ការ​សម្លុត និង​ការរិះគន់​បង្អាប់ គឺជា​ទង្វើ​ជន​កំសាក​

, , Leave a comment

 ប្រសិនបើ​ការរិះគន់​បន្ទាបបន្ថោក គឺជា​ទង្វើ​នៃ​ជន​កំសាក​ដែល​ខ្លាចរអារ ចំពោះ​ការផ្លាស់ប្តូរ​នោះ ជនជាតិខ្មែរ​អាច​ចាត់ទុកថា ជា​មនុស្ស​ដែល​ភ័​យ​ខ្លា​ច​បំផុត ចំពោះ​បម្លាស់ប្តូរ​ថ្មី ពីព្រោះ​ខ្មែរ​ភាគច្រើន ចូលចិត្ត​ណាស់ រឿង​រិះគន់​ចំអន់​មនុស្ស​ដូចគ្នា​។​

 

​ខ្ញុំ​ហ៊ាន​សារភាពថា តាំងពីដើម​មក​មិនមែន​ខ្ញុំ​មិនដែល រិះគន់​បន្ទច់​បង្អាប់​ដ​ល់​អ្នកណាម្នាក់​នោះទេ​។ ផ្ទុយទៅវិញ​ខ្ញុំ​ជា​មនុស្ស​ម្នាក់​ស្ថិតនៅ​ក្នុ​ង​ចំ​ណោ​ម​មនុស្ស​ដែល​ពូកែ​រិះគន់​បង្អាប់​ជាងគេ​។ ប៉ុន្តែ​មាន​ចំណុច​មួយ​ដែល​ខ្ញុំ​តែងតែ​ចាប់អារម្មណ៍​ថា បន្ទាប់ពី​រិះគន់​បង្អាប់​គេ​រួច ពុំបាន​ធ្វើ​ឲ្យ​ខ្ញុំ មា​ន​ចិ​ត្ត​រីករាយ​នោះឡើយ ផ្ទុយទៅវិញ​ខ្ញុំ​តែងមាន​អារម្មណ៍​រសាប់រសល់​ហាក់ដូចជា​ខុស​នឹង​រឿង​អ្វីមួយ​។ ទីបំផុត​ទើប​ខ្ញុំ​យល់ថា ហេតុអ្វី​បានជា​មនុស្ស​ចូលចិត្ត​បន្ទច់​បង្អាប់​ដល់​អ្នកដទៃ​ដូច្នេះ​។​

 

​មនុស្ស​ដែល​អាង​ខ្លួន​ពូកែសម្តី ហើយ​និយាយ​បន្ទច់​បង្អាប់​គេ​នោះ គឺ​គ្មានអ្វី​ប្លែក​ពី​មនុស្ស​ដែល​អាច​ខ្លួន​មាឌធំ ហើយ​ប្រើ​ទម្ងន់​របស់ខ្លួន​សង្ក​ត់​សង្កិន​គេ​​នោះឡើយ​។ គ្រាន់​តែមួយ​ប្រើ​កម្លាំងបាយ មួយទៀត​ប្រើ​មាត់ ប៉ុន្តែ​មាន​ផ្នត់គំនិត​ដូចគ្នា​។ ហេតុអ្វី​បានជា​ខ្ញុំ​យល់ថា អ្នក​ទាំងនេះ​ជា​មនុស្ស​កំ​សាក​?

 

​ភាព​កំសាក​របស់គេ គឺ​ស្ថិតនៅ​ត្រង់ចំណុច​នៃ​ការភ័យខ្លាច​ចំពោះ​ការផ្លាស់ប្តូរ​។ ពួកគេ​មិន​ចំណាយពេល​អភិវឌ្ឍ​ខ្លួនឯង​ឲ្យ​បានល្អ​ប្រសើរ​ទេ​។ ប៉ុន្តែ​គេ​ក៏​មិន​ចង់​ឲ្យ​អ្នកដទៃ​មានប្រៀប​លើ​ខ្លួន​ដែរ​។ ដូច្នេះ​គេ​ជ្រើស​រើសយក​ការ​សម្លុត​គំរាម និង​ការរិះគន់​បំផ្លាញ មកប្រើប្រាស​ជា​មធ្យោបាយ ស​ម្រា​ប់​​រក្សា​តំណែង​របស់គេ​នៅក្នុង​សង្គម​។ គេ​គិតថា ការជាន់​ពន្លិច​អ្នកដទៃ​អាច​រក្សា​ឲ្យ​គេ​ស្ថិតនៅ​ទី​ខ្ពស់​។ គេ​នៅ​ទី​ខ្ពស់​មែន ប៉ុន្តែ​ពុំមាន​ការ​លូត​លា​ស់​​ទេ ព្រោះ​ពួកគេ​ខ្លាច​ណាស់​ឋ​ចំពោះ​ការប្រែប្រួល ដែល​មិនអាច​ស្មានដឹង​។​

 

​ប្រសិនបើ​អ្នកជា​មនុស្ស​ដែល​ចូលចិត្ត និយាយដើម​អាក្រក់​អំពី​អ្នកដទៃ​ឋ​រិះគន់​បន្ទច់​បង្អាប់​អ្នកដទៃ ឬ​ចូលចិត្ត​ប្រើ​សាច់ដុំ​សម្លុត​អ្នកដទៃ​… ក្រោ​យ​ពី​​អា​ន​អត្ថបទ​នេះ​រួច តើ​អ្នកឃើញ​ភាព​ស្រដៀង​ខ្លះ​ទេ ចំពោះ​អ្វីដែល​ខ្ញុំ​និយាយ​??? បុត្រា​ខ្មែរ​

bully

 

Leave a Reply

(*) Required, Your email will not be published