ហេតុអ្វី​បុរស ឈ្លក់​វង្វេង​នឹង​សុដន់​ម្ល៉េះ​?

, , Leave a comment

​សុខភាព ៖ បុរស​ដើរលេង​ភាគច្រើន តែង​វាយតម្លៃ​លើ​នារី​ម្នាក់​ស្អាត ដោយ​មើល​លើ​សម្រស់​តាំងពី​ក្បាល​រហូតដល់​ចុងជើង ជាពិសេស​មុខ រាង និង​សម្រស់​ដើមទ្រូង​តែម្ដង​។ ចំណែកពេល​រួមភេទ​វិញ បុរស​ក៏​ចូលចិត្ត និង​បបោសអង្អែល​សុដន់​ស្ត្រី​នៅ​វគ្គ​ដំបូង​។ អីចឹង បុរស​ខិលៗ និង​បុរស​មិន​ខិល មាន​ដឹង​ខ្លួនឯង​ទេ ហេតុអ្វី​បានជា​បុរស​ឈ្លក់​វង្វេង និង​មាន​អារម្មណ៍​ចំពោះ​ដើមទ្រូង​ស្ត្រី​? ចង់ដឹង​ច្បាស់ សូម​តាមដាន​ការបកស្រាយ​របស់​អ្នកជំនាញ​ខាងក្រោម​។ លោក Larry Young និង Brian Alexander អ្នកនិពន្ធ​សៀវភៅ “The chemistry between us: love, sex and the science of attraction” ជឿជាក់ថា បុរស​លង់​នឹង​សម្រស់​ដើមទ្រូង​ស្ត្រី ដោយសារតែ​អ័រម៉ូន​ដែល​ស្ត្រី​បញ្ចេញ​ក្នុងពេល​បំបៅ​ដោះ​។​

tipbongda_633

 

​អ័រម៉ូន​ជួយ​បង្កើត​ទំនាក់ទំនង​ផ្សារភ្ជាប់ គ្នា​កាន់តែខ្លាំង​រវាង​ម្ដាយ និង​កូន ដែល​ធ្វើ​ឲ្យ​ទារក​ស្រលាញ់​ចូលចិត្ត​សុដន់​តាំងពី​តូច​។ យោងតាម លោក Young បាន​ឲ្យ​ដឹងថា ៖”​បុរស​ជា​ថនិកសត្វ​ឈ្មោល​តែមួយគត់​ដែល​ចាប់អារម្មណ៍​លង់​នឹង​ដើមទ្រូង ក្នុង​បរិបទ​សិច​។ ហើយ ស្ត្រី​ជា​ថនិកសត្វ​ញី​តែមួយគត់​ដែល​ដើមទ្រូង​រីក​ធំ​ក្នុងពេល​ពេញវ័យ ក្រមុំ ពោលគឺ​មានលទ្ធភាព​ពពោះ​បាន​”​។ អ្នកនិពន្ធ​ទាំងពីរ​បាន​សរសេរ​ក្នុង​សៀវភៅ​ថា “​ការពិតទៅ ក្មេងប្រុស​មិនដឹងថា ដើមទ្រូង​ស្ត្រី​គឺជា​របស់​ដែល​ពួកគេ​ត្រូវ​ចាប់អារម្មណ៍​នោះទេ​។ វា​ដោយសារតែ​កត្តា​ជីវសាស្ត្រ (​អ័រម៉ូន​) ដែល​ដិត​ជាប់​យ៉ាងខ្លាំង​ក្នុង​ខួរក្បាល​ពួកគេ​តាំងពី​តូច​ម្ល៉េះ​”៕

gakt8jd4 images (3)

 

 

Leave a Reply

(*) Required, Your email will not be published