ហុងស៊ុយ​ទាំង ៦​ចំណុច ជួយ​លើក​ជីវិត​គូ​ប្រសើរឡើង​

, , Leave a comment

130112005

​ក្ដី​ស្នេហា​ជា​របស់​ដែល​នរណាៗ​ក៏​ប្រាថ្នា ហើយ​នៅពេលដែល​វា​បានកើត​ឡើង​ហើយ យើង​ក៏​ចង់​ថែរក្សា​វា​ទុក​ឲ្យ​បានល្អ​បំផុត ដែល​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​ងាក​ទៅ​ចាប់អារម្មណ៍​រឿង​ហុងស៊ុយ ព្រោះ​មានជំនឿថា​ហុងស៊ុយ​អាច​ផ្លាស់ប្ដូរ ឬ​លើករាសី​ស្នេហា​ឲ្យ​រឹងមាំ ហើយ​ធ្វើ​ឲ្យ​ស្នេហា​ល្អ​ជាង​មុន​។ តែ​ទាំងពីរ​រឿងនេះ​អាច​ចូលគ្នា​បាន​ឬ​អត់ ត្រូវ​មក​មើល ៦​ចំណុច​ខាងក្រោម​នេះ​សិន​។​

 

១-​ប្រសិនបើ​អ្នកត្រូវការ​គូស្នេហ៍​ក្នុង​សុបិន​
​តាមច្បាប់​ហុងស៊ុយ បាន​សរសេរ​អ្វីដែល​យើង​ត្រូវការ​ឲ្យ​កើតឡើង​ក្នុង​ជីវិត​មក​យ៉ាងច្បាស់​លាស់​។ ជា​វិធី​ដែល​បញ្ជូន​តម្រូវការ​របស់​អ្នក​ឲ្យ​ចក្កវាឡ​បានដឹង​ដោយ​វិធី​ងាយៗ​គឺ ប្រើ​ទឹក​ប៉ិច​ពណ៌​ក្រហម សរសេរ​លើ​ក្រដាស​ពណ៌​ស ឲ្យ​ចេញ​ជា​ឈ្មោះ​និង​គុណ​ស​ម្ប​តិ្ត​ទាំងអស់​ដែល​អ្នក​ចង់ឃើញ​នៅក្នុង​មនុស្ស​ដែល​អ្នក​ស្រលាញ់​។ ក្រោយពី​នោះ​សូម​យក​វា​ទៅ​ទុក​នៅក្នុង​ប្រ​អត​ប់​ដែក​តូច ព្រមទាំង​ដាក់​ផ្កា​ចូលទៅ​ជាមួយ​ផងដែរ ហើយ​ទុក​រយៈពេល ៤៩​ថ្ងៃ នោះ​ជីវិត​ស្នេហា​របស់​អ្នកនឹង​ស្រស់ថ្លា ហើយ​ឃើញ​លទ្ធផល​យ៉ាង​រហ័ស​។​

 

២-​ប្រសិនបើ​អ្នក​ចង់​មាន​បុត្រ​
​ដោយ​ជំនឿ​លើ​ហុងស៊ុយ​ទិសខាងកើត ជឿថា​ផ្ទៃដី​ក្រោម​គ្រែ​របស់​អ្នកជា​កន្លែង​ដែលមាន​វិញ្ញាណ​របស់​ក្មេង​ដែល​នឹង​មក​កើតជា​កូន​អ្នករត់​លេង​នៅក្រោម​នោះ​។ ដូច្នេះហើយ​រៀប​កន្លែង​ទំនេរ​ឲ្យ​កូនតូច​របស់​អ្នក ដោយ​ការយក​របស់​ដែល​នៅក្រោម​គ្រែ​ចេញ ហើយ​ក្នុងពេលដែល​អ្នក​ព្យាយាម​ចង់​មានកូន កុំ​បោសសម្អាត ឬ​បូម​ដី​ពីក្រោម​គ្រែ​ចេញ​ជាដាច់ខាត ព្រោះ​អាច​រំខាន​វិញ្ញាណ​ក្មេង​ដែល​វិលវល់​នៅ​ខាងក្រោម​នោះ​ក៏​ថា​បាន​។ ក្រៅពីនេះ​គួរតែ​ដាក់​រូប​ដំរី​ឈើ​នៅ​សងខាង​ទ្វារ​ដូចជា ពួកវា​កំពុងតែ​ដើរ​ចូលមកក្នុង​បន្ទប់​។ ពួកវា​និង​នាំ​ក្ដី​ប្រាថ្នា​របស់​អ្នក​ចូលមកក្នុង​បន្ទប់ ហើយ​ចុងក្រោយ​ដាក់​របស់​ដែល​ទាក់ទង​ទៅនឹង​ក្មេង ដូចជា​រូប​ក្មេង ឬ​តុក្កតា នៅក្នុង​បន្ទប់​គេង​របស់​អ្នក ដើម្បី​រួម​រួម​កម្លាំង​ក្នុងការ​ចាប់ផ្ដើម​ជាថ្មី និង​ការ​ឲ្យ​កំណើត​កូន​។ ប្រសិនជា​ធ្វើតាម​ហុងស៊ុយ​ខាងលើ​នោះ​ធានាថា​អ្នក​និង​បានកូន​សម​តាម​បំណង​តែម្ដង​!

 

៣-​ប្រសិនបើ​អ្នកត្រូវការ​រៀបចំ​ពាក្យសម្ដី​ក្នុងការ​និយាយ​
​ប្រសិនបើ​មនុស្ស​ស្រី​មកពី​ភព​អង្គា ហើយ​មនុស្ស​ប្រុស​មកពី​ភព​សុក្រ ជា​រឿង​ពិត ទើប​មិន​ប្លែក​ចិត្ត​ទេ​ថា តើ​ហេតុអ្វី​ទើប​ការសន្ទនា​របស់​ទាំងពី​រ​នាក់​តែងតែ​បញ្ច្រាស​គ្នា​។ ហុងស៊ុយ​ប្រាប់ថា ទំនាក់ទំនង​ដែល​អាច​ទទួលបាន​ជោគជ័យ​បាន ត្រូវមាន​ការនិយាយ​គ្នា​ឲ្យ​បានច្បាស់លាស់​រវាង​អ្នក​ទាំងពីរ គ្មាន​ការបិតបាំង​និង​គ្នា​ទៅវិញទៅមក​។ ដូច្នេះហើយ​ហុងស៊ុយ​ងាយៗ​គឺ នាំយក​ស្រូវ​មក​ដាក់​ក្នុង​ចាន​តូច​ឲ្យ​ពេញ ហើយ​រោយ​អំបិល​ចូលទៅ​។ អំបិល​និង​ស្រូវ​ប្រៀបបាន​ទៅ​និង​របស់​ដែល​ជួយ​អូសទាញ​ថាមពល ដែល​មិនល្អ​ចុះទៅ​។ ធ្វើ​បែប​នោះ​៣​ចាន ដាក់​តម្រៀប​ជា​រូប​ត្រីកោណ​ក្រោម​គ្រែ​របស់​អ្នក រយៈពេល​៤៩​ថ្ងៃ​។ វា​នឹង​ជួយ​ឲ្យ​បទ​សន្ទនា​រវាង​អ្នក​ទាំងពីរ​ច្បាស់លាស់​ជាង​មុន គ្មាន​អាថ៌កំបាំង​ក្នុង​ទំនាក់ទំនង​រវាង​អ្នក​ទាំងពីរ​។​

 

៤-​ប្រសិនបើ​អ្នក​ចង់​មាន Sex ដែល​ក្ដៅគគុក​
​អ្នកត្រូវការ​ភាព​ស៊ិ​ច​ស៊ី ក្ដៅគគុក​មែន​ទេ​? ប្រើ​ពណ៌​ក្រហម​ដែលជា​ពណ៌​តំណាង​ឲ្យ​ភ្លើង​ទៅ ប្រើ​ពណ៌​ក្រហម​តុបតែង​ជុំវិញ​គ្រែ​របស់​អ្នក​ឲ្យ​មើលទៅ​ក្ដៅគគុក​ដើម្បី​ជួយ​ជម្រុញ​ឲ្យ​អ្នកមាន​ស៊ិ​ច​ដែល​ក្ដៅគគុក​អាចធ្វើ​ឲ្យ​អ្នក​ទាំងពីរ​បានទទួល​អារម្មណ៍​ពិសេស​ជាង​រាល់ដង​ក៏​ថា​បានដែរ​។​

 

៥-​ប្រសិនបើ​អ្នកត្រូវការ​ព្យាបាល​របួស​ចិត្ត​
​ប្រេង​ក្លិន​ក្រូច​ជួយ​ឲ្យ​អ្នក​កែប​ញ្ហា​សោកសៅ​បាន​។ ប្រេង​ក្លិន​ក្រូច​នេះ​និង​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ស្ងប់ ស្រស់ស្រាយ ធូរស្រាល​។ បណ្តក់​ប្រេង​ក្លិន​ក្រូច​ប្រមាណ​១០​ដំណក់​ចូលទៅក្នុង​ដប់​សម្រាប់​បាញ់ ក្រោយពី​នោះ​ក៏​បាញ់​មុនពេល​ចេញពីផ្ទះ​ជា​រៀងរាល់ថ្ងៃ​ហើយ​វា​នឹងធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ស្រស់ថ្លា ហើយ​ប្រសើរ​ជាង​មុន​។​
៦-​ប្រសិនបើ​អ្នកត្រូវការ​ពេលវេលា​ឲ្យ​គ្នាច្រើន​ជាង​មុន​
​តាម​ហុងស៊ុយ​គេ​ប្រាប់ថា ប្រសិនបើ​អ្នក​មិនមាន​ពេល​ឲ្យ​គ្នា ហើយ​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ថា​ទំនាក់ទំនង​ចាប់ផ្ដើម​ឃ្លាត​ពីគ្នា សូម​ឲ្យ​អ្នក​ដាក់​ភ្លើងគោម​ទាំងសងខាង​គ្រែ ដើម្បី​ឲ្យ​អ្នក​ទាំងពីរ​ប្រើពេល​វេលា​រួមរស់​ជាមួយ​គ នា ហើយ​ត្រូវ​បើក​គោម​ភ្លើង​ទាំងពីរ​រយៈពេល ២៧​យប់​ជាប់​គ្នា​។ តែបើ​ពេល​គេង​របស់​អ្នក​ទាំងពីរ​មិន​អំណោយផល​ឲ្យ​អ្នក​អាចធ្វើ​បែបនេះ​បាន យ៉ាងហោចណាស់​សូម​ឲ្យ​និយាយថា “​សុបិន​ល្អ​ណា​!” ក្នុងពេល​តែមួយ​ជា​រៀងរាល់​យប់ ដូចជា​សម្លេង​ដែល​ដាស់​ទំនាក់ទំនង​របស់​អ្នក​ឡើងមក​វិញ​។​

 

​ប្រសិនបើ​អ្នកជា​មនុស្ស​ដែល​ជឿជាក់​លើ​ហុងស៊ុយ​រឿង​ផ្សេង​នោះ ក៏​សាកល្បង​ធ្វើតាម​ទំនៀម​របស់គេ​ហើយ​បន្ថែម​ពីលើ​ដោយ​ហុងស៊ុយ​ខាងលើ ដើម្បី​លើក​ស្នេហា​របស់​អ្នក​ឲ្យ​កាន់តែ​ស្អិតរ​មួ​ត​ជាង​មុន ដល់​ពេលនោះ​អ្នកនឹង​លែង​អផ្សុក​ទៀតហើយ​៕ ផ្កាស្លា​

 

Leave a Reply

(*) Required, Your email will not be published