មេខ្លោង​ចែកចាយ​ថ្នាំញៀន ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​បារាយណ៍ បង្ក្រាប​ពេលធ្វើ​សកម្មភាព​

, , Leave a comment

16-1-2015 (2)

ជន​សង្ស័យ និង​វត្ថុ​តាង​ដែក​កម្លាំង​កង​រាជអាវុធហត្ថ​ស្រុក​បារាយណ៍​បង្ក្រា​បបាន

​ខេត្តកំពង់ធំ : ជនសង្ស័យ​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​មូលដ្ឋាន​ចុះបង្ក្រាប និង​ឃាត់ខ្លួន ពាក់ព័ន្ធ​ករណី​ប្រើប្រាស់ និង​ចែកចាយ​គ្រឿងញៀន​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៥ ស្ថិតនៅ​ចំណុច​ភូមិ​ទំ​ពរ ឃុំ​ទ្រៀល ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​។​

 

​ប្រភពព័ត៌មាន​ពី​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​កំណើត​ថ្មី​ដឹងថា ជនសង្ស័យ​មានឈ្មោះ​គុន ហ៊ាង អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ថ្មី ឃុំ​ទ្រៀល ស្រុក​បារាយណ៍​។ មុននឹង​ឈានដល់​ការចាប់ខ្លួន​ជនសង្ស័យ​ខាងលើនេះ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​បាន​តាមដាន​អស់​ជាច្រើន​ថ្ងៃ ទើបតែ​ថ្ងៃកើតហេតុ​សមត្ថកិច្ច​ចាប់​ជនសង្ស័យ​បាន ខណៈដែល​គេ​កំពុង​ធ្វើ​សកម្មភាព​ចែកចាយ​។ ក្រោយ​ឃាត់ខ្លួន​សមត្ថកិច្ច​ដកហូត​បាន​វត្ថុតាង​រួមមាន​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​)២៨​កញ្ចប់ យ៉ាម៉ា​ពណ៌​ផ្កាឈូក​៣​គ្រាប់ ទូរស័ព្ទដៃ​៥​គ្រឿង និង​ឧបករណ៍​ជក់​គ្រឿងញៀន​មួយចំនួនទៀត​។​

 

​ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​នាំ​ទៅ​អធិការដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​បារាយណ៍ ព្រមទាំង​សាកសួរ និង​ធ្វើ​កំណត់ហេតុ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

 

Leave a Reply

(*) Required, Your email will not be published