សួនឧទ្យាន​ផ្កា​ស្លែ​ដ៏​ស្រស់ស្អាត​នៅ​ប្រទេស​ជប៉ុន

, , Leave a comment

ប្រទេស​ជប៉ុន ៖ ​ពេលបច្ចុប្បន្ន​នេះ​មាន​សួនឧទ្យាន ជាច្រើន​នៅក្នុង​ប្រទេស​ជប៉ុន ហើយ​សួនឧទ្យាន​ទាំងនោះ​គឺ សុទ្ធសឹង​តែមាន​ការចាប់​អារម្មណ៍​ពី​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​។ចំពោះ​សួនឧទ្យាន Hitsujiyama នៅក្នុង​ទីក្រុង Chichibu នៃ​ប្រទេស​ជប៉ុន​គឺជា​កន្លែង​កំសាន្ត និង​ជា​តំបន់​មួយ​សំបូរ​ទៅដោយ​ផ្កា​ស្លែ  ដែល វា​បាន​រីកលូតលាស់​នៅក្នុង​ពិភព​ពណ៌​ដ៏​ឆើតឆាយ​។ នៅក្នុង​ខែមេសា ដល់​ពាក់កណ្តាល​ខែឧសភា គឺជា រដូវ​ផ្កា​ស្លែ ដែល​ត្រូវ​រីក​ស្គុះស្គាយ ហើយ​វា​នឹង​បញ្ចេញ​ក្លិន​ដ៏​ក្រអូប​ដល់​ភ្ញៀវ​ទេសចរណ៍ ដែល​បានមក កំសាន្ត​នៅក្នុង​សួនឧទ្យាន Hitsujiyama នេះ​។​

 

​ចំពោះ​ប្រិយមិត្ត​ប្រហែលជា​ស្គាល់​យ៉ាងច្បាស់​នៅ​ផ្លែ​ឈៀ​រ​រី និង​ផ្លែ​ប៉ែស ដែល បាន​រីកលូតលាស់​នៅក្នុង​តំបន់​នេះ​ផងដែរ​។ យ៉ាងណាមិញ​សួនឧទ្យាន​មួយ​នេះ គឺមាន​ប្រជាប្រិយភាព និង​ពេញនិយម​យ៉ាងខ្លាំង ដោយសារតែ​នៅពេល​មាន​ពិធី​បុណ្យផ្កា​ស្លែ​ម្តងៗ ប្រជាជន បាននាំគ្នា​មក​ប្រារព្ធ​ពិធី និង​ធ្វើ​ការរៀបចំ​ផ្កា​ស្លែ ដែលមាន​ពណ៌​ដ៏​ឆើតឆាយ​ទៅតាម​ចំណង់​ចំណូលចិត្ត របស់​ពួកគេ​។ ដោយមាន​ផ្កា​ស្លែ​ប្រមាណ​ជាង 400,000 ដើម ដែល​ដុះ​ពាសពេញ​តំបន់ភ្នំ Hitsujiyama នេះ ដែល​ធ្វើ​ឲ្យ​តំបន់​នេះ​គ្រប់​ដណ្តប់​ទៅដោយ​ពណ៌​ដ៏​ស្រស់ស្អាត​ដូចជា ពណ៌​ផ្កាឈូក  ពណ៌​ស  ពណ៌​ស្វាយ  និង​ពណ៌​ដ៏​ឆើតឆាយ​ជាច្រើន​ទៀតផង​ដែរ​។  សូម​ប្រិយមិត្ត​ទៅ​ទស្សនា​នៅ​ទិដ្ឋភាព​នៅ​សួនឧទ្យាន Hitsujiyama​នេះ​ជាមួយ Khmerstation​ទាំងអស់គ្នា​៖

images rreg byj fdd

 

 

Leave a Reply

(*) Required, Your email will not be published