ស្លាក​លេខ ខេមរភូមិន្ទ​ការ៉េ​៤ [2-4444] អង្រួន​បណ្តាញ​បណ្តាញ​សង្គម ខណៈដែល​ស្ថាប័ន​ពាក់ព័ន្ធ​មិន​យក​ភ្នែក​មើល​!

, , Leave a comment

​រាជធានី​ភ្នំពេញ : មិនមែនជា​រឿង​ថ្មី​មកពីណា​នោះទេ​? រឿងនេះ​គឺជា​ដំណើរ​ដដែលៗ ដែល​ត្រូវបាន​ប្រជាពលរដ្ឋ និង​ប្រិយមិត្ត​ក្នុង​បណ្តាញ​សង្គម ក៏ដូចជា​ប្រិយមិត្ត​គាំទ្រ​គេហទំព័រ​កំណើត​ថ្មី ចង់​ចែករំលែក​ចែកជូន​សណ្តាប់ និង​តាមដាន​ទាំងអស់គ្នា​។​

 

​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មុននេះ គេហទំព័រ​កំណើត​ថ្មី​បាន​បង្ហោះ​ប្រាប់​ប្រិយមិត្ត​ម្តង​រួច​មិន​ហើយ​ដែល​ដាក់​ចំណងជើង​ថា “​មិន​ត្រឹមតែ​សត្វលោក​ទេ សូម្បីតែ​ស្លាក​លេខ​ក៏​ភ្លោះ​ដែរ​..!” ដែល​ឆ្លុះបញ្ចាំង​ពី​ភាព​គ្មាន​ទំនួល​ខុសត្រូវ​ចំពោះ​ស្ថាប័ន​ដែល​ធ្វើ​នូវ​ស្លាក​លេខ​យានយន្ត​ដែល​ស្ទួន​គ្នា​នោះ បានបង្ហាញ​យ៉ាងច្បាស់​នូវ​ស្លាក​លេខ​ប្រភេទ​នគរបាល 1-4999​។​

 

​ថ្មីៗ​នេះ​បណ្តាញ​សង្គម​មួយ​ឈ្មោះ ផែង វណ្ណៈ បាន​បង្ហោះ​នូវ​រូបភាព​មួយ​ដែល​រថយន្ត​២​គ្រឿង​បាន​ពាក់​ស្លាក​លេខ​ពីរ​ផ្សេងគ្នា តែ​អត្ថន័យ​ដូចគ្នា បេះបិទ​ដែលមាន​ស្លាក​លេខ ខេមរភូមិន្ទ​02 2-4444 ជាមួយនឹង​ឃ្លាឃ្លោង​ថា ៖« មិនមាន​ចេតនា​អាក្រក់​លើ​ម្ចាស់​រថយន្ត​ទេ គ្រាន់តែ​សំណូមពរ​ថា ថ្ងៃក្រោយ​បើ​រថយន្ត​២​គ្រឿង​ប្រើប្រាស់​ស្លាក​លេខ​តែ​១ ដូចគ្នា​អញ្ចឹង មេត្តា​កុំ​យកទៅ​លាង​ម្ដង​ទាំង​២​អញ្ចឹង ខ្មាស់​កម្មករ​លាង​ឡាន គួរ​យកទៅ​លាង​ម្ដង​១ បាន​ហើយ លោក​ម្ចាស់​យកទៅ​លាង​ម្ដង​ទាំង​២​គ្រឿង មាន​ស្លាក​លេខ​ដូចគ្នា​អញ្ចឹង​ទោះ​ពួក​ខ្ញុំ​ខំ​ការពារ​តាម Facebook ក៏​ការពារ​មិនបាន​ដែរ ព្រោះ​អាក្រក់​មើល​ពេក​៕

Untitled-1

 

Leave a Reply

(*) Required, Your email will not be published