ភាព​ធ្វេសប្រហែស​របស់​អ្នកបើកបរ បង្កក្តី​ស្លាប់​ដល់​អ្នកដទៃ​

, , Leave a comment

15-1-2015 (1)

ទិដ្ឋភាព​នៅ​កន្លែង​កើត​ហេតុ និង​​ជន​បង្ក​ឈ្មោះ ព្រឿង វុទ្ធី

​រាជធានី​ភ្នំពេញ : យ៉ាងហោចណាស់​មនុស្សម្នា​ក់បាន​ស្លាប់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​រថយន្ត​ដឹក​ដី​របស់​ថៅកែ​ជីកដី​ឈ្មោះ បូ និង​ម៉ូតូ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៤៥​នាទី​ល្ងាច ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៥ ស្ថិតនៅលើ​កំណាត់​ផ្លូវ​អូរ​ដឹ​មក​ប់​ស្រូវ ត្រង់ចំណុច​ភូមិ​ត្រពាំង​ធ្នង់ ក្នុង​សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

 

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​កំណើត​ថ្មី​ដឹងថា ជន​បង្ក​មាន​ឈ្មោះ ព្រឿង វុទ្ធី អាយុ​២៤​ឆ្នាំ បើក​មាន​ទីលំនៅ​ក្នុងភូមិ​គី​រី​ថ្មី ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល ខេត្តកណ្ដាល​។ ចំណែក​បុរសរងគ្រោះ​ឈ្មោះ ភាព ចាន់ណា អាយុ​២១​ឆ្នាំ ជា​កម្មករ​រោងចក្រ​កាត់ដេរ មាន​ទីលំនៅ​ក្នុងភូមិ​ស័ក្ដិ​ប្រយុទ្ធ សង្កាត់​ស្នោ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ប្រភព​ដដែល​បាន​បន្តទៀតថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​បង្ក​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​សលាយ​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ 3A-8391 បើក​ចេញពី​ការដ្ឋាន​ជីកដី​ដែលមាន​ទីតាំង​នៅមុខ​វត្ត​ភ្នៀ​ត​សម្ពលី សង្កាត់​ស្នោ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ។ ស្របពេលនោះ​រថយន្ត​បានគេច​ជង្ហុក បណ្តាល​ឲ្យ​បុក​ជនរងគ្រោះ​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ស៊ុយ​ហ្ស៊ុ​យ​គី​វីវ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ឃ​.៦០៧៣​ភព​១ ចេញពី​ធ្វើការ​ត្រឡប់ទៅផ្ទះ ដោយ​ធ្វើដំណើរ​ស្របគ្នា​បណ្តាល​ឲ្យ​កិន​ម៉ូតូ និង​ជនរងគ្រោះ​សំប៉ែត​ស្លាប់​តែម្តង​។ ភ្លាមៗ​នោះ​ជនបង្ក​បាន​បើកទ្វារ​រថយន្ត​បម្រុង​រត់​គេ​ខ្លួន តែ​ត្រូវ​អ្នកធ្វើដំណើរ​ព័ទ្ធ និង​រាយការណ៍​ប្រាប់​សមត្ថកិច្ច​។​

 

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ធ្វើការ​វាស់វែង និង​ធ្វើ​កំណត់ហេតុ​។ ចំណែក​រថយន្ត និង​ជនបង្ក​ត្រូវបាន​សមត្ថកិច្ច​នាំទៅ​អធិការដ្ឋាន រង់ចាំ​ដំណោះស្រាយ​ជា​ក្រោយ​។ សព​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ទាក់ទង​ទៅ​ក្រុមគ្រួសារ ដើម្បី​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕

15-1-2015

 

Leave a Reply

(*) Required, Your email will not be published