ចេញ​ធ្វើការ​បាន​មួយថ្ងៃ ប្រល័យ​ជីវិត​មិន​ស្រណោះ​ម្តាយ​

, , Leave a comment

13-1-2014

សាក​សព​យុវជន​ដែល​ចង.ក​សម្លាប់​ខ្លួន

 

​រាជធានី​ភ្នំពេញ : សាកសព​យុ​ជន​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​ចង​.​ក​សម្លាប់ខ្លួន នៅក្នុង​បន្ទប់​ផ្ទះជួល​មួយកន្លែង​កាលពី​វេលា​ម៉ោង​៦ និង​៣០​នាទី​ព្រឹក ថ្ងៃទី​១១​មករា ២០១៥ នៅ​ចំណុច​ផ្ទះជួល​មួយកន្លែង​ស្ថិត​ក្នុងភូមិ​ព្រៃទា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

 

​ប្រភព​ព័ត​មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា យុវជន​ដែល​ចង​.​ក​សម្លាប់ខ្លួន​មានឈ្មោះ ផាន់ ពិសិដ្ឋ អាយុ​១៥​ឆ្នាំ មុខរបរ​កម្មករ​ផ្សារ​ដែក មាន​ម្ដាយ​ឈ្មោះ​ប៊ូ កួន អាយុ​៤០​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ​កាត់ដេរ និង​ឪពុក​ឈ្មោះ​ប្រាក់ ថា​ន់ អាយុ​៤៤​ឆ្នាំ មុខរបរ​កសិករ ជា​កូន​ទី​២​ក្នុងបន្ទុក​គ្រួសារ​ដែល​មានកូន​ចំនួន​៥​នាក់​ប្រុស​២​នាក់ និង​ស្រី​៣​នាក់ ហើយ​មាន​ស្រុកកំណើត​នៅក្នុង​ភូមិ​ត្រពាំង​កកោះ ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។ មុនពេល​កើតហេតុ​ស្ត្រី​ជា​ម្តាយ​មិនដឹងថា កូនប្រុស​របស់គាត់​មាន​វិបត្តិ​អ្វី​នោះទេ ទើប​ចង​.​ក​សម្លាប់ខ្លួន​បែបនេះ ប៉ុន្តែ​គាត់​ដឹងថា​កូនប្រុស​គាត់​ម្នាក់នេះ​មិន​ដែលមាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ស្រី​ណា​ឡើយ​។ កាលពី​ប៉ុន្មាន​ថ្ងៃ​មុនពេល​កើតហេតុ​កូនប្រុស​គាត់​បាន​សុំ​គាត់​ទៅ ធ្វើការ​រកលុយ ប៉ុន្តែ​គាត់​បាន​ហាមឃាត់​មិនឱ្យ​ទៅណា​ទេ ព្រោះ​កូន​ទើបតែ​អាយុ​១៥​ឆ្នាំ​ប៉ុណ្ណោះ​នៅ​ក្មេង​ណាស់ និង​ស្ថិតក្នុង​វ័យ​កំពុង​សិក្សា​ផង​។ ខណដែល​គាត់​ទៅធ្វើ​ការបាត់​ស្រាប់តែ​កូនប្រុស​គាត់​បាន​លួច ចេញពីផ្ទះ​មក​ស្នាក់​នៅក្នុង​ផ្ទះជួល​ខាងលើ​ដោយ​មិន​ប្រាប់​គាត់​សូម្បី​តែមួយ​ម៉ាត់​ឡើយ​។ រហូតដល់​ព្រឹក​ថ្ងៃកើតហេតុ​ទើប​គាត់​បានទទួល​ដំណឹង​ដែល​នឹកស្មាន​មិន​ដល់ និង​ហួសចិត្ត​តាមរយ​:​ទូរស័ព្ទ​អ្នកជិតខាង​ថា​កូនប្រុស​គាត់​ចង​.​ក​សម្លាប់ខ្លួន​ស្លាប់បាត់​ទៅហើយ​។ នេះ​បើ​យោងតាម​ការអះអាង​រប​ស់​ម្តាយ​នៃ​ជនរងគ្រោះ​។​

 

​លោក យឺន សា​មាន អាយុ​២៧​ឆ្នាំ ដែលជា​មេជាង​សំណង់ ស្នាក់នៅ​បន្ទប់​ផ្ទះជួល ក្បែរ​កន្លែងកើតហេតុ មាន​ស្រុកកំណើត​ភូមិធំ ឃុំ​ល្វា ស្រុក​ព្រះស្តេច ខេត្តព្រៃវែង បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ធ្លាប់​ធ្វើជា​កូន​ជាងផ្សារដែក ជាមួយ​គាត់ នៅ​ខាង​ខេត្តកំពង់ស្ពឺ ហើយ​បាន​តាម​មកសុំ​ការងារ​គាត់​ធ្វើ កាលពី​ព្រឹក​ថ្ងៃទី​១០ ខែមករា តាមរយះ​អ្នក​ស្រុកភូមិ របស់​ជនរងគ្រោះ ដែល​ស្នាក់នៅ​ជួល​បន្ទប់​ជាប់​គាត់ ហើយ​មុន​កើតហេតុ ជនរងគ្រោះ​បានធ្វើ​ធ្វើ​ការងារ ជា​ជាងផ្សារដែក នៅ​ម្តុំ​ស្ទឹងមានជ័យ អស់​រយះពេល​ពេញ​១​ថ្ងៃ ជាមួយ​គាត់ រហូតដល់​ព្រលប់​ទើបបាន​ត្រឡប់មក​ផ្ទះជួល​វិញ ។​

 

​ក្រោយពី​មកដល់​ផ្ទះជួល ជនរងគ្រោះ រួមជាមួយ​មេជាង និង​កម្មករ​ផ្សេងៗ​ទៀត ទាំងអស់​៦​នាក់ បាន​នាំ​ផឹកស្រា​បៀ នៅមុខ​បន្ទប់​មេជាង អស់​១​កំប៉ុង​ម្នាក់ រហូតដល់​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃ​ដដែល មេជាង​ដែក​បាន​ឲ្យ ជនរងគ្រោះ ឡើងទៅ​សម្រាក ក្នុង​បន្ទប់​ទើបតែ​ជួល​បាន​ថ្មី ដោយ​ជនរងគ្រោះ​កាន់​ទាំង​ស្រា​បៀ ១​កំប៉ុង​នោះ​ទៅតាម​ជាមួយ​ផង ហើយក៏​គ្នា​អ្នកណា​ចាប់អារម្មណ៍​ដែរ នឹកថា​ជនរងគ្រោះ​បាន​ឡើងទៅ​សម្រាក​បាត់​ហើយ រហូតដល់ វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ថ្ងៃទី​១១ ខែមករា ចាំ​ជនរងគ្រោះ ទៅធ្វើ​ការងារ​យូរ​ពេល មេជាង ក៏បាន​ឡើងទៅ​តាម គោះទ្វារ​បន្ទប់​ហៅ មិន​សូរ្យ​ឆ្លើយ ដោយមាន​ខ្ទាស់​គ​ន្លឺះ​ពី​ក្នុង​ជាប់ លុះ​ដើរទៅ​បើកប​ង្អូ​ច​បង្ហើប​មើល ស្រាប់តែ ប្រទះឃើញ ជនរងគ្រោះ ចងក​ស្លាប់​បាត់ទៅហើយ ដោយ​យក​ខ្សែពួរ​ពណ៌​ស ចង​ជាប់​ទៅនឹង​ឆ្នឹម​ផ្ទះ ស្រែក​ផ្អើល​អ្នកជិតខាង ឲ្យ​មកជួយ​មើល ។​

 

​តែបើ​តាម​សម្តី បុរស​ឈ្មោះ ហុន សៀង​ឡេង អាយុ​៣៣​ឆ្នាំ ជា​ម្ចាស់​ផ្ទះជួល ស្នាក់នៅ​ផ្ទះកើតហេតុ​ខាងលើ មាន​ស្រុកកំណើត​នៅ​ភូមិ​ស្វាយ​កណ្តាល ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្តាល បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ទើបតែ មក​ជួល​បន្ទប់​ផ្ទះ​គាត់​កាលពី​ព្រឹក ថ្ងៃទី​១០ ខែមករា ហើយ​ទើបតែ​ស្នាក់​នៅបាន​១​យប់ ក៏​កើតមាន​រឿងនេះ​កើតឡើង​តែម្តង ហើយ​គាត់​ក៏​មិនដឹងថា ជនរងគ្រោះ មាន​វិប្បត្តិ​អ្វី បានជា​ជនរងគ្រោះ សម្រេចចិត្ត ចងក​ធ្វើអត្តឃាត បែបនេះ​ដែរ គ្រាន់តែ​ដឹងថា​ស្លាប់​ភ្លាម គាត់​បាន​រាយការណ៍​ប្រាប់​មេភូមិ និង​សមត្ថកិច្ច​ឲ្យ​ជួយ​ពិនិត្យមើល​។​

 

​សាកសព​បន្ទាប់ពី​សមត្ថកិច្ច​ជំនាញ ពិន​ត្យ​និង​កោសល្យវិច័យ​ឃើញថា ពិតជា​ស្លាប់​ដោយ​ចងក​ធ្វើអត្តឃាត​ពិតប្រាកដ​មែន ហើយ​ប្រគល់​ឲ្យ​ក្រុមគ្រួសា​ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី ឯ​ស្រុកកំណើត​៕

 

Leave a Reply

(*) Required, Your email will not be published