ខេត្តសៀមរាប ៖ បើទោះបីជាសម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុនសែន ធ្លាប់បានប្រកាសនិងប្រមានដល់អាជ្ញារធកងកម្លាំសមត្ថកិច្ចទាំងអស់បញ្ឈប់នូវសកម្មភាពដាក់កុងត្រូលជជុះនិងប៉ុស្តិ៍ជជុះយ៉ាងណាក្ដីក៍រហូតមកដល់ពេលនេះលោក ឡុង សំអឿន ជាមន្ត្រីប្រធានផ្នែកភស្ដុភារ ការិយាល័យរដ្ឋបាល សរុបនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ និងលោក យិន ប្រសិទ្ធ ប្រធានក្រុមប្រតិបត្តិការណ៍ពិសេសរបស់នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហារផ្ទៃនៅតែបន្តដាក់ប៉ុស្តិ៍ជជុះប្រឆាំងទៅ នឹងការប្រមានរបសម្ដេចនាយករដ្ឋមន្ត្រីក៏ដូចជាការរឹតបណ្តឹងរបស់អគ្គស្នងកនគរបាលជាតិយ៉ាងសកម្មដដែល។ពុំមានការថចុះនោះទេនេះសបញ្ជាក់ឲ្យឃើញថាលោកយិនប្រសិទ្ធនិងឡុងសំអឿនកំពុងតែយកបទបញ្ជាថ្នាក់លើដើម្បីប្រមូលលុយពីបទល្មើសគ្រប់ប្រភចំន៣ខេត្តយ៉ាងអនាធិបតេយ្យបំផុត។
តាមប្រភពព័តមានបានឲ្យដឹថា ខេត្តសៀមរាប ឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ ជាពិសេសខេត្តសៀមរាប គឺសុទ្ធតែបានចំណាយលុយយ៉ាងច្រើនសម្រាប់ទិញប៉ុស្តិ៍ ដើម្បីបានកាន់កាប់និងប្រមូលលុយពីបទល្មើសសេដ្ឋកិច្ចគ្រប់ប្រភេទ ។ ក្នុងនោះលេចមុខហើយសកម្មជាងគេនោះ គឺមានតែលោកឡុង សំអឿន ម្នាក់តែប៉ុណ្ណោះដែលល្បីពូកែក្ដោបសេដ្ឋកិច្ចខ្លាំងជាងគេ ។ ប្រភពបានឲ្យដឹងទៀតថាថ្វីត្បិតតែឡុងសំអឿនមានតួនាទីគ្រប់គ្រងលើកម្លាំងសេដ្ឋកិច្ចទូទាំងខេត្តសៀមរាប ក៏ពិតមែនតែ ឡុង សំអឿន គ្មានតួនាទីចេញលិខិតស្នាមឲ្យមន្ត្រីប៉ូលិសនៅតាមច្រកគោលដៅនោះឡើយ ។ ពោលគឺមន្ត្រីប៉ូលិសទាំង ៣ ខេត្តបានទទួលបញ្ជាពីលោក យិន ប្រសិទ្ធ ទាំងអស់ ។ មន្ត្រីប៉ូលិសសេដ្ឋកិច្ចក្រសួងម្នាក់បានលួចបង្ហើបឲ្យដឹងថាថាក្នុង ១ ខែឡុង សំអឿន បានចំណាយលុយមិនតិចពាន់ដុល្លានោះទេក្នុងការបង់ឲ្យលោក យិន ប្រសិទ្ធ ។ ដូច្នេះលោក ឡុង សំអឿន បានដើគោះលុយពីក្រុមឈ្មួញនិងរឹតបណ្តឹងប៉ូលិសនៅតាមគោលដៅឲ្យគៀបឈ្មួញតាមរបៀបបង្ខំដើម្បីប្រមូលលុយឲ្យ ថ្នាក់លើបន្តតាមការគ្រោងទុករឿងរាល់ខែ។
ជាមួយគ្នារនេះដែរសូម្បីតែប្រជាពលរដ្ឋដែលរកស៊ីបន្តិចបន្តួចនោះត្រូវបានក្រុមប៉ូលិសសេដ្ឋកិច្ចក្រោមការបញ្ជាពី យិន ប្រសិទ្ធ គៀបធ្វើបាបក៍ព្រោះតែថ្នាក់លើបានកំណត់ថ្លៃប៉ុស្តិ៍ក្នុង១ខែៗត្រូវតែបង់ជាប្រចាំ។ មន្ត្រីប៉ូលិសដដែលបានបន្តថាគោលដៅដែលឡុងសំអឿនបានពង្រាយកម្លាំងជាលក្ខណះប៉ុស្តិ៍ជជុះនោះគឺនៅស្រុកពិសេសឲ្យតែស្រុកណាសំបូបទល្មើសច្រើននោះគឺ ឡុង សំអឿន បានយកកំរៃពីថ្លៃប៉ុស្តិ៍រាល់ខែដើម្បីបង់ឲ្យថ្នាក់លើតាបញ្ជផ្ទៃក្នុងរបស់គេ ។ តាមសេចក្ដីរាយការណ៍ពីខេត្តសៀមរាបបានឲ្យដឹងថាខេត្តសៀមរាបមួយនេះគឺជាខេត្តតំបន់ទេសចណ៍ដូច្នេះបទល្មើសក៍កើតមានយ៉ាងគគ្រឹកគគ្រេងផងដែរ ។ ដូច្នេះហើយទើបឡុងសំអឿនបានពុះពាគ្រប់ឧស័គ្គសព្វបែបយ៉ាងដើម្បីទិញតំណែងខ្លាញ់មួយនេះឲ្យបានគ្មាននណាហ៊ានប៉ះពាល់ជ្រាជ្រែងពីរូបគេបានឡើយបើទោះបីជាញយដងថ្នាក់លើធ្លាប់ដកបញ្ឈជើងយ៉ាងណាក៍ដោយ៕