ឈ្មោះ ឡេង ចាន់មុន្នី មានអំណាចកែនប្រជាពលរដ្ឋ កាប់ឈើតាមព្រៃសហគមន៍ និងទិញឈើខុសច្បាប់ផ្តាច់មុខ ក្នុងស្រុកកោះញ៉ែក គ្មានអ្នកណាហ៊ានក្អក

, , Leave a comment

ខេត្តមណ្ឌលគិរី ៖ ប្រជាពលរដ្ឋរស់នៅស្រុកកោះញែកខេត្តមណ្ឌលគិរីបានឲ្យដឹង ថា គេបានឃើញលោក ឡេង ចាន់មុន្នី ដែលជាមេឈ្មួញរកស៊ីដឹកជញ្ជូនឈើ ដុះ ស្លែប្រចាំស្រុកកោះញែក

ដែលបានចាត់ចែងបរិវារអោយកែនប្រជាពលរដ្ឋចុះកាប់ឈើតាម ព្រៃសហគមន៍ ខុសច្បាប់និងបានឈរជើងចាំទិញឈើខុសច្បាប់គ្រប់ប្រភេទនៅស្រុកកោះញែក ហើយស្តុកទុកនៅស្ថិតក្នុងភូមិអូយ៉េស ឃុំស្រែសង្គម ស្រុកកោះញែក ដើម្បីដឹក បន្តតាមរថយន្ត ទៅលក់នៅប្រទេសវៀតណាមដែលឆ្លងកាត់ស្រុកលំផាត់ ស្រុក បរកែវ និងស្រុកអូរយ៉ាដាវខេត្តរតនគីរីអាណាធិបតេយ្យបំផុត។

 

ប្រជាពលរដ្ឋបានបន្តអោយដឹងទៀតថា រឿងដែលលោក ឡេង ចាន់មុន្នី កំពុង សម្រុកដឹកជញ្ជូនឈើទាំងថ្ងៃទាំងយប់ ធ្វើជាចំហរគ្មានអ្វីលាក់បាំងនោះទេហើយ ជា ញឹកញយ ពួកគេបានចេញមុខកាង ឬស៊ីឈ្នួលដឹកឈើ អោយឈ្មួញតូចតាច ផ្សេងៗទៀតបានដោយរលូនបើទោះបី ជាគ្មានប៉េសេក៍ដោយ គ្មាននរណា ហ៊ាន ប៉ះពាល់ទេក៏ព្រោះតែមន្ត្រីធំៗនិងសមត្ថកិច្ចពាក់ព័ន្ធតាមដងផ្លូវសុទ្ធតែទទួលបាន របបជាលុយកាក់ជាប់ជាប្រចាំជាពិសេសគឺលោកឈួនសិរីវឌ្ឍ នាយផ្នែករដ្ឋបាល ព្រៃឈើកោះញែក មិនដឹងលាបាតដៃទទួលប្រាក់ ពីឈ្មួញប៉ុន្មាននោះទេ ទើប ឈ្មួញហ៊ានធ្វើអ្វីៗស្រេចតែអំពើចិត្តគឺមិនមានការកោតខ្លាចច្បាប់សូម្បីតែបន្តិច។

ប្រជាពលរដ្ឋបានទទូចសុំឲ្យលោក ឆេង គឹមស៊ុន ជាប្រធានរដ្ឋបាលព្រៃឈើ មេត្តាពិនិត្យមើលភាពអសកម្មរបស់លោកឈួនសិរីវឌ្ឍនាយផ្នែករដ្ឋបាលព្រៃឈើ កោះញែកឡើងវិញផងព្រោះទំហំនៃការឃុបឃិតឲ្យក្រុមឈ្មួញឈ្មោះឡេង ចាន់ មុន្នីឈរជើងចាំទិញឈើខុសច្បាប់គ្រប់ប្រភេទនិងដឹកជញ្ជូនឈើខុសច្បាប់នៅក្នុង ភូមិសាស្ត្រស្រុកកោះញែក សម្រុកដឹកជញ្ជូនឈើទាំងថ្ងៃទាំងយប់ ដើម្បីដឹកបន្ តតាមរថយន្ត ទៅលក់នៅប្រទេសវៀតណាម ដែលឆ្លងកាត់ស្រុកលំផាត់ ស្រុក បរកែវនិងស្រុកអូរយ៉ាដាវខេត្តរតនគីរីអាណាធិបតេយ្យបំផុត។

 

ដូច្នេះគេមិនសង្ឃឹមថាលោកវង្សសុខសេរី នាយខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី ដែលទើបតែទទួលតំណែងថ្មី ហ៊ានបង្គាប់បញ្ជាអោយលោក ឈួន សិរីវឌ្ឍ នាយ ផ្នែករដ្ឋបាលព្រៃឈើកោះញែក ធ្វើការត្រួតពិនិត្យបង្ត្រាបបទល្មើសព្រៃឈើ នៅ ស្រុកកោះញែកបានឡើយ គឺទាមទារឲ្យលោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រួតពិនិត្យមើលភាពអសកម្មរបស់លោក ឈួន សិរីវឌ្ឍ នាយផ្នែករដ្ឋបាលព្រៃឈើកោះញែកឡើងវិញជាបន្ទាន់ព្រោះទំហំនៃការដឹកជញ្ជូន ឈើខុសច្បាប់ នៅទីនោះកំពុងគគ្រឹកគគ្រេងខ្លាំងណាស់៕ ដោយ អ ភិរុណ

W@t-06118

7535_4 unnamed-4

 

Leave a Reply

(*) Required, Your email will not be published