លោក លន់ លឹមថៃ អភិបាលខេត្តកំពង់ចាម ចែកមួកសុវត្ថិភាព១.០០០មួកដល់សិស្ស និងពលរដ្ឋ

, , Leave a comment

ខេត្តកំពង់ចាម៖ កាលព្រឹកពី ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៥ នៅសាលាខេត្តកំពង់ចាម លោក លន់ លឹមថៃ អភិបាលខេត្ត បានចែកមួកសុវត្ថិភាពចំនួន១.០០០មួក និងកំព្យូទ័រ ដែលជាអំណោយរបស់

ក្រុមហ៊ុនប្រេងឥន្ធនៈតេលា ជូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ក្នុងខេត្តកំពង់ចាម។

 

ក្នុងពិធីចែកមួកសុវត្ថិភាព ដល់ពលរដ្ឋ និងសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ លោកអភិបាលខេត្ត ថ្លែងថា «អ្នកដែលជិះម៉ូតូមិនពាក់មួកសុវត្ថិភាព ត្រូវបានផាកពិន័យ ១៥.០០០រៀល និងម៉ូតូ មិនមានស្លាកលេខ ក៏ត្រូវផាកពិន័យ៣ ម៉ឺនរៀលនេះគឺច្បាប់ចរាចរផ្លូវគោកថ្មី»។ លោកអភិបាល លន់ លឹមថៃ បានបន្ថែមទៀតថា ការផ្សពផ្សាយច្បាប់ចរាចរ ត្រូវបានផ្សពផ្សាយច្រើនឆ្នាំ មកហើយដោយតំរូវ ឲ្យអ្នកបើកបរត្រូវពាក់មួយសុវត្ថិភាព អ្នកជិះពីក្រោយក៏ត្រូវពាក់មួក សុវត្ថិភាពដែរច្បាប់ចរាចរថ្មី នឹងត្រូវអនុវត្តន៏ចាប់ពីខែមករា ឆ្នាំ២០១៦ ខាងមុខនេះហើយ៕

hour-00590

 

Leave a Reply

(*) Required, Your email will not be published