មិន​ឲ្យ​ចូល​ប្រទេស​នេះ​ទេ ហើយ​បុរស​នេះ​នឹងត្រូវ​ឡើង​តុលាការ​នៅ​ខែមករា រឿង​ឧប្បត្តិហេតុ​ជាមួយ​លោក Brad Pitt ៕

 

 

Leave a Reply

(*) Required, Your email will not be published