App Store របស់ Apple បាន​ប្តូរ​ប៊ូ​តុង​ទៅ Get ជំនួស​អោយ Free វិញ​

, , Leave a comment

​ថ្មីៗ​នេះ ចំពោះ​អ្នកប្រើប្រាស់ Smartphone របស់​ក្រុមហ៊ុន Apple និង អ្នកប្រើប្រាស់ iPad ក្តី ច្បាស់​ជាមាន អារម្មណ៍​ថា ប្លែក និង មាន​សំនួរ​មួយ លើកឡើងថា ហេតុអ្វី​បានជា App Store ប្តូរ​ប៊ូ​តុង​ពី Free ទៅ Get ចំពោះ កម្មវិធី ដែល​អោយ Download ដោយ​មិន​គិតលុយ ដូច្នេះ ?

 

​ហេតុផល ដែល​ដូរ នេះ​គឺ ដោយសារ កម្មវិធី​មួយចំនួន គឺ​អនុញ្ញាតិ​អោយ អ្នកប្រើប្រាស់ Download ដោយ​មិន​គិតលុយ​មែន ប៉ុន្តែ​ការប្រើប្រាស់​ក្នុង កម្មវិធី​នោះ គឺមាន​កំរិត ។ ប្រសិនបើ​អ្នក ចង់​ប្រើប្រាស់​កម្មវិធី​នោះ ជាមួយនឹង​វគ្គ​ថ្មីៗ​ទៀត អ្នក​ត្រូវធ្វើ​ការទិញ បន្តទៀត ។ ដូច្នេះ មានន័យថា កម្មវិធី​មួយចំនួន គឺមាន​ការអនុញ្ញាតិ​អោយប្រើ​ប្រាស់​មាន​កំរិត គឺ​មិន Free ឡើយ ទើបបានជា​គេ ប្តូរ​ពី​ពាក្យ Free មក Get ដូច្នេះ (​កុំអោយ​អ្នកប្រើប្រាស់​យល់ច្រឡំ​) ៕

141229app_store

(​ប្រភព​៖ បរទេស​)

 

Leave a Reply

(*) Required, Your email will not be published