គន្លឹះ​ទាំង​១២​យ៉ាង ដែល​ជួយ​ឲ្យ​ស្បែ​កស​ស្អាត តាមបែប​ធម្មជាតិ​

, , Leave a comment

​បច្ចុប្បន្ន ក្នុង​ក្រុម​ស្ត្រី​ដែល​ស្រឡាញ់​សម្រស់ និយម​ប្រើ​ផលិតផល​ធ្វើ​ឲ្យ​ស្បែ​កស​ឡើង ទាំង​ផលិតផល​លាប ឬ​ថ្នាំលេប ឬ​ថ្នាំ​ចាក់ ដែល​ជួយ​កាល​អាចជួយ​ឲ្យ​ស្បែក​សបាន​បណ្តោះអាសន្ន​ប៉ុណ្ណោះ​។ ដូច្នេះ​ស្ត្រី​ដែល​ចង់បាន​ស្បែ​កស ភ្លឺ​ថ្លា គ្មាន​ភាព​ខ្មៅ​ស្រអាប់​អាចអនុវត្ត​តាម​វិធី​ធម្មជាតិ​ដូចខាងក្រោម​ដែលមាន​សុវត្ថិភាព​ជាង​…​។​

04-1-2015 (1)

១-​ការ​ខាត់​ស្បែក​
​ជា​វិធី​ធ្វើ​ឲ្យ​ស្បែ​កស ដែល​កម្ចាត់​កោសិកា​ស្បែក​ងាប់ៗ ចេញពី​ស្បែក ដោយ​ការប្រើ​ផលិតផល​ខាត់​ស្បែក ដែលមាន​លក់​តាម​ទីផ្សារ ឬ អាចជា​សារធាតុ​ពី​ធម្មជាតិ​ងាយៗ ប៉ុន្តែ​ទទួលបាន​លទ្ធផល​ល្អ​ដូចជា ល្ហុង ទឹកដោះគោ​ស្រស់ ទឹក​អម្ពិល​ទុំ ទឹកឃ្មុំ យ៉ា​អួ ក្រូចឆ្មារ ដោយ​អាច​យក​មួយណា​ក៏បាន មក​លាយ​ជាមួយ​អំបិល​ខាត់​ស្បែក ដើម្បី​ឲ្យ​មាន​គ្រាប់​-​សម្រាប់​ខាត់​ស្បែក ឬ​អាច​ប្រើ​សាញ​ននោង​ក្នុង​ការជួយ​ខាត់​ស្បែក​ក៏បាន​។ ការ​ខាត់​ស្បែក​នេះ​អាចជួយ​ជម្រុះ​កោសិកា​ស្បែក​ចាស់ៗ ឲ្យ​ជ្រុះ​ចេញ និង​បង្ហាញ​ស្បែក​ថ្មី​ដែល​ភ្លឺ​ថ្លា​ជាង​មុន​។ គួរ​ធ្វើ​១​សប្តាហ៍​១-២​ដង ដើម្បី​ជាការ​ថែទាំ​ស្បែក​បន្តបន្ទាប់​។​

 

២-​អេ​អេ​ច​អេ (AHA) ឬ​អាស៊ីដ​ផ្លែឈើ​
​មាន​លក់​ទូទៅ​នៅតាម​គ្លីនិក​រក្សា​សម្រស់ ឬ​ឱសថស្ថាន​នានា ប្រើ​សម្រាប់​លាប​លើ​ផ្ទៃមុខ​១​សប្តាហ៍​២​ដង ដើម្បី​ជំរុញ​ឲ្យ​កោសិកា​ស្បែក​ចាស់ៗ ជ្រុះ​ចេញ​។ ជា​វិធី​ធ្វើ​ឲ្យ​ស្បែ​កស បង្ហាញ​ស្បែក​ថ្មី ដែល​ស​ផូរផង់​។ ប៉ុន្តែ​ត្រូវ​ប្រយ័ត្ន​ចំពោះ ការចេញ​ត្រូវ​កម្តៅថ្ងៃ ព្រោះ​ស្បែក​របស់​អ្នក​កាន់តែ​ស្តើង និង​ឆាប់​ប្រតិកម្ម​នឹង​កម្តៅថ្ងៃ​ជាង​មុន​។​

 

៣-​ទឹកដោះគោ ដើម្បី​ស្បែ​កស​
​ប្រើ​ទឹកដោះគោ​លាប​លើ​ផ្ទៃមុខ​ដោយផ្ទាល់ អាច​ប្រើ​សាញ​ននោង ខាត់​ថ្នមៗ ទុកចោល​ប្រមាណ​១០-១៥​នាទី ធ្វើ​១​សប្តាហ៍​២​ដង​។​

 

៤-​ផ្លែឈើ​រសជាតិ​ជូរ​
​ជួយ​ក្នុងការ​ខាត់​ក្អែល​ដែលជា​វិធី​ធ្វើ​ឲ្យ​ស្បែក​ស​តាម​ធម្មជាតិ ដោយ​ប្រើ​ផ្លែឈើ​រសជាតិ​ជូរ ដូចជា ក្រូចឆ្មារ ម្នាស់ អម្ពិល​ទុំ ក្រូចពោធិ៍សាត់ ព្រោះ​មាន​ភាពជា​អាស៊ីដ​ជួយ​សម្អាត​ស្បែក​ឲ្យ​ស​ថ្លា និង​កម្ចាត់​កោសិកា​ដែល​ងាប់ៗ​ឲ្យ​ជ្រុះ​ចេញ​។ ប៉ុន្តែ​បើ​អ្នកជា​មនុស្ស​ស្បែក​ស្តើង មិន​គួរប្រើ​ក្រូចឆ្មារ ឬ​ម្នាស់​ដែលមាន​ភាពជា​អាស៊ីដ​ខ្ពស់​ឡើយ គួរប្រើ​ក្រូចពោធិ៍សាត់ ដែលមាន​គុណសម្បត្តិ​ប្រហាក់ប្រហែលគ្នា​ក៏បាន​។​

 

៥-​ក្រែ​ម​ថែ​ស្បែក​ឲ្យ​ស​
​គួរប្រើ​ក្រែ​ម​បំប៉ន​ដែលមាន​សារធាតុ​ធ្វើ​ឲ្យ​ស នៅពេល​ល្ងាច និង​លាប​សាជាថ្មី នៅមុន​ចូល​គេង ដើម្បី​បង្កើន​ប្រសិទ្ធភាព​របស់​ក្រែ​ម​បំប៉ន ជា​បន្តបន្ទាប់​។ ចំណែកឯ​ពេល​ថ្ងៃ​គួរ​លាប​ក្រែ​ម​ធ្វើ​ឲ្យ​ស្បែក​ស​ស្តើងៗ រួច​លាប​ក្រែ​ម​ការពារ​កម្តៅថ្ងៃ ឬ​អាច​ប្រើ​ក្រែ​ម​ធ្វើ​ឲ្យ​ស ដែលមាន​សារធាតុ​ការពារ​កម្តៅថ្ងៃ ក៏បាន​។​

 

៦-​ក្រែ​ម​ការពារ​កម្តៅថ្ងៃ​
​គួរ​មាន​ដាក់​ក្នុង​កាបូប គ្រប់ពេលវេលា ដើម្បី​ត្រៀម​ប្រើ​ក្នុងករណី​ដែល​អ្នក​ប៉ះ​នឹង​កម្តៅថ្ងៃ ដោយ​មិនបាន​គ្រោងទុកជាមុន​។ កុំភ្លេចថា ក្រែ​ម​ការពារ​កម្តៅថ្ងៃ ចាំបាច់​ខ្លាំងណាស់ ពេល​អ្នក​ទើប ខាត់​ស្បែក ឬ​ប្រើ ជាមួយ​ស្បែក ព្រោះ​ស្បែក របស់​អ្នក ងាយ​រង​កម្តៅថ្ងៃ​ណាស់ ទើប​គួរ​លាប​ក្រែ​ម​ការពារ​កម្តៅថ្ងៃ​២០​នាទី មុន​ចេញ​ក្រៅ​រាល់ពេល និង​ត្រូវ​លាប​ជាថ្មី រាល់​២-៣​ម៉ោង​។​

 

៧-​ទទួលទាន​អាហារ​ឲ្យ​សមស្រប​
​គួរ​មាន​បន្លែ ផ្លែឈើ ក្នុង​អត្រា​ពាក់កណ្តាល​ក្នុង​មួយពេល​អាហារ ព្រោះ បន្លែ ផ្លែឈើ ជា​អាហារ​ដែល​ងាយ​រំលាយ ជួយ​ដល់​ការ​បន្ទោបង់ ហើយ​ថែមទាំង​មាន​សារធាតុ​ប្រឆាំង​រ៉ាឌីកាល់​សេរី ដែល​ធ្វើ​ស្បែក​ស្អាត តឹង​ណែន​ផងដែរ ហើយ​នៅពេល​រាងកាយ​បន្ទោបង់​តាម​ធម្មតា មុខមាត់ ស្បែក ក៏​នឹង​ស្រស់​ភ្លឺ​ថ្លា​។​

 

៨-​ហាត់ប្រាណ​ជាប្រចាំ​
​ការហាត់​ប្រាណ អាចជួយ​បញ្ចេញ​ញើស ក្អែល និង​ភាពកខ្វក់​ក្រោម​ស្បែក រួមទាំង​សារធាតុពុល ដែល​ធ្វើ​ស្បែក​មើលទៅ​ភ្លឺ​ថ្លា ហើយ ការហាត់​ប្រាណ នៅ​ជួយ​កាត់បន្ថយ​ការស្ទះ​ភាពកខ្វក់ ក្រោម​ស្បែក ធ្វើ​ឲ្យ​គ្មាន​មុន​ទៀតផង​។​

 

៩-​វីតាមីន C ដើម្បី​ស្បែក​ស្អាត​
​វីតាមីន​C មានគុណ​សម្បត្តិ​ធ្វើ​ឲ្យ​ស្បែក​ស្អាត​ស្រស់ថ្លា​។ ដូច្នេះ ទើប​ជា សារធាតុ​អាហារ​ដែល​រាងកាយ​គួរ​បានទទួល​ជានិច្ច មិន​ថា ពី​ការ​ទទួលទាន​បន្លែ ផ្លែឈើ ដូចជា ក្រូច ត្របែក ក្រូចឆ្មារ ឬ​បើ​មិន​បានទទួល​គ្រប់គ្រាន់ អ្នក​ក៏​អាច​ទទួលបាន វីតាមីន​ជ បែប​គ្រាប់ ដែល​វា​ជួយ​ធ្វើ​ឲ្យ​ស្បែ​កស និង​មាន​ចំណែក ជួយ​ក្នុងការ​បន្ទោបង់​ផងដែរ​។​

 

១០-​ការ​ស្ទី​ម​ស្បែ​កមុខ​
​ជាការ​សម្អាត​ភាពកខ្វក់ ដែល​ស្ទះ​ក្នុង​រន្ធ​រោម យ៉ាងជ្រៅ ជួយ​ឲ្យ​ស្បែក​ស្អាត​ភ្លឺ​ថ្លា ស និង​ជួយ​កម្ចាត់​ភាពកខ្វក់ ព្រម​ពេល​ជាមួយគ្នា​។ វិធី អាចធ្វើ​ឲ្យ​ងាយៗ ដោយ​គ្រាន់តែ​ដាំទឹក​ឲ្យ​ពុះ រួច​យក​ឆ្នាំង ដាំទឹក​នោះ មក​ដាក់​លើ​តុ រួច​ដាក់​មុខ ឲ្យ​នៅលើ​ចំហាយ​ទឹក​។ ពេលនោះ កម្តៅ​នឹង​ជួយ​បើក​រន្ធ​រោម ហើយ​ចំហាយ​ទឹក នឹង​ចូលទៅ​សម្អាត​ភាពកខ្វក់​ក្នុង​រន្ធ​រោម​។​

 

១១-​គ្រឿងសម្អាង​
​ប្រើ​ម្សៅ​ទ្រនាប់ និង​ម្សៅ​ហុយ ដែល​ភ្លឺ​ជាង​ពណ៌​ស្បែ​កពិត ១​លេខ​។ បន្ទាប់ពី តែង​មុខ​ហើយ ត្រូវយក​ជក់​បៀក​ម្សៅ​ភ្លឺ​ផ្លេក ដែល​ធ្វើ​ពី គជ់ខ្យង ផាត់​បរិវេណ​ថ្ងាស និង​ទ្រនង់​ថ្ពាល់ ក៏​អាចជួយ ឲ្យ​ផ្ទៃមុខ​ភ្លឺ​ស្រស់ថ្លា​បានដែរ​។​

 

១២-​រូបមន្ត​ម៉ាស​ក៍មុខ​ផ្សេងៗ​
​ក្រៅពី​ការ​ខាត់​ស្បែក​ហើយ ស្ត្រី​ដែល​ចង់​មាន​ស្បែក​មុខ​ស្អាត គួរ​ម៉ា​សក៍​ស្បែ​កមុខ និង​ស្បែ​កកាយ​ឲ្យ​បាន​១​សប្តាហ៍ ២​ដង ដោយ​រូបមន្ត​ធម្មជាតិ ដូចខាងក្រោម ៖
-​រូបមន្ត​ល្ហុង​ទឹកដោះគោ​ស្រស់ : យក​ល្ហុង​កិន​ម៉ដ្ឋ លាយ​ជាមួយ​ទឹកដោះគោ​ស្រស់ កូរ​បញ្ចូល​គ្នា​។ បន្ទាប់មក យកទៅ​បំពោក​លើ​ផ្ទៃមុខ ឬ​ស្បែក​ដងខ្លួន ទុកចោល​ប្រមាណ ២០​នាទី រួច​លាង​ចេញ​។​
-​រូបមន្ត​យ៉ា​អួ លាយ​ទឹក​ក្រូចឆ្មារ : យក​យ៉ា​អួ ផ្សំ​ជាមួយ​ទឹកក្រូច​ឆ្មារ រួច​យកទៅ​លាប​លើ​ស្បែក ទុកចោល ប្រមាណ ២០​នាទី អាចជួយ​បន្ថយ​ការ​រមាស់​ក្រហាយ ស្បែក ជួយ​កម្ចាត់​កោសិកា​ចាស់ បង្ហាញ​កោសិកា​ថ្មី ដែល ស្រស់​ភ្លឺ​ថ្លា​ជាង​មុន​។​
-​ប្រេងដូង ដើម្បី​ស្បែក​ទន់ : ជា​រូបមន្ត​បុរាណ ដែល ប្រើ​បាន​លទ្ធផល​ល្អ ព្រោះ​ប្រេងដូង អាចជួយ​ធ្វើ​ឲ្យ​ស្បែក ទន់ មាន​សំណើម ទោះបីជា​លើកដំបូង ដោយ​យក​ប្រេងដូង មក​លាប​លើ​ស្បែក នឹងមាន​អារម្មណ៍​ថា ស្បែក​ទន់​ភ្លាមៗ តែម្តង​។​
-​រូបមន្ត​ទឹកឃ្មុំ និង​យ៉ា​អួ : យក​ភាគ​ផ្សំ​ទាំងពីរ​នេះ បំពោក​លើ​ផ្ទៃមុខ ឬ​ស្បែ​កកាយ ប្រមាណ ៣០​នាទី រួច​លាង​ចេញ វា​ជួយ​ធ្វើ​ឲ្យ​ស្បែក​ស​ទន់​ភ្លឺ​ថ្លា​។​
-​រូបមន្ត​ចេកអំបូង និង​ទឹកដោះគោ​ស្រស់ : យក មក​កិន​លាយ​គ្នា រួច​យកទៅ​បំពោក​ស្បែក ជួយ​ធ្វើ​ឲ្យ​ស្បែក ស​ភ្លឺ​ថ្លា​បាន​៕

 

Leave a Reply

(*) Required, Your email will not be published