គ្មាន​លុយ​ទិញ​ថ្នាំញៀន ប្រើ​កាំបិត​ចិតបន្លែ​ចេញ​ប្លន់​តែ​មិន​សម្រេច​

, , Leave a comment

15-1-2015

ជនសង្ស័យ​ឈ្មោះ ស៊ឹម ប៊ុន​រ័ត្ន

រាជធានី​ភ្នំពេញ : ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្ខពួក​២​នាក់​ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន ក្រោយ​ចេញ​ធ្វើ​សកម្មភាព ដោយ​ប្រើ​ដាវ​ភ្ជង់​គំរាម​ប្លន់​យក​ទ្រព្យសម្បត្តិ​ពី​ជនរងគ្រោះ​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៥ នៅក្នុង​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​

 

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​មានឈ្មោះ ស៊ឹម ប៊ុន​រ័ត្ន អាយុ​១៩​ឆ្នាំ មុខរបរ​ជា​កម្មករ​សំណង់​ស្នាក់នៅ​ផ្ទះជួល​ក្នុងភូមិ​ត្រពាំង​ឈូក​។ ចំណែក​ជនរងគ្រោះ​មានឈ្មោះ សុវណ្ណ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក​។ មុនពេល​កើតហេតុ​ជនរងគ្រោះ​បានធ្វើ​ដំណើរ​មក​ផ្ទះ​មិត្ត​ភ័ក្តិ​ដែល​រស់នៅ​ម្តុំ​កន្លែងកើតហេតុ​ខាងលើ​។ ខណៈដែល​មកដល់​កន្លែង​កើត ស្រាប់តែ​លេចមុខ​ជនសង្ស័យ និង​បក្ខពួក​ទាញ​កាំបិត​មក​ភ្ជង់​គំរាម​យកលុយ ទូរស័ព្ទ និង​គ្រឿងអលង្ការ​រួច​គេចខ្លួនបាត់​។ ភ្លាមៗ​នោះ​ជនរងគ្រោះ​បានមក​ដាក់ពាក្យ​ប្ដឹង​នៅ​ប៉ុស្តិ៍​ទឹកថ្លា និង​បង្ហាញ​ពី​ភិនភាគ​ជនល្មើស រហូតដល់​សមត្ថកិច្ច​ចុះ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​បាន​ម្នាក់​។​

 

​ក្រោយ​ឃាត់ខ្លួន សមត្ថកិច្ច​បាន​នាំ​ជនសង្ស័យ​ទៅ​អធិការដ្ឋាន ដើម្បី​សាកសួរ​។ ចំណែក​វត្ថុតាង​ដែល​រឹបអូស​ពី​ជនសង្ស័យ​ដែលជា​របស់របរ​ជន​រងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ប្រគល់ជូន​ម្ចាស់​វិញ​៕

 

Leave a Reply

(*) Required, Your email will not be published