នាង Kate Holmes ក្លាយជា​អ្នកដឹកនាំ​ភាពយន្ត​រឿង “All We Had”

, , Leave a comment

​តារាភាពយន្ត​នាង Kate Holmes ចាប់ផ្តើម​ធ្វើជា​អ្នកដឹកនាំ​រឿង​ផង និង​ជា​តារាភាពយន្ត​ផង​នៅក្នុង​ការថត​ភាពយន្ត​រឿង ” All We Had ” ដែល​ផលិតករ​បាន​ប្រាប់ដ​ឲ្យ​ដឹងថា ជាការ​សម្តែងឡើង​តាម​លំនាំ​សៀវភៅ​របស់​អ្នកនិពន្ធ​លោក Annie weather want ។

 

​នាង  Kate Holmes ៣៥​ឆ្នាំ ជា​អតីត​ភរិយា​របស់​តារាភាពយន្ត​លោក Tom Cruise ដែល​បាន​សម្តែង​នៅក្នុង​ការថត​ភាពយន្ត​រឿង ” The Giver ” ហើយ​ដែល​ថ្មីៗ​កំពុង​បញ្ចាំង​នៅតាម​រោងភាពយន្ត​នោះ​និង​សម្តែង​ជា​តួ​ម្តាយ ម្នាក់​ក្នុង​វិទ្យាសាស្ត្រ ដែល​និយាយ​អំពី​ស្ត្រី​ក្រីក្រ​ម្នាក់​និង​កូនស្រី​របស់ នាង​កំពុង​រស់នៅ​ក្បែរ​មាត់ជ្រោះ​នៃ​ភាពអត់ឃ្លាន ហើយ​នាំគ្នា​ស្វែងរក​ផ្ទះមួយ​ដើម្បី​រស់នៅក្នុង​ទីប្រជុំជន​ដ៏​តូច​មួយ ក្នុងប្រទេស​អាមេរិក​។​

 

​លោក Jane Rosenthal ដែល​នៅ​សហ​ស្ថាន​រិ​ក​មហោស្រព​ភាពយន្ត Tribeca នៅ​ទីក្រុង​ញូវយ៉ក​ជាមួយ​តារាភាពយន្ត​លោក Robert Deniro នឹង​ធ្វើជា​ផលិតករ​សំរាប់​ខ្សែភាពយន្ត​នេះ​ជាមួយ​នាង Kate Homes និង Berry welsh អនុប្រធាន​ផលិតកម្ម Tribeea​។​

 

​លោក Rosenthal បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា នាង Kate Holmes មាន​ទស្សនៈវិស័យ​ច្បាស់​ណាស់​ចំពោះ​សៀវភៅ​នោះ ដែល​និយាយ​អំពី​ចំណងទាក់ទង​រវាង​ម្តាយ​រីឯ​កូនស្រី​ស្ថិតក្នុង​ភាពក្រីក្រ​។ ” All We Had ”  ដែលជា​សៀវភៅ​លើ​ដំបូង​របស់លោក Weatherwat ជា​សិល្បៈករ​ផង​និង​អ្នកនិពន្ធ​ផង បាន​រៀបរាប់ អំពី​ជីវិត​ម្តាយ​និង​កូនស្រី​នៅពេលដែល​ម្ចាស់​ដី​បាន​ដេញ​ពួកគេ​ទាំងពីរ ចេញពីផ្ទះ ហើយ​ម្តាយ​និង​កូនស្រី​បាន​បើករថយន្ត​ចេញ​ទៅរក​ជីវិត​ថ្មី​មួយ​ឲ្យ​ប្រសើរ នាង ។​

 

​នាង Kate holes បាន​ស្វែង​រកឃើញ​ភាពល្បីល្បាញ​តាមរយៈ​ការសម្តែង​ភាពយន្ត​ភាគ​តាម ទូរទស្សន៍​រឿង  ” Dawson ” . ” Creek ” ក្នុង​ទសវត្ស​១៩៩០ ហើយ​ថ្មីៗ​នេះ នាង​បាន​ថត​ក្នុង​រឿង ” Miss Meadows ” និង​រឿង ” Days and Night ” ៕

 19-1-2015 (1)

19-1-2015

 

 

Leave a Reply

(*) Required, Your email will not be published