ភ្លាត្រី​អណ្តែង ស្វាយ​ខ្ចី​

, , Leave a comment

fish_mango_637១-​គ្រឿងផ្សំ​៖
-​ត្រី​អណ្តែង       ​២០០​ក្រាម​
-​ម្ទេសខ្មាំង​    ​    ​៤-៥​ផ្លែ​
-​ទឹកត្រី​ឆ្ងាញ់​    ​  ៣​ស្លាបព្រា​សម្លរ​
-​ស្ករ​    ​    ​    ​     ២​ស្លាបព្រា​សម្លរ​
-​ខ្ទឹមក្រហម​    ​   ៥០​ក្រាម​
-​សណ្តែកដី​    ​   ៣០​ក្រាម​
-​ប្រេងឆា​    ​    ​  ៣​ស្លាបព្រា​សម្លរ​
-​ស្វាយ​    ​    ​    ១​ផ្លែ​

 

២.​របៀប​ធ្វើ​៖
​ត្រី​អណ្តែង​លាង​នឹង​ទឹកអំបិល​ឲ្យ​ស្អាត​រំអិល វះ​ពោះ​យក​ពោះវៀន​ចេញ​ឲ្យ​អស់​ទុក​ឲ្យ​ស្ងួត​ទឹក​។ ដាក់​ត្រី​អណ្តែង​ចៀន​ឲ្យ​ឆ្អិន​សព្វ​សាច់ ព​ល្លះ​យកតែ​សាច់ ហូត​ឆ្អឹង​ចោល​ឲ្យ​អស់ហើយ​ចិញ្ច្រាំ​ឲ្យ​តូចៗ រួច​លាយ​ច្របល់ និង​ម្សៅ​បំពង មក​ដាក់ចូល​ខ្ទះ​ប្រេង កំពុងពុះ​ចៀន​សា​ថ្មី ឲ្យ​ឡើង​ស្រួយ​ហើយ​ដួស​ដាក់​ចាន​។ ស្វាយ​រើស​ជូរ​ល្មមៗ​ចិត​សម្បក​ចោល​លាង​ឲ្យ​ស្អាត​ហើយ​ឈូស​ជា​សរសៃ​វែងៗ​។ សណ្តែកដី​លីង​ឆ្អិន​បកសម្បក ខ្ទឹមក្រហម​បកសម្បក​ហាន់​សើ្ត​ងៗ ម្ទេសខ្មាំង​ចិញ្ច្រាំ​ឲ្យ​ម៉ត់ ហើយ​ដាក់​ច្របល់​ចូលគ្នា​លាយ​ឲ្យ​សព្វ​ហើយ​រោយ​ល្បាយ​នេះ​លើ​សាច់​ត្រី​អណ្តែង​ចៀន​ទុក​មួយអន្លើ​។

 

​រីឯ​ទឹកត្រី​ត្រូវ​លាយ​នឹង​ស្ករ​លៃ​ល្មមមាត់​ហើយ​ដាក់​ប្រមាណ​៣​នាទី ទុក​ឲ្យ​ត្រជាក់​រួច​ស្រូបៗ​តិចៗ ឲ្យ​សព្វ​ចាន​សាច់​ត្រី​អណ្តែង​ជាការ​ស្រេច​៕

 

Leave a Reply

(*) Required, Your email will not be published