រូបថត​អាក្រាត​របស់​តារា​ល្បីៗ បង្ហើ​ត​ជា​ផ្ទាំងទស្សនីយភាព​ថ្មី ដែល​បំភ័យ​ពួក​ជនខិលខូច [Hacker]

, , Leave a comment

6

​ការ​លេច​ធ្លាយ​រូបថត​ស្រាត​របស់​តារា​ពានរង្វាន់​អូ​ស្កា​នាង Jennifer Lawrence គឺជា​បទល្មើស​ជាក់ស្តែង​នៃ​ការរំលោភ​ទៅលើ​សិទ្ធិ​ឯកជន របស់​អ្នកដទៃ ហើយ​ដោយសារតែ​មានប​ទ​ល្មើស​បែបនេះ​កាន់តែ​ច្រើនឡើង​ធ្វើ​ឲ្យ​តារា​ល្បីៗ មានការ​ភ័យខ្លាច ពីព្រោះ​ក្លាយជា​គោលដៅ​របស់​ពួក​ខិលខូច​តាម Online ដែល​ភាសា​អង់គ្លេស​ហៅថា​ពួក Hacker​។ នេះ​បើ​យោងតាម​គេហទំព័រ Stars Zap ដែល​បាន​ចុះផ្សាយ​កាលពីពេល​ថ្មីៗ​នេះ​។​

 

រូប​ស្រាត​ដំបូង​របស់​នាង  Jennifer Lawrence លេចឡើង​នៅក្នុង​ព្រឹត្តិបត្រ Online​។ មាន​រូប​ស្រាត​របស់​នាង  Jennifer Lawrence ជាង​៦០​ស្ថិតនៅ​ក្នុងចំណោម​រូបថត​ស្រាត​ដែល​ពូក Hacker លួច​ចេញ Online របស់​នាង បន្ទាប់ពី​ទូរស័ព្ទ​របស់​តារា​ត្រូវបាន​គេ​លួច​ចូល​។ តំណាង​ឲ្យ​នាង Jennifer Lawrence បាន​អះអាងថា រូបថត​ស្រាត​ទាំងនោះ គឺជា​រូបភាព​ពិតៗ​របស់​នាង Jennifer Lawrence ។ នៅក្នុង​សេចក្តីថ្លែងការណ៍​តំណាង​របស់​តារា​បាន​និយាយថា “​នេះ​គឺជា​បទល្មើស​រំលោភ​ជាក់ស្តែង​ទៅលើ​សិទ្ធិ​ឯកជន​។ អាជ្ញាធរ​ត្រូវបាន​ទាក់ទង​ហើយនឹង​ចាត់វិធានការ​ផ្លូវច្បាប់​កាត់ទោស​អ្នកណា​ដែល​លួច​រូប​ស្រាត​របស់​នាង​ហើយ​បញ្ចេញ​តាម Online ជា​សាធារណៈ​”​។​

 

​នៅលើ​Twitter នាង Jennifer Lawrence បានសរសេរថា ” ក្នុង Twitter របស់​ខ្មុំ​មាន​លក្ខណៈ​ចម្លែក​ខុសពី​មុន​ដែល​បង្ហាញថា មាន​គេ​លួច​ចូល​ហើយ យក​រូបភាព​តាមតែ​គេ​ចង់បាន​”​។ បញ្ជី​ឈ្មោះ របស់​តារា​ល្បីៗ​ដែល​ត្រូវបាន​គេ​លួច​ចូល​ហើយ​យក​រូប​ស្រាត​មក​បង្ហាញ​ជា​សាធារណៈ​មាន​ជាង​១០០​ឈ្មោះ​ក្នុងនោះ​រួមមាន Aubrey Plaza, Cat Deeley, Kelly Brook, Kim Kardaihian, Mchelle Keegan និង​នាង Rihanna ជាដើម​។​

 

​ជនខិលខូច​ក៏បាន​ប្រកាសថា ពួកគេ​មាន​រូបថត​ស្រាត ពេញជំហរ​របស់​តារាបាល់ទាត់ Hope Solo ផងដែរ​។ តារាភាពយន្ត​នាង Mary Elizabeth Winstead ដែលមាន​ឈ្មោះ នៅក្នុង​បញ្ជី​ស្រី​ស្រាត​ដែល​នោះបាន​សរសេរ​ក្នុង Twitter ថា “​ចំពោះ​រូបថត​ស្រាត​ដែល​លោកអ្នក​កំពុង​មើល​ជា​រូបខ្ញុំ និង​ប្តី​របស់​ខ្មុំ​តាំងពី​ប៉ុន្មាន​ឆ្នាំ​មកហើយ​… សង្ឃឹមថា លោក​អ្នកមាន​អារម្មណ៍​រីករាយ​ទៅ​ចុះ​” ។ នាង​បាន​បន្តថា ទោះជា​រូបភាព​ពិតៗ​ដែល​ខ្ញុំ​នៅតែ​ស្រមៃ​ឃើញ​ជានិច្ច តែ​លោកអ្នក​បែរជា​ប្រឹងប្រែង​លបចូល​យក​រូបនេះ​ផ្សាយ​ជា​សាធារណៈ​ទៅវិញ ពីព្រោះ​វា​ជា​សិទ្ធិ​ឯកជន​របស់ខ្ញុំ​៕

jennifer-lawrence-movies3 jennifer_lawrence_mystique_naken_naked

 

Leave a Reply

(*) Required, Your email will not be published