អត្ថប្រយោជន៍​សុខភាព​នៃ​ខ្ទឹមស​

, , Leave a comment

5(456)

តើ​អ្នកដឹង​ទេ​ថា ខ្ទឹមស ដែល​អ្នកប្រើប្រាស់​នៅក្នុង​ម្ហូប​ប្រចាំថ្ងៃ​របស់លោក​អ្នក មាន​ផ្ទុក​នូវ​សារ​ធាតុគីមី​ដែលមាន​ប្រយោជន៍​ជាង​១០០​ប្រភេទ ជាមួយនឹង​អត្ថប្រយោជន៍​សុខភាព​ជាច្រើន​ពន់ពេក​។ ចាប់ផ្ដើម​ពី​ការជួយ​ទប់ស្កាត់​ជំងឺ​គាំងបេះដូង ជំងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល និង​ជំងឺ​ទឹកនោមផ្អែម ខ្ទឹមស អាច​ការពារ​ជំងឺ​ជាច្រើន​ប្រភេទ​ទៀត​។ ខាងក្រោម​នេះ គឺជា​ផលប្រយោជន៍​សុខភាព​ចំនួន​៥​នៃ​ខ្ទឹមស ដែល​ខ្មែរ​សារិកា​នាំមក​ជូន​លោកអ្នក​៖

 

១-​ខ្ទឹមស​គឺជា​ភ្នាក់ងារ​ប្រឆាំងនឹង​ជំងឺមហារីក​
​សារធាតុ Germanium ដែលមាន​នៅក្នុង​ខ្ទឹមស គឺជា​ទីភ្នាក់ងារ​ប្រឆាំងនឹង​ជំងឺមហារីក​ដ៏​ល្អ​បំផុត​។ ក្រៅពី​មាន​ផ្ទុក​នូវ​សារធាតុ Germanium ខ្ទឹមស​នៅមាន​សារធាតុ​ប្រឆាំងនឹង​មហារីក​ជាច្រើន​ទៀត ដូចជា Quercetin, Daillyl Sulphide, Allin និង Ajoene​។ សារធាតុ​ទាំងអស់នេះ អាច​ទប់ស្កាត់​នូវ​ភ្នាក់ងារ​បង្ក​ជំងឺមហារីក​បាន​យ៉ាង​ប្រសើរ​។​

 

២-​ខ្ទឹមស​ជា​អង់​ទី​ប៊ី​យោ​ទិ​ក ធម្មជាតិ (​ប្រឆាំងនឹង​មេរោគ​)
​ខ្ទឹម​សមាន​ផ្ទុក​ទៅដោយ​សារធាតុ Allicin ដែលជា​អ្នក​ប្រឆាំងនឹង​បាក់តេរី​ដ៏​ខ្លាំង​បំផុត ហើយ​ជួយ​ឲ្យ​រាងកាយ​យើង​អាច​កសាងបាន​នូវ​ប្រព័ន្ធ​ភាពស៊ាំ ប្រឆាំងនឹង​មេរោគ​បាន​ទៀតផង​។ ខ្ទឹមស​ក៏​អាច​ប្រឆាំងនឹង​សារធាតុពុល​បាន​ផងដែរ​។​

 

៣-​ជួយ​បញ្ចុះ​កម្រិត​ឈាម​ដែល​ឡើង​ខ្ពស់ (​លើសឈាម​)
​ខ្ទឹមស អាចជួយ​ធ្វើ​ឲ្យ​កម្រិត​ឈាម​ក្នុង​ខ្លួន​អ្នក​ស្ថិតនៅ​កម្រិត​ធម្មតា​។ ការស្រាវជ្រាវ​បានបង្ហាញ​ថា មនុស្ស​ដែលមាន​លើសឈាម ហើយ​លេប​ខ្ទឹមស​ជា​រៀងរាល់ថ្ងៃ រយៈពេល​៥​ខែ អាច​បញ្ចុះ​សម្ពាធ​ឈាម​បាន​យ៉ាង​មាន​ប្រសិទ្ធិភាព ដូច​អ្នកជំងឺ​លើសឈាម​ដែល​លេបថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម​ផងដែរ​។​

 

៤-​ជួយ​ព្យាបាល​ជំងឺ​ទាក់ទង​នឹង​រំលាយ​អាហារ​
​ខ្ទឹម​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ឱសថ​អច្ឆរិយៈ​ក្នុងការ​ព្យាបាល​ជំងឺ រាក​មួល​, រលាក​ស្រោម​ពោះវៀនធំ​, និង​ជំងឺរាគ​។ វា​ក៏​អាច​ព្យាបាល​ជំងឺ​រលាក​ក្រពះ​បាន​ផងដែរ​។​

 

៥-​ព្យាបាល​រោគ​ស្បែក​
​ក្រៅពី​ជួយ​ព្យាបាល​ជំងឺ​ជាច្រើន​ខ្ទឹមស ក៏​អាចជួយ​កាត់បន្ថយ​ឱកាស​នៃ​ជំងឺ​ស្បែក​បានជា​ច្រើន​ទៀតផង​។ វា​ក៏​អាចជួយ​បន្សុទ្ធ​ប្រព័ន្ធ​ឈាម​នៅក្នុង​ខ្លួន ហើយ​និង​ការពារ​ជំងឺ​មុន អាច​ន៍​រុយ ជំងឺ​បូស និង​ជំងឺ​ទាក់ទង​នឹង​ស្បែក​ជាច្រើន​ទៀត​។​

 

​ដូច្នេះ  ការប្រើប្រាស់​នូវ​ខ្ទឹមស នៅ​ក្នុងការ​ចម្អិនម្ហូប​ប្រចាំថ្ងៃ​គឺ​ពិត​ជាមាន​ប្រយោជន៍​ច្រើន​សម្បើម ណាស់​ចំពោះ​សុខភាព ហើយ​វា​អាចជួយ​ឲ្យ​ម្ហូបអាហារ​កាន់តែ​ឆ្ងាញ់​បាន​ថែមទៀត​៕

 

Leave a Reply

(*) Required, Your email will not be published