អាស៊ីដ​អា​មី​ណូ​ជា​តម្រូវការ​សម្រាប់​មនុ​ស្ស​

, , Leave a comment

188815_jim-ether_sweet-sweet-love

​ក្រពេញ​មេតាបូលីស​របស់​មនុស្ស ត្រូវការ​អាស៊ីដ​អា​មី​ណូ​ជា​ចាំបាច់ នឹង​ដើម្បី​ធ្វើ​ឲ្យ​សរីរាង្គ​មនុស្ស​បំពេញ​មុខងារ​បានល្អ​ទើប​នាំ​ឲ្យ​មាន​សុខភាព​ល្អ​។ សរីរាង្គ​មនុស្ស​ខ្វះ​ជាតិ​ទឹក គឺ​ខ្វះ​អាស៊ីត​អា​មី​ណូ​៧៥​ភាគរយ និង​ធាតុ​ផ្សំ​នៅក្នុង​អ័រម៉ូន​មាន​អាស៊ីដ​អា​មី​ណូ​៩៦​ភាគរយ​។ មី​ទី​អូ​នី​ន​ត្រូវការ​អាស៊ីដ​អា​មី​ណូ​ជា​ចាំបាច់​វា​ជា​ប្រភព​របស់​សរីរាង្គ ហើយ​សរីរាង្គ​ប្រើ​វា​ដើម្បី​ឲ្យ​មាន សក់ ស្បែក និង​ក្រចក ចុះ​លឿន​មាន​សុខ​ភាពល្អ​ព្រម​ទាំ​អាច​កាត់បន្ថយ​កូ​ឡេ​ស្តេ​រ៉ូ​ល ជំងឺ​រីកថ្លើម​ជួយ​ការពារ​តំរងនោម កាត់បន្ថយ​ការ​ក្តៅ​ប្លោកនោម ដោយ​ការប្រើប្រាស់​អា​ម៉ូ​នី​ញាក់​ក្នុង​ទឹកនោម​ជាប្រចាំ និង​ជួយ​ឲ្យ​រាងកាយ​បញ្ចេញ​ធាតុដែក​ដែល​ធ្ងន់ធ្ងរ​ចោល​។​

 

​មី​ទី​អូ​នី​ន​ប្រើ​ក្នុងការ​ព្យាបាល​ការពុល​អាហារ​ផ្សេង និង​ជួយ​ការពារ​ការ​ខូច​ថ្លើម​វា​អាច​ផ្តល់​ឲ្យ​ដោយផ្ទាល់ ឬ​តាមរយៈ​សរសៃរ ឈាមខ្មៅ​។ ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ ដែល​ខ្វះ​មី​ទី​អូ​នី​ន​បាន​បង្ហាញថា មានការ​កើនឡើង​នៃ​ហានិភ័យ​លើ​ភាព ខ្វះចន្លោះ​បំពង់​កោសិកា​ខួរក្បាល​របស់​ទារក​ដែល បណ្តាលមកពី​កោសិកា​ខួរក្បាល​ស្ថិតនៅ​ជិត​កណ្តាល​ប្រព័ន្ធ​ប្រសាទ ពេល​អំប្រ៊ីយ៉ុង​វិវត្តន៍​។​

 

​មី​ទី​អូ​នី​ន​ក៏​ប្រើ​ដើម្បី​ផលិត SAMe ដែល​វា​មាន​ប្រយោជន៍​ដល់​គ្រប់​សភាព​ស្លាកស្នាម​បន្ថែម​ពីនេះ​ទៀត​វា​ជួយ បង្កើន​មុខងារ​ថ្លើម​ក៏​ប្រើ​វា​ក្នុងការ​ព្យាបាល​ជំងឺ​ក្រិន​ថ្លើម ខូច​ថ្លើម ដែល​បណ្តាលមកពី​ការទទួល​ទាន​ស្រា​ច្រើន​។​

 

​គួរ​បញ្ជាក់ថា មី​ទី​អូ​នី​ន​ត្រូវបាន​រកឃើញ​នៅក្នុង​សាច់​ដូចជា​ត្រី ស៊ុត និង​ផលិតផល​ប្រចាំថ្ងៃ​ផ្សេងទៀត​។ សំរាប់​អ្នកបួស​វិញ​គ្រាប់​ធញ្ញជាតិ និង​សណ្តែកសៀង ដែលជា​ប្រភព​ដ៏​ល្អ​លើកលែងតែ​សណ្តែកកួរ​។ យ៉ាងណាមិញ​គេ​នៅ​ពុំទាន់​រកឃើញ​ជាតិ​មី​ទី​អូ​នី​ន​មាន​ផ្សំ​នៅក្នុង ថ្នាំ​នៅឡើយ​វា​ក៏​ប្រហែលជា​បណ្តាល​ឲ្យ​មាន​ផលប៉ះពាល់​តិចតួច​ដូចជា​ចង្អោរ ងងុយដេក និង​ក្តៅខ្លួន​៕

 

Leave a Reply

(*) Required, Your email will not be published