វៀតណាម​ចេញ​អាល់​ប៊ុ​ម​ចម្រៀង​របស់ខ្លួន​ជា​ពីរ​ភាសា កម្ពុជា​-​វៀតណាម ឆ្លើយតប​តាម​ទីផ្សារ​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ថ្មីៗ​នេះ​គ្រប់​ផលិតកម្ម​ក្នុងស្រុក​បាន​បែរ​ងាក​ចេញពី​ការចម្លង​បទ​ពី​បរទេស ដោយ​បង្កើត​នៅ​ទំនុកភ្លេង​ថ្មី​ដែលជា​ការប្រកួត​ប្រ​ជែក​ទីផ្សារ​នា​ក្នុងឱកាស​ចូលឆ្នាំថ្មី​នេះ​។ដោយ​កាលពី​ពេលមុនៗ ដើម្បី​ឆ្លើយតប​តាម​ចំណង់​ចំណូលចិត្ត​របស់​ប្រិយមិត្ត​អ្នក​ស្តាប់ និង​ចំពោះ​អ្នក​ដែល​លួច​ចម្លង​ខ្សែអាត់​(Disk)​របស់​ផលិតកម្ម​នានា ម្ចាស់​ផលិតកម្ម ក៏ដូចជា​អ្នកនិពន្ធ​ទំនុកច្រៀង ទំនុកភ្លេង​បាន​លួច​បកប្រែ​ពី​បរទេស និង​ចម្លង​ទាំង​ដុល​តែម្តង ។ ប៉ុន្តែ​អ្វីដែល​ចម្លែក​នោះ តារាចម្រៀង​ដ៏​ល្បី​របស់​ប្រទេស​វៀតណាម Danh Thuận បានចេញ​អាល់​ប៊ុ​ម​បទ​ចម្រៀង​ថ្មី​របស់ខ្លួន​ដោយ​បកស្រាយ​ជា​២​ភាសា​ផ្សេងគ្នា​គឺ​មួយ​ជា​ភាសា​វៀតណាម និង​មួយទៀត​ជា​ភាសា​ខ្មែរក្រោម​ចំណងជើង​ថា Nước Mắt Màu Mưa (​ពណ៌​ទឹកភ្នែក​) យ៉ាង​ពិ​រោះ​រណ្ដំ ក្នុង​អាល់​ប៊ុ​ម​ចម្រៀង​របស់ខ្លួន​។​

 

​ការចេញផ្សាយ​បទ​ចម្រៀង​មួយ​នេះ ប្រហែលជា​ឆ្លើយតប​នឹង​កម្ពុជា​យើង ខណៈ​បទ​ចម្រៀង​មួយចំនួនធំ​បាន​ចម្លង​ពី​វៀតណាម ដូច្នេះ​ទើប​វៀតណាម​ចេញ​បទ​ជា​ភាសា​ខ្មែរ​ដើម្បី​ទប់ស្កាត់​ការលួចចម្លង បទ​នេះ​ពី​គេ​បន្តទៀត​។ ពេលនេះ​យើង​ទៅ​ស្ដាប់​បទ​ចម្រៀង​នេះ តើ​គាត់​ច្រៀង​ពិ​រោះ​យ៉ាងណា​ទាំង​ជា​កំណែ​ខ្មែរ និង​វៀតណាម​?

19-3-2014 (4)

​បទ​ចម្រៀង​កំណែ​ជា​ភាសា​ខ្មែរ

 

បទ​ចម្រៀង​ជា​ភាសា​វៀតណាម​

19-3-2014 (3)

 

Leave a Reply

(*) Required, Your email will not be published