ប្រទេសឡាវ ៖ នៅក្នុងបណ្តាញសង្គមទំនាក់ទំនងមួយដែលយុវវ័យនាពេលបច្ចុប្បន្នតែងតែចែករំលែកនូវព័ត៌មាន ក៏ដូចជារូបភាព ។ យ៉ាងណាមិញនៅក្នុងទំព័ររបស់នាងបានទទួលប្រិយមិត្តគាំទ្ររហូតដល់ ៩២០០១ នេះបើគិតត្រឹមថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៣ ។ នាង Chandaly Sitphaxay គឺជានារីដែលមានសម្រស់ស្រស់ស្អាតជាងគេ ក្នុងសាកលវិទ្យាល័យ National University ក្នុងប្រទេសឡាវ។
នាង Chandaly Sitphaxay វ័យ ១៨ ឆ្នាំ រូបនេះបានក្លាយជាអ្នកតំណាងប្រទេសឡាវទៅចូលរួមប្រឡងកម្មវិធី Miss International Beauty Pageant 2004 ក្នុងប្រទេសចិន មូលហេតុដែលនាងឈរឈ្មោះតំណាងឲ្យប្រទេសដោយសារតែនាង ជាបរវកញ្ញា Miss Lux 2004 contest របស់ប្រទេសឡាវ។
នាង Chandaly បានបញ្ចប់ការសិក្សា ផ្នែកឱសថនៅសាកលវិទ្យាល័យ ប៉េកាំង ក្នុងប្រទេសចិនកាល ឆ្នាំ ២០១០។ បន្ទាប់មកនាងត្រឡប់មក កាន់ប្រទេសឡាវ ហើយក៏បានក្លាយតារាម៉ូដែល មានកេរ្តិ៍ឈ្មោះបោះសំឡេង ទូទាំងប្រទេសឡាវតែម្តង៕