ប្រទេសចិន ៖ នៅក្នុងឈុតមួយរបស់ខ្សែភាពយន្ត TVB រឿង COME HOME LOVE នាង Angel Chiang បានពិចារណាបោះជំហានចូលក្នុងវិស័យខ្សែភាពយន្តជាលើកដំបូង ដោយសម្ដែងជាប្រពន្ធអ្នកមានវ័យក្មេងម្នាក់។ នៅក្នុងខ្សែភាពយន្តដំបូងរបស់នាង គឺនាងបានថតឈុតលើគ្រែជាមួយហ្នឹងតារាសម្ដែងប្រុសលោក Edward Ma Chi Wai។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រសង្គមសិល្បៈប្រទេសសឹង្ហបុរី។
នាង Angel Chiang បាននិយាយថា នេះជាលើកដំបូងសម្រាប់ក្នុងពេលឆាប់ផ្ដើមចូលក្នុងវិស័យភាពយន្ត ដែលបានសម្ដែងឈុតឆាកលើគ្រែ ប៉ុន្តែនាងបានខិតខំដើម្បីសម្ដែងឱ្យបានល្អ។ នាងក៏សូមថ្លែងអំណរគុណផងដែរ ដល់អ្នកដឹកនាំសម្ដែង Patrick Kong (Yip Lim Sum) ដែលបានលើកទឹកចិត្ត និងណែនាំនាង៕