តើ​បរិភោគ​អ្វី ដើម្បី​បង្កើនទំហំ​សុដន់​របស់​អ្នក​?

, , Leave a comment

សុខភាព ៖ ​បញ្ហា​សុដន់​ធំ ឬ​តូច​ជា​រឿង​មួយ​សំខាន់​សម្រាប់​ស្ត្រី ពីព្រោះថា​វា​ជា​ចំណុច​ទាក់ទាញ​ផ្នែក​សម្រស់​មួយ ដែលយើង​មិនអាច​មើលរំលង​បា​ន​ទេ ​។ មាន​ស្ត្រី​ជាច្រើន​ណាស់​ចង់បាន​សុដន់​ធំ​ដែល​មើលទៅទ្រលុកទ្រលន់​គួរ​ឲ្យចង់​នែបនិត្យ តើ​យើង​ត្រូវធ្វើ​ដូចម្តេច​ទើប​មាន​សុដន់​ធំ​បាន​? យើង​មា​ន​​ប្រភេទ​អាហារ​មួយចំនួនដែល​អាច​យកមក​ណែនាំ​ជូន​ដល់​ស្ត្រី​ទាំងអស់​ឲ្យបាន​ដឹង និង​ស្គា​ល់ពី​គុណ​ប្រ​យោ​ជ​ន៏៍វា ៖

 

*​បន្លែ​ និង ផ្លែឈើ​ស្រស់ : អាហារ​ទាំងពីរ​មុខ​នេះ​ផ្តល់​គុណ​ប្រ​យោ​ជ​ន៏​យ៉ាងច្រើន​ចំពោះ​សុខភាព ដោយ​ក្នុង នោះ ជួយ​ឲ្យ​ឈាម​រត់​បាន​ស្រួល​ដែល​អាចធ្វើអោយ​ដើមទ្រូង​រីក​ធំ​បាន​។ ពិសេស​ក្រៅពីនេះ បើជា​ពពួក ប៉េងប៉ោះ ស្ត្រ​ប៊ឺ​រី ឆី​រី ដែល​សម្បូរ​ទៅដោយ​សារជាតិ​អុកស៊ីដកម្ម នៅ​ជួយ​ឲ្យ​ស្បែ​កមាន​សំណើម និង សុដន់​រីក​ធំ​ទៀត​។​


*​សណ្តែក​គ្រប់​ប្រ​ភេ​ទ : មិន​ថា​សណ្តែកសៀង សណ្តែកខៀវ សណ្តែកដី ឬ​អាល់​ម៉ុង សុទ្ធតែ​ពោរពេញ ទៅដោយ ប្រូតេអ៊ីន វីតាមីន E និង B ដែល​អាចជួយ​ឲ្យ​ដើមទ្រូង​របស់​អ្នក​អាច​ពង្រីក​ទំហំ ក្រៅពីនេះ​វា​នៅមាន អាស៊ីដ​ឡៃ​ណូ ឡេ​អ៊ី​ក ដែល​ជួយ​ឲ្យ​ដើមទ្រូង​តឹង​ណែន​ថែមទៀត ។​


*​ទឹកដូង : អេស​ស្ត្រូ​ជេន​(estrogene) គឺជា​អ័រម៉ូន​ស្ត្រី​ដែល​ជួយ​ឲ្យ​ដើមទ្រូង​កាន់តែ​រីក​ទំហំ​។ បើ​អ័រម៉ូន ប្រភេទ នេះ​មាន​ចំនួន​តិចតួច​វា​នឹងធ្វើ​ឲ្យ​រាងកាយ​មិនអាច​ពង្រីក​ដើមទ្រូង​ធំ តាម​ការពេញចិត្ត​រប​ស់​យើង​បាន ឡើយ ។​

*​ស៊ុ​ត : ជា​អាហារ​ពេញនិយម​របស់​មន​ស្សទូ​ទៅ អាហារ​ក្នុង​ស៊ុត​សត្វ​នេះ សម្បូរ​ទៅដោយ​ប្រូតេអ៊ីន ដែល​អាច ជួយ​ជុស​ជុល​ជាលិកា ត្រង់​ដើមទ្រូង​ដែល​តែង​រលាយ​បំបែកចេញ​ទៅតាម​កាល​វេលា នោះ​ឲ្យ​ត្រឡប់មក​រឹងមាំ ឡើងវិញ ដូចនេះ​ទើប​វា​អាចជួយ​ឲ្យ​ដើមទ្រូង​ស្ត្រី​ឡើង​ក្រពុំ​ស្រស់ស្អាត និង​រីក​ធំ​បាន​។​


*​ស្លាបមាន់ : មាន់​ជា​អាហារ​មួយ​ប្រភេទ​ទៀត​ដែល​សម្បូរ​ទៅដោយ ប្រូតេអ៊ីន​ផ្តល់​ផល​ល្អ​សម្រាប់​រាងកាយ ពិសេស​នៅ​ផ្តល់​ផល​ល្អ​សម្រាប់​ដើមទ្រូង​ស្ត្រី​អោយ​រីក​ធំ​ផង​។ នៅត្រង់​ស្លាបមាន់ សម្បូរ​ទៅដោយ​សរសៃទឹក ប្រូតេអ៊ីន (Collagen) បើ​បរិភោគ​កាន់តែច្រើន​នឹង​ជួយ​ឲ្យ​ដើមទ្រូង​រីក​ធំ​។ នេះ​ជា​ដំណឹង​ល្អ​មួយ​ដែរ​សម្រាប់​ស្ត្រី ចង់បាន ដើមទ្រូង​ធំ ពីព្រោះ​ចំណីអាហារ​ក៏មាន​ចំណែក​ជួយ​សម្រស់​ដើមទ្រូង​ឲ្យ​ស្រស់ស្អាត​បានដែរ​។ ចំពោះ ស្លាបមាន់​ដែល​បរិភោគ​ទៅធ្វើ​អោយ​យើង​មាន​សុវត្ថិភាព និង​គ្មាន​ជាតិគីមី​លាយឡំ​នោះ គឺជា​ស្លាបមាន់ ដែល​គេ​ចិញ្ចឹម​តាមបែប​ធម្មជាតិ ៕

elly-tran-haaa

 

Leave a Reply

(*) Required, Your email will not be published