មាស​ក្លែងក្លាយ និង​ជនជាតិ​វៀតណាម ត្រូវ​នគរបាល​ស្រុក​កោះកុង ក្របួច​ឡើង​តុលាការ​

, , Leave a comment

16-1-2014

មាស​ក្លែងក្លាយ និង​ជនជាតិ​វៀតណាម ត្រូវ​នគរបាល​ស្រុក​កោះកុង ឃាត់​ខ្លួន

​ខេត្តកោះកុង : ជនសង្ស័យ​៤​នាក់​ដែល​ជំនាញ​ខាង​ឆបោក​បាន​យក​មាស​ក្លែងក្លាយ ទៅ​ប្តូរ​នឹង​អាជីវករ​លក់ដូរ​បាន​លុយ​៩​ម៉ឺន​បាត លុយ​១៧០០​ដុល្លារ ហើយ​ត្រូវ​សមត្ថកិច្ច​ស្រុក​កោះកុង ឃាត់ខ្លួន​ក្រោយ​ទទួល​ពាក្យបណ្តឹង​ជនរងគ្រោះ​កាលពី​វេលា​ម៉ោង​១៣​និង​៥០​នាទី​ថ្ងៃទី​១៤ ខែមករា ឆ្នាំ ២០១៥ ត្រង់ចំណុច​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤៨ ស្ថិតក្នុង​ស្រុក​កោះកុង ខេត្តកោះកុង​។​

 

​ប្រភពព័ត៌មាន​ពី ស៊ុន ឃៀ​ម អធិការ​ស្រុក​កោះកុង បាន​ឲ្យ​កំណើត​ថ្មី​ដឹងថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​រួមមាន ១-​ឈ្មោះ ឡេ តឹង​លឹ​ត ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ២-​ឈ្មោះ វីន ង៉ុ​កថា​ញ់ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ៣-​ឈ្មោះ វៀង វ៉ាន​ម៉ាន់ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ និង​៤-​វៀង​យ៉ុង​ទ្រោ​យ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ អ្នក​ទាំង​៤​នាក់​សុទ្ធតែជា​ជនជាតិ​វៀតណាម​។ ចំណែក​ជនរងគ្រោះ​មានឈ្មោះ យី​វ ស្រី​កែវ ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ជា​អាជីវករ​ដូរ​ប្រាក់ មាន​ទីលំនៅ​ភូមិ​១ ឃុំ​កោះ​កាពិ ស្រុក​កោះកុង ខេត្ដ​កោះកុង​។ ក្រោយ​ឃាត់ខ្លួន​កម្លាំង​សមត្ថកិច្ច ដកហូត​បាន​រថយន្ដ​កាមរី​មួយគ្រឿង មាស​ក្លែង​កាយ​១​ដុំ ប្រាក់​បាត​ចំនួន​៩​ម៉ឺន​បាត ប្រាក់​ដុល្លារ​ចំនួន​១៧០០​ដុល្លារ និង​សម្ភារៈ​មួយចំនួនទៀត​។​

 

​ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​កោះកុង នាំទៅ​អធិការដ្ឋាន ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

 

Leave a Reply

(*) Required, Your email will not be published