ទំនេរ​រពឹសដៃ ចេញ​ឆក់​ទាំង​ថ្ងៃ គ្មាន​បាន​អ្វី គឺ​ត្រឹម​ចូល​គុក​

, , Leave a comment

15-1-2015 (1)

ជន​សង្ស័យ​បន្ទាប់​ពី​ធ្វើ​សកម្មភាព ត្រូវ​ប្រជា​ពលរដ្ឋ​ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច និង​យានជំនិះ​ជាមធ្យោបាយ​

​រាជធានី​ភ្នំពេញ : ជនសង្ស័យ​២​នាក់​ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន ក្រោយ​ពេលធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ពី នារី​រងគ្រោះ​មិនបាន​សម្រេច​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៥ ត្រង់ចំណុច​ផ្លូវ​ទំនប់​៧​មករា ភូមិ​ព្រែក​ថ្លឹង សង្កាត់​ជើងឯក ខណ្ឌដង្កោ​។​

 

​ប្រភពពី​សមត្ថកិច្ច​មូល​ដ្ឋា​ន​បានដឹងថា ជនសង្ស័យ​មានឈ្មោះ កែវ មុនី ហៅ ម៉ាប់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូម​ទ្រា សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ និង​ម្នាក់ទៀត​មានឈ្មោះ កុយ សុ​រ៉េត ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​វត្ត​មហាមន្ត្រី សង្កាត់​អូរ​ឡាំ​ពិ​ក ខណ្ឌចំការមន​។ ចំណែក​នារី​រងគ្រោះ​មានឈ្មោះ គក់ វ៉ាន់​ស្រី​លីន ភេទ​ស្រី អាយុ​១៧​ឆ្នាំ ជា​សិស្ស​រៀន​ថ្នាក់​ទី​១១ នៃ​វិទ្យាល័យ​ទួល​អំពិល រស់នៅ​ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ​។ មុនពេល​កើតហេតុ​នារីរ​គ្រោះ​បាន​ជិះ​ម៉ូ​មួយគ្រឿង ម៉ាក​ស្តុ​ប​ពី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1CH-4599 ចេញពីផ្ទះ ដើម្បី​ទៅ​សាលារៀន​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​។ លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ស្រាប់តែ​ជនសង្ស័យ​ទាំង​២​ខាងលើ​បាន​ជិះ​ម៉ូតូ​ម៉ាកវីវ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1Z-0620 បើក​មកពី​ក្រោយ ធ្វើ​សកម្មភាព​ឆក់​កាបូប​របស់​ជនរងគ្រោះ​បានសម្រេច​។ ភ្លាមៗ​នោះ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ដេញតាម​ពីក្រោយ​ស្រែកថា ចោរៗ ហើយ​ត្រូវបាន​ប្រជាពលរដ្ឋ​ព្រួត​ស្ទាក់ និង​ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច​។​

 

​ក្រោយ​កើតហេតុ​ជនសង្ស័យ​២​នាក់​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​៕

15-1-2015

 

Leave a Reply

(*) Required, Your email will not be published