ប្រទេសថៃ ៖ នាង NonthapornTeerawatanasuk ឬឈ្មោះហៅក្រៅថា akaYae គឺជាតារាល្បីឈ្មោះម្នាក់ក្នុងប្រទេសថៃដែលនាងមិនត្រឹមតែល្បីឈ្មោះដោយសាតែរូបសម្រស់ដ៏ស្រស់ស្អាតរបស់នាងប៉ុណ្ណោះទេប៉ុន្តែនាងថែមទាំងត្រូវបានគេដឹងថាបានធ្វើការវះកាត់កែសម្ផស្សចំនួន៥ដងមិនគួរឲ្យជឿ។ប្រភពកំណើតថ្មី
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយតារាស្រីវ័យ២៧ឆ្នាំរូបនេះមិនបានលាក់បាំងនូវអាថ៌កំបាំងអ្វីឡើយហើយនាងបានបង្ហាញប្រាប់ពីបទពិសោធន៍ផ្ទាល់ខ្លួនដោយរួមទាំងទម្លាយរឿងពិតនៃការវះកាត់ប្តូរមុខនឹងខ្លួនប្រាណរបស់នាងផងដែរ។
យោងតាមអត្ថបទនិងរូបភាពក្នុងសារព័ត៌មាន AsianTown បានបញ្ជាក់ថាYaeបានធ្វើការវះកាត់ពង្រីកសុដន់និងធ្វើឲ្យថ្ពាល់ខួច។ គួរបញ្ជាក់ថាមានតារាម៉ូដែលនិងតារាសម្តែងថៃល្បីឈ្មោះជាច្រើននាក់បានដាក់ងារឲ្យនាងថាជាម្ចាស់ក្សត្រីកែសម្ផស្សក្នុងប្រទេសថៃ៕ អត្តបទកំណើតថ្មីប្រភពបន្ថែម