តារាចម្រៀង​នាង Lady Gaga និង​តារាភាពយន្ត Taylor Kenney បង្កើត​ព្រិ​ត្តិ​ការណ៍​អាពាហ៍ពិពាហ៍​លើ​អវកាស​

, , Leave a comment

​មាន​ភស្តុតាង​បង្ហាញថា​នាង Lady Gaga មានបំណង​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​មិត្ត​ប្រុស​យូរអង្វែង​របស់​នាង​គឺ​លោក Taylor Kinney នៅលើ​លំហរ​អាកាស​។ យោងតាម​ប្រភពពី​គេហទំព័រ​កម្សាន្ត​របស់​អង់គ្លេស​ឈ្មោះ ដាយ​លី​ម៉ែ​ល បាន​បង្ហាញថា តារាចម្រៀង Lady Gaga និង​តារាភាពយន្ត Taylor Kenney ពួកគេ​ចង់ទៅ​រៀបការ​នៅក្នុង​លំហរ​អាកាស​ដោយ​នាង Lady Gaga និង​ថត​ការសម្ដែង​តន្ត្រី​នៅក្នុង​លំហរ​អាកាស​នៅពេល​នាង​នឹង​សង្សា​ជិះ​យានអវកាស Virgin Galactic ក្នុង​ឆ្នាំ​២០១៥​នេះ​។​

 

​នាង Gaga និង Taylor ចង់​ធ្វើ​ការសន្យា​សម្រាប់​ជីវិត​របស់​ពួកគេ​ហើយ​គិតថា ការ​ជិះ​យានអវកាស ទៅកាន់​លំហរ​អាកាស​ដ៏​ធំ​ដែល​ត្រូវ​ឆ្លងកាត់​។ នេះ​ជា​បែបផែន​មួយ​ដែល​នាង Gaga ចង់​ធ្វើ​ឲ្យ​បាន​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​របស់​នាង​។ អ្នក​នៅ​ខាងក្នុង​បាន​និយាយថា តារាចម្រៀង​រូបនេះ​ចង់​ធ្វើដំណើរ​ទៅកាន់​លំហរ​បន្ថែម​ទៅដោយ​ភាព​អណ្តែតអណ្តូង​ស្នេហា​ជាមួយ​អនាគត​ប្តី​ដែល​ត្រូវ​រៀបការ​ក្នុង​លំហរ​។ នាង​នឹង​ក្លាយជា​តារាចម្រៀង​ដំបូង​ក្នុង​លោក ដែល​ច្រៀង​នៅក្នុង​លំហរ​អាកាស​នៅពេល​នាង​ជិះ​យានអវកាស Virgin Galactic ។​

 

​គេ​នៅ​មិនទាន់​ច្បាស់​នៅឡើយ​ទេ​ថា តើ​មាន​អ្នកណា ធ្វើជា​សាក្សី​នៃ​អាពាហ៍ពិពាហ៍​របស់​ពួកគេ​ក្នុង​លំហរ​អាកាស​នោះ​។ ប៉ុន្តែ​តារា​មួយចំនួន​រួមមាន Ashton Kurfcher, Justin Bieber និង Leonardo Di Capro ត្រូវបាន​គេ​រាយការណ៍​ថា បាន​ត្រៀមខ្លួន​ជាស្រេច​ហើយ ដើម្បី​ឡើងទៅ​លំហរ អាកាស​ជាមួយ​នាង Lady Gaga និង​សង្សារលោក Taylor Kenney ដោយ​តារា​ទាំង​នោះបាន​បង់ប្រាក់​ម្នាក់ៗ ១៦១,២៩០​ផោន រួចទៅហើយ ដើម្បី​ធានាបាន​កៅអី​ជិះ​។​

 

​អ្នកធ្វើដំណើរ​ទាំងឡាយ​ត្រូវ​ចំណាយពេល​ហ្វឹកហាត់​នៅ​លើដី​ក្នុង​បន្ទប់ គ្មាន​ទម្ងន់ និង​ការមើល​ពីលើ​មេឃ​កម្ពស់​៩៩,៧ គីឡូម៉ែត្រ ដើម្បី​ឲ្យ​ភ្នែក​អាច​ទទួលយកបាន​៕

06-01-2015 (2) 06-01-2015 (1)

 

Leave a Reply

(*) Required, Your email will not be published