លោក សឹង ប៊ុណ្ណា អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ ប៊ុណ្ណា រៀល​ធី​គ្រុប ក្លាយជា​មារជ្រែក​ស្នេហា​ប្អូនថ្លៃ​ខ្លួនឯង ដើម្បី​បំពេញ​ភ្លើង​ចំណង់ និង​កាមគុណ​តណ្ហា របស់ខ្លួន​

, , Leave a comment

19-1-2015

(រូបធ្វេង)លោក សឹង ប៊ុណ្ណា ជាមួយនឹងភរិយាអ្នកស្រី សន សុម៉ាលី (រូបស្តាំ)អតីតប្រពន្ធ DJ Lionអ្នកនាងសន សុម៉ាលីនដា)

19-1-2015 (1)

DJ Lion និង​អតីតប្រពន្ធអ្នកនាង សន សុម៉ាលីនដា ក្នុង​ថ្ងៃ​រៀប​ការ​

​រាជធានី​ភ្នំពេញ : រឿង​ស្នេហា​ជានិច្ចកាល លេង​បានតែ​ពីរ​នាក់​ប៉ុណ្ណោះ ប្រសិនបើ​លេង​បីនាក់​[​ស្នេហ៍​ត្រីកោណ​]​នោះ នឹងមាន​ម្នាក់​ត្រូវ​បង្ហូរទឹកភ្នែក ឬ​អាច​គ្រាំគ្រា​បេះដូង​។ ចំពោះ​រឿង​ដែល​លោក ហែម បូ​រិត ហៅ ឌី​ជេ ឡាយ​អ៊ិន (DJ Lion) ចេញមុខ​ទម្លាយ​ជា​សាធារណៈ អ្នក​ដែល​នៅ​ពី​ក្រោយខ្នង​ធ្វើ​ស្នេហា មួយ​នេះ​ប្រះ​ស្រាំ និង​ជា​សា​ហាយ​ស្មន់​របស់​អតីត​ភរិយា គឺជា លោក សឹង ប៊ុណ្ណា អគ្គនាយក​ក្រុមហ៊ុន អចលនទ្រព្យ ប៊ុណ្ណា រៀល​ធី​គ្រុប​។​

 

​ក្រោយពេល​កើត​គូស្នេហ៍​ដែល​ចូល​រោងការ និង​បង្កើតបានជា​ចំណងអាពាហ៍ពិពាហ៍​រហូត​ដល់​ទៅ​៣​នាក់ ត្រូវបាន​ដើរ​ដល់​ផ្លូវបំបែក​ជាមួយគ្នា ឈានទៅដល់​ការដាក់​ពាក្យបណ្តឹង​លែងលះគ្នា​តាម​ប្រព័ន្ធតុលាការ​នោះ​។ លោក ហែម បូ​រិត ហៅ ឌី​ជេ ឡាយ​អ៊ិន (DJ Lion) បានសម្រេច​ចិត្ត​ទម្លាយ​ជា​សាធារណៈ​ថា នាពេល​កន្លងមក​លោក​តែងតែ​ព្យាយាម​លាក់បាំង​ការពិត​ដោយ​មិន​ចង់ និយាយ​អ្វី ឬក៏​បើកចំហ​បញ្ហា​គ្រួសារ​ឲ្យ​មហាជន​ដឹង​ទេ ព្រោះថា​អ្នកចាញ់ គឺជា​លោក ប៉ុន្តែ​ក្នុង​រយៈពេល​ដែល​លោក និង​អតីត​ភរិយា បានសម្រេច​លែងលះគ្នា​នោះ លោក​បាន​ទទួលរង​ការ​គំរាម​ពី​អតីត​ភរិយា និង​សា​ហាយ​ស្មន់​ជាច្រើន​លើ​ច្រើនសារ ហើយ​មិនតែប៉ុណ្ណោះ​ពួកគេ​ទាំងពីរ​នាក់​នោះ​ក៏បាន​ពង្រាត់​លោក និង​កូនៗ​មិន​ឲ្យ​ជួបគ្នា​ទៀត ហេតុ​ដោយសារតែ​ការឈឺចាប់​ទ្រាំ​មិនបាន​លោក​ក៏​សម្រេចចិត្ត​ទម្លាយ​អាថ៌កំបាំង​នេះ​តែម្តងទៅ​។​

 

​លោក ឡាយ​អ៊ិន បានរៀបរាប់​ប្រាប់កាសែតក្នងស្រុកកន្លងមក​ឲ្យ​ដឹងថា “ អ្នក​ដែលជា​សា​ហាយ​ស្មន់​ជាមួយ​អតីត​ភរិយា​ខ្ញុំ​គឺ សឹង ប៊ុណ្ណា ដែលជា​សា​ហាយ​ស្មន់​ជាមួយគ្នា​១០​ឆ្នាំ កន្លងមកហើយ ពួកគេ​រស់នៅ​ជាមួយគ្នា​១០​ឆ្នាំ ហើយ​មូល​ហេតុដែល​ខាង​ប្រពន្ធ​ខ្ញុំ គេ​មក​រៀបការ​នឹង​រស់នៅ​ជាមួយ​ខ្ញុំ​ក្នុងនាម​ជា ប្តី​ប្រពន្ធ​គឺ ដោយសារតែ​បងស្រី​គេ (​ប្រពន្ធ សឹង ប៊ុណ្ណា​) សំណូមពរ​ឲ្យ​ប្រពន្ធ​ខ្ញុំ​ដកខ្លួន​ចេញ តែ​ឥឡូវនេះ​វា (​អតីត​ប្រពន្ធ​) ក៏​បោល​ក្បាល​ទៅរក​ប្តី​គេ​ទៀត​”​។​

 

​តារា​ប្រុស​ដែល​ជួប​ស្នេហា​ខកបំណង​រូបនេះ​បាន​រៀបរាប់​ឲ្យ​ដឹង ទាំង​សំឡេង​អួល​ដើម​.​កដោយ​ពោលថា លោក​អត់ទ្រាំ​ជាច្រើន​ឆ្នាំ​មក ហើយ​ព្រោះថា រឿង​ដែល​អតីត​ភរិយា​មាន​ទំនាក់ទំនង​សា​ហាយ​ស្មន់ ជាមួយ សឹង ប៊ុណ្ណា នោះ​គឺ​លោក​បានដឹង​តាំងពី​មុន​រៀបចំ​ពិធី​ភ្ជាប់ពាក្យ​១​សប្តាហ៍​ម្ល៉េះ ហើយ​នៅក្នុង​អំឡុង​ពេលនោះ លោក​ធ្លាប់​ត្រូវបាន​អគ្គនាយក​ក្រុមហ៊ុន ប៊ុណ្ណា រៀល​ធី​គ្រុប​នេះ ប្រាប់​ឲ្យ​លោក​ដកខ្លួន និង​គំរាម​លោក​ជា​ច្រើនដង ប៉ុន្តែ​លោក​នៅតែ​ជំនះ​ឧបសគ្គ​រៀបការ​ជាមួយ​ភរិយា​ទៀត ដោយសារតែ​ភរិយា​បាន​អះអាងថា នាង​កាត់​ផ្តាច់ទំនាក់ទំនង​ស្នេហា​ជាមួយ​បងថ្លៃ ហើយ​ដូច្នេះ លោក​ក៏​សម្រេចចិត្ត​ដឹក​ដៃ​ភរិយា​រៀបការ សាង​គ្រួសារ​ជាមួយគ្នា​រហូតដល់​បានកូន​ពូន​ជា​ចៅ​ហើយ​អំឡុង​ពេលដែល​ពួកលោក​រស់នៅ​ជាមួយគ្នា​នោះ​អតីត​ភរិយា​លោក​បាន​រត់​ចេញពីផ្ទះ​៣​ដង​ទៅសម្ងំ​រស់នៅ​ជាមួយ​សា​ហាយ​។​

 

​ពិធីករ​សម្បូរ​វោហារ និង​សំណើច លោក ឡាយ អ៊ិន បាន​រៀបរាប់​ឲ្យ​ដឹង​ទាំង​ទឹកភ្នែក​(​សំឡេង​យំ​) ទៀតថា “​នៅពេលនេះ​ខ្ញុំ​គ្មាន​សល់​អី​ទៀត​ទេ ខ្ញុំ​បាត់បង់​គ្រប់យ៉ាង​ទាំង​ប្រពន្ធ កូនៗ កន្លងមក ពេល​ចេញពី​ធ្វើការ ត្រឡប់មកផ្ទះ ខ្ញុំ​ធ្លាប់តែ​សប្បាយ​ជួបជុំ​ប្រពន្ធ​កូន ខ្ញុំ​ខំ​ធ្វើ​គ្រប់យ៉ាង​ធ្វើយ៉ាងណា​ឲ្យ​គ្រួសារ​មាន​សុភមង្គល ប៉ុន្តែ​ពេលនេះ​ខ្ញុំ​លែង​សល់​អ្វី​ទៀតហើយ​តាំងពី​ថ្ងៃទី​២៩ ខែកញ្ញា រហូតដល់​ពេលនេះ ខ្ញុំ​មិនបាន​ជួប​មុខ​កូនៗ​ឡើយ ខ្ញុំ​មិនដឹងថា កូនៗ​គេ​ធំ គេ​មាន​អ្វីខ្លះ​ប្លែក​ទេ ខ្ញុំ​ពិតជា​ឈឺចាប់​ខ្លាំងណាស់ ទោះជា​សត្វ​តិរច្ឆាន​ក៏​វា​ចេះ​ស្រឡាញ់​កូន ចុះ​ខ្ញុំ​កូន​ជា​ឈាម ខ្ញុំ​បែរជា​មិនបាន​នៅ​ជិត​ខ្ញុំ​បែរជា​ទៅ​រស់នៅ​ជាមួយ​សា​ហាយ​ស្មន់ តើ​គេ​ធ្វើបាប​កូន ខ្ញុំ​យ៉ាងណា​ទៅ​(​យំ​ខ្លាំង​)”​។​

 

​ពាក់ព័ន្ធ​នឹង​ការចេញមុខ​ទម្លាយ​អាថ៌កំបាំង ស្នេហា​ត្រីកោណ របស់​ឌី​ជេ ឡាយ​អ៊ិន​នេះ គឺ​ខាង​គេហទំព័រ​កំណើត​ថ្មី​រង់ចាំ​ស្វា​មគ​ន៍​ចំពោះ​ការចេញមុខ​បកស្រាយ​ពី​អគ្គនាយក​ក្រុមហ៊ុន ប៊ុណ្ណា រៀល​ធី​គ្រុប លោក សឹង ប៊ុណ្ណា​៕

 

Leave a Reply

(*) Required, Your email will not be published