មនុស្សវ័យចំណាស់ដែលទទួលទានបន្លែច្រើនរាល់អាហារប្រចាំថ្ងៃរបស់ ពួកគេមានភាគរយនៃការបាត់បង់ជីវិតតិចតួច និងជំងឺបេះដូងព្រមទាំងមានជំងឺតានតឹងអារម្មណ៍មានការថយចុះដែរ។ សារធាតុផ្សំដែលបានរកឃើញក្នុងអាហារប្រភេទរុក្ខជាតិរួមមានដូចជាផ្លែឈើ (ផ្លែបឺរី និងផ្លែប៉ោម) និងបន្លែមាន (កាលី ស្ពីណាត់ និង ប្រូកូលី) សណ្តែកដី សណ្តែកសៀង សូកូឡាខ្មៅ តែ ព្រមទាំងស្រា។ គួរបញ្ជាក់ថា ប្រការ៧ចំណុចខាងក្រោមនេះមនុស្សគ្រប់រូបត្រូវតែយល់ដឹងគឺ៖
១-បណ្តូលរុក្ខជាតិ ឬបន្លែគ្រប់ប្រភេទជាកន្លែងដែលផ្ទុកទៅដោយសារធាតុពុល ដូច្នេះពុំគួរបរិភោគវាឡើយ។
២-ស្ត្រីទើបសម្រាលកូនពុំគួរទទួលទានខ្ទឹមបារាំងទេ ព្រោះអាចធ្វើអោយគ្មានទឹកដោះឬបើមានក៏ទឹកដោះនោះនឹងមានរសជាតិ ក្រហាយធ្វើទារកមិនចង់បៅ។
៣-ស្លឹកភ្លូ មានប្រយោជន៍ក្នុងការសម្រកជាតិស្ករ ខ្លាញ់ សម្ពាធឈាម និងព្យាបាលអាការៈក្អករុំារ៉ៃ ប៉ុន្តែពុំគួរបរិភោគលើស១០សន្លឹកក្នុងមួយថ្ងៃឡើយ។
៤-ចំពោះអ្នកដែលមានអាយុក្រោម៤០ឆ្នាំត្រសក់អាចជួយការពារបានយ៉ាង ល្អមិនឲ្យកើតជំងឺមហារីក ប៉ុន្តែចាប់ពីអាយុ៤០ឆ្នាំឡើងគួរកាត់បន្ថយការទទួលទានត្រសក់ ព្រោះថាបង្កឲ្យកើតជំងឺរលាកសន្លាក់ឆ្អឹង។
៥-ទឹកសណ្តែកជាភេសជ្ជៈសម្បូរសារធាតុអាហារយ៉ាងច្រើន ប៉ុន្តែមិនគួរកម្តៅលើភ្លើងឲ្យលើសពី២ដងឡើយព្រោះការកម្តៅលើសពី២ ដងនឹងបណ្តាលឲ្យសារធាតុអាហារខូចខាតអស់។
៦-ខ្ទឹមសរស្រស់បណ្តាលឲ្យក្រពះមានអាករៈក្រហាយ ដូច្នេះពុំគួរបរិភោគវាក្នុងពេលជាប់ៗគ្នាលើសពី៩០ថ្ងៃឡើយ ពិសេសពេលក្រពះទំនេរគ្មានអាហារ។ បើបរិភោគបាន៩០ថ្ងៃហើយ គួរផ្អាក១៥ថ្ងៃសិន ចាំចាប់ផ្តើមបរិភោគជាថ្មី។
៧-ស្លឹកក្ទម្ពទេស (ក្រទុំទេស) មានសារធាតុមីណូលស៊ីនធ្វើឲ្យសរសៃរសក់ជ្រុះ ដូច្នេះពុំគួរបរិភោគច្រើនពេកទេ៕