សម្លកកូរ

, , Leave a comment

chickenprohoksoup01-w-​គ្រឿងផ្សំ​
​ឆ្អឹងជំនី​ជ្រូក ឬ​សាច់មាន់ ល្ហុង ល្ពៅ ចេក​ខ្ចី ត្រប់​ពុត​ញ​ង ត្រប់វែង ស្លឹក​ម្រុំ ស្លឹក​បាស ឬ​ស្លឹក​អង្គាដី គល់​ស្លឹក​គ្រី រំដេង រមៀត សំបក ឬ​ស្លឹក​ក្រូចសើច ខ្ទឹមស អំបិល ប្រហុក ទឹកត្រី ស្ករ ប៊ីចេង អង្ករលីង​បុក​ឲ្យ​ម៉ដ្ឋ​។​

 

-​វិធី​ធ្វើ​
​ឆ្អឹងជំនី​ជ្រូក ឬ​សាច់មាន់​កាប់​ជា​ដុំ​តូចៗ​ល្មម​ទុក​ប្រើការ​។ គល់​ស្លឹកគ្រៃ រំដេង រមៀត សំបក​ក្រូចសើច ខ្ទឹមស បុក​ចូលគ្នា​ឲ្យ​ម៉ដ្ឋ​។ ប្រហុក​យកមក​ចិញ្ច្រាំ​ឲ្យ​ម៉ដ្ឋ​។ យក​ឆ្នាំង​ដាក់​លើ​ចង្ក្រាន រួច​ដាក់​ខ្លាញ់ ឬ​ប្រេងឆា​ទុក​ឲ្យ​ក្តៅ ទើប​ដាក់​ប្រហុក និង​គ្រឿង​ចូល រួច​កូរ​រហូត​មាន​ក្លិន​ឈ្ងុយ បង់​សាច់​ចូល​រួច​កូរ​ជាមួយ​គ្រឿង​ឲ្យ​សព្វ ចាក់ទឹក​បន្តិច​រំងាស់​ឲ្យ​ជិត​ផុយ ទើប​ដាក់​បន្លែ​គ្រប់មុខ​ចូល​កូរ​ឲ្យ​សព្វ ថែម​ទឹក រួច​ដាក់​អង្ករលីង​ចូល រំងាស់​ឲ្យ​ផុយ​បន្លែ ទើប​ចាក់​ទឹកត្រី ​អំបិល ស្ករ ម្ស៉ៅ​ស៊ុប ភ្លក់​មើល​ឲ្យ​ល្មម រួច​បង់​ស្លឹក​ម្រុំ អង្គាដី ឬ​ស្លឹក​បាស​ចូល ទុក​ប្រហែល ១ ឬ ២ នាទី​ជាការ​ស្រេច​៕

 

Leave a Reply

(*) Required, Your email will not be published