ហុងស៊ុយ​សម្រាប់​បន្ទប់​គេង ! …

, , Leave a comment

​បន្ទប់​គេង គឺជា​កន្លែង​ជួយ​មនុស្ស​ស្តារ​យក​កម្លាំង​ឡើងវិញ ក្រោយពី​ការនឿយហត់​ពេញ​មួយថ្ងៃ ដោយសារ​ការ​វក់វី​គ្រប់បែបយ៉ាង​នៃ​ជីវិត​ដ៏​មមាញឹក​។ អីចឹង​! … យើង​ត្រូវ​ដឹង​អំពី​វិធី​រៀបចំ​បន្ទប់​គេង​ធ្វើយ៉ាងណា ឲ្យ​ធូរស្រាល និង​ធានា​ត្រូវ​ហុងស៊ុយ​ឲ្យ​រកស៊ី​មានបាន​៖

10577110_10152691096612813_1631040490793545399_n

១.​បន្ទប់​គេង : គឺជា​កន្លែង​សម្រាប់តែ​គេង សម្រាក​យក​កម្លាំង និង​បញ្ចេញ​បន្ត​ស្នេហ៍​។ កុំ​ដាក់​អ្វី​ក្រៅពីនេះ​ចូល​ឲ្យ​សោះ​! … កុំ​ដាក់​ប្រដាប់​ធ្វើការ​, រៀនសូត្រ​, ស៊ី​ហ្វឹក​, ហាត់ប្រាណ​, ប្រដាប់ប្រដារ​ការងារ​ចូល​ឲ្យ​សោះ​។​

 

២.​រៀបចំ​ឲ្យ​ស្ងប់ស្ងាត់​, ស្អាតស្អំ និង​ស្រឡះ : គ្រែ​ដេក​ត្រូវ​បែរ​ទៅរក​កន្លែង​ស្ងប់ស្ងាត់​បំផុត​ជៀសវាង​សំលេង​អ៊ូអរ ស្ទរ​ស្ទា មាន​លក្ខណៈ​ញុះញង់​អារម្មណ៍​។​

 

៣.​ពណ៌​ត្រូវ​ស្រទន់ ភ្លឺ​ស្រាល ប៉ុន្តែ​កុំ​យក​ដើម​ឈឺ​ចូល​បន្ទប់ : អាចជា​ពណ៌​ខៀវផ្ទៃមេឃ​, ខៀវ​ស្លឹកចេក​, លឿន​ស្រាល​, សអាប់ ឬ​ពណ៌​សារី​ជាដើម។​

 

៤.​ដើម្បី​ដេក​ឲ្យ​លក់​យក​កម្លាំង​វិញ​បាន : គ្រែ​ដេក​ត្រូវតែ​ដាក់​ឲ្យ​ឆ្ងាយ​ពី​ទ្វារ​ចូល ពីព្រោះ​តាមចិត្ត​សាស្ត្រ យើង​នឹងមាន​អារម្មណ៍​សុវត្ថិភាព​ជាង​។ កុំ​ដាក់​ក្បាល​គ្រែ​ក្បែរ​បង្អួច ឬ​ទ្វារ​ចូល​ឲ្យ​សោះ​។ យក​ល្អ​គ្រែ​អាច​ទិស​ភ្នែក​មើល​ចេញទៅ​ទ្វារ​។​

 

៥.​រៀបចំ​សម្អាត : ការរៀបចំ​បន្ទប់​មាន​សារៈសំខាន់​ណាស់ ពីព្រោះ​និយាយ​១០០​ដង ក៏​នៅ​មិនចេះចប់​។ បន្ទប់​នឹង​ជួយ​សម្រួល​ឲ្យ​ថាមពល​អាក្រក់​ចេញ​ផុតពី​រាងកាយ​អ្នក រុញច្រាន​ភាព​ស្មុ​គ្រ​ស្មាញ តប់​ប្រ​ម៉​ល់​ចេញពី​ចិត្ត ធ្វើ​ឲ្យ​បែកគំនិត​គិត​អ្វីមួយ​ចេញ​ភ្លាម​។ ជាពិសេស​ក្នុង​ដំណេក​ដេក​ស្កប់ស្កល់ ដេកលក់​ជ្រៅ ស្តារ​ថាមភាព​វិជ្ជមាន​ថ្មី​បំបាត់​សុ​បិ​ន្ត​អាក្រក់​។ ចឹ​ង​ហើយ​បានជា​ការសម្អាត​បន្ទប់​១ អាទិត្យ​ម្តង គឺជា​ការចាំបាច់​។ ភាពកខ្វក់​នឹង​ស្រូប​ចំហាយ​បិសាច និង​ចំ​ហាង​នៃ​ភាព​ង​ងិ​ត​មក​ផ្តុំ​ជា​ផ្សែង​ចង្រៃ រាំងស្ទះ​ដំណើរ​ថាមពល​ស​ការពា​រ​ជីវិត​អ្នក​។ ត្រូវ​បោះ និង​បូម​ធូលី​ជាប្រចាំ​តិច​បំផុត​១​អាទិត្យ​ម្តង​។ ត្រូវ​បោះ​សម្អាត​ក្រោម​គ្រែ សំរាម​ក្រោម​គ្រែ គឺជា​ចំហាយ​នៃ​ភាព​សៅហ្មង​ក្នុង​ជីវិត​អ្នក កុំ​ខ្ជិល​នឹង​បោះ​វា​ចេញ​។ បន្ទប់​គឺជា​កន្លែង​ធានា​សុខភាព ស្មារតី ថាមពល និង​ភាពមានបាន​របស់​អ្នក​។​

 

៦.​គ្រែ​ដំណេក : ត្រូវ​រើស​គ្រែ​ដំណេក​ឲ្យ​បាន​ត្រឹមត្រូវ តាម​ក្បួន​ហុងស៊ុយ កុំ​ទិញ​គ្រែ​ថ្លៃ​ពេក និង​ថោក​ពេក ធំ​ពេក ឬ​តូច​ពេក​។ គួរ​យក​គ្រែឈើ​ធម្មជាតិ ដាច់ខាត​កុំ​ដេក​គ្រែ​ដែក ញ៉ូ​ម ហ៊ី​ណុ​ក​ឲ្យ​សោះ​ចង្រៃ​ណាស់ ពីព្រោះ​គ្រែ​ប្រភេទ​នេះ​មាន​ចំហាយ​អវិជ្ជមាន នៃ​ធាតុ​ប្រុស​ច្រើន ឬ​ស្រី​ច្រើន​។ កុំ​ធ្វើ​ប្រអប់ ឬ​ថត​នៅ​ក្បាល ឬ​ចុងជើង ឬ​ចំហៀង​គ្រែ​ឲ្យ​សោះ ពីព្រោះ​វា​នឹងធ្វើ​ឲ្យ​មាន​ភាព​ចង្រៃ​ចូល​ផ្ទះ ហើយ​យើង​ដេក​មិន​លក់​ទេ​។ ហុងស៊ុយ​ហាម​ដាច់ខាត ដាក់​ថត ឬ​ប្រអប់​នៅជាប់​ហ្នឹង​វា​។

 

៧.​គ្រែ​ថ្មី អនាគត​ថ្មី !… : បើ​អ្នក​ផ្តាស់​ប្តូរ​សង្សារ ប្តី​ប្រពន្ធ គូ​ថ្មី ឬ​ប្តូរ​ផ្ទះ​ថ្មី​គួរ តែ​រក​គ្រែ​ថ្មី​។ ធ្វើបែបនេះ វា​នឹង​នាំមក​ថម​ពល​ថ្មី ជីវិត​ថ្មី សំណាង​ថ្មី កុំ​ស្តាយ នឹង​ចោល​របស់​ចាស់​ទៅ​។ បើ​គ្មាន​លុយ​យ៉ាងហោចណាស់​ក៏​ប្តូរ​កំរាល់ពូក​ចាស់​ចោល ឬ​ឲ្យ​គេ​ទៅ​។​

 

៨.​ច្រកចូល​បន្ទប់ : ច្រកចូល​ជានិច្ចកាល​ដិត​ជាប់​ក្នុង​ចិត្ត​អ្នក។ កុំ​ដាក់​របស់​អី​នៅមុខ​ទ្វារ​ចូល​បន្ទប់។ កុំ​ដាក់​រូប​មុខ​បន្ទប់​ក៏​កុំ​ព្យួរ​រូប​ជាប់​ទ្វារ​ក្នុង និង​ក្រៅ​បន្ទប់ ពីព្រោះ​ហុងស៊ុយ​និយាយថា វា​នឹង​រារាំង​ថាមពល​ភ្លឺ​សំណាង​ចូល​បន្ទប់​។ បន្ទប់​គួរ​មាន​អំពូល​ភ្លឺ​ស និង​អំពូល​ដេក​លឿង​។​

 

៩.​កន្លែង​សាសង​ស្នេហា​របស់​យើង : ចង់​ឲ្យ​រស់នៅ​បានយូរ​នឹង​ប្តី​ប្រពន្ធ សង្សារ​គូស្នេហ៍​ដែល​អាច​ទៅជា​ប្តី​ប្រពន្ធ​ត្រូវ​ចងចាំ​ថា នៅ​ចុង​បំផុត​ភាគ​ខាងស្តាំ​ដៃ គឺជា​ហុងស៊ុយ​ល្អ​បំផុត ដើម្បី​ដាក់​គ្រែ ព្រោះ​វា​នឹង​រក្សា​ទំនាក់ទំនង​នេះ​ជា​រៀងរហូត ។ អាចដាក់​ថូរ​ផ្កា រូបភាព​ធម្មជាតិ ដែលមាន​ម្តង​ស្នេ​ហ៏​ដែល​ស្រស់ស្អាត​។ កុំ​ទុក​របស់​សង្សារ​ចាស់​ប្តី​ប្រពន្ធ​ចាស់ ឬ​ខោអាវ​រញ៉េរញ៉ៃ​ឲ្យ​សោះ​៕

 

 

Leave a Reply

(*) Required, Your email will not be published