ថ្ងៃ​៧​មករា កូនចិត្ត​ឫស្យា ប្រហារ​ម្តាយបង្កើត​ខ្លួន​

, , Leave a comment

08-1-2015

​ខេត្តកំពង់ឆ្នាំង : ភាព​អកតញ្ញូ​បាន​ជំរុញ​ឲ្យ​កូន​ចិត្ត​តិ​រិ​ច្ឆា​ន​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​វាយខ្នោះ ខណៈដែល​វាយ​ធ្វើបាប និង​អូស​ម្តាយ​ទាំង​អាក្រាតកាយ​បម្រុង​ឲ្យ​រថយន្តបុក​សម្លាប់​កាលពី​វេលា​ម៉ាង​៦ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០១៥ ស្ថិតក្នុង​ភូមិ​ព្រៃ​ខ្មែរ ឃុំ​រលាប្អៀរ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​

 

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា កូន​អកតញ្ញូ​មានឈ្មោះ ផា សុភា អាយុ​៣៣​ឆ្នាំ និង​ម្តាយ​ដែលជា​ជនរងគ្រោះ​មានឈ្មោះ សែន អៀ​ច ៧២​ឆ្នាំ និង​ឪពុក​ឈ្មោះ ចិន ភិ អាយុ​៧៧​ឆ្នាំ​។ អ្នក​ទាំង​៣​មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ មុនពេល​កើតហេតុ​ជនបង្ក​ដែលជា​កូន​ម្នាក់​នោះបាន​ផឹកស្រា​ដូច​សព្វមួយដង​។ ដោយ​ឃើញ​កូន​ផឹក​ស្រវឹង​រាល់ថ្ងៃ ចិត្តជា​ម្តាយ​បាន​និយាយ​ដាស់តឿន​ជារឿយៗ តែ​កូន​មិន​ស្តាប់​ថែមទាំង​វាយ​ធ្វើបាប និង​អូស​ម្តាយ​ទាំង​អាក្រាតកាយ​បម្រុង​ឲ្យ​រថយន្តបុក​សម្លាប់​ថែមទៀត​។​

 

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន ចុះទៅ​អន្តរាគមន៍ និង​បញ្ជូន​កូន​អកតញ្ញូ​ម្នាក់​នោះ ឃុំខ្លួន​បណ្តោះអាសន្ន ដើម្បី​ចាត់ការ​នីតិវិធី​ច្បាប់​៕

 

 

Leave a Reply

(*) Required, Your email will not be published