ញឹម ចាន់ថន ៖ ផ្តើម​ស្នេហ៍​ប៉ះចំ​តែ​ប្តី​គេ​

, , Leave a comment

​រាជធានី​ភ្នំពេញ : តារា​សម្តែង​ដើមទ្រូង​ទ្រលុកទ្រលន់ ញឹម ចាន់ថន ត្រូវបាន​បុរស​បុរស​វ័យក្មេង តាម​ចោមរោម​សុំ​ស្នេហា​ពី​នាង​បន្តកន្ទុយ​គ្នា​នោះ ធ្វើ​​ឲ្យ​​អ្នកសិល្បៈ​រួម​អាជីវ​មួយចំនួន​តែងតែ​និយាយ​ក្នុងន័យ​លេងសើច​ថា ញឹម ចាន់ថន ឆ្វាក់​តែ​ប្រុស​ក្មេង ដូច្នេះ​ប្រាកដជា​គេច​មិន​ផុត​បាន​ប្តី​ក្មេង ឬ​​ប្តី​មាន​អាយុ​តិចជាង​នោះទេ ។ បញ្ហា​នេះ​ទោះ​ក្លាយជា​ចំណុច​បង្អាប់​ពី​បណ្តា​មិត្ត​រួម​អាជីព​យ៉ាងណា​តែ ញឹម ចាន់ថន ក៏​ធ្លាប់បាន​បញ្ជាក់ថា សំ​ណើ​​ស្នេហ៍ បុរស​វ័យក្មេង​ជាង​នាង គឺ​មិនអាច​ទៅរួច​នោះទេ ពោលគឺ​នាង ទាត់ចោល​មិន​ទទួលយក​ទេ​! ។​

 

​ខណៈដែល​តារា​សម្តែង ញឹម ចាន់ថន ធ្លាប់បាន​ប្រាប់ថា នាង​ចាប់ផ្តើម​គិតគូរ​ពី​រឿង​គូស្រករ​នោះ​ជារឿយៗ គេ​ក៏​ធ្លាប់​បានឮ​នាង​និយាយថា មាន​ប្រុ​ស​​ក្មេង​ជាច្រើន​នាក់​បាន​ចូលខ្លួន​មក​ឲ្យ​នាង​ជ្រើសរើស​រហូត​មាន​អ្នក​សុំចូល​ស្តីដណ្តឹង នាង​រៀបការ​ពេញ​ច្បាប់​ក៏មានដែរ តែ​នាង​មិន​ទទួល​ព្រោះ​​នា​ង​ចង់បាន​បុរស​ណា​ដែលមាន​វ័យ​ចំណាស់ ឬ​មាន​អាយុ​ច្រើនជាង​នាង​បន្តិច ។ ដោយឡែក​កាលពីពេល​កន្លងទៅ​ស្រាប់តែ ញឹម ចាន់ថន បា​ន​​លួច​បង្ហើប​ប្រាប់ថា ពេលនេះ​នាង​បាន​រកឃើញ​បុរស​ម្នាក់​ដែល​ស្ថិតក្នុង​ជម្រើស និង​ស្រប​ដូច​បំណង​នាង​ហើយ​តែ​គួរ​ឲ្យ​ស្តាយ ព្រោះ​បុរស​ដែ​ល​​នាង​ពេញចិត្ត​ម្នាក់ នោះ​បែរ​ជាមាន​ប្រពន្ធ​កូន​រួច​បាត់ទៅហើយ​។​

 

​ជាមួយគ្នា​នឹង​ការច្រានចោល​ក្តី​ស្រឡាញ់​ពី​សំណាក់​ប្រុស​ក្មេង​នេះដែរ ញឹម ចាន់ថន ក៏បានបញ្ជាក់​ប្រាប់​ពី​ហេតុផល​ថា នាង​មិន​ព្រម ទទួលយក​ប្តី​​ក្មេង គឺ​មកពី​នាង​ខ្មាស់​គេ​ដែល ត្រូវ​ហៅ​ប្តី​ថា​បង​ពេញៗ​មាត់​។ ថ្មីៗ​នេះ​ពេល​ដែលមាន​បុរស​វ័យ​ចំណាស់​ព្យាយាម​បង្កើត​ទំនាក់ទំនង​ស្នេហា​ជាមួយ​ក៏​នាងបដិសេធ​ស្រប​ពេលដែល​នាង​ក៏មាន​វ័យ​ជ្រេ​បន្តិច​ទៅហើយនោះ? សំណួរ​នេះ​ត្រូវបាន ញឹម ចាន់ថន បញ្ជាក់ប្រាប់​លាយឡំ​ជាមួយ​សំណើច​ថា ឲ្យ​នាង​រៀបចំ​យក​គ្រួសារ​ម៉េច​កើត​បើ​បុរស ដែល​តាម​ស្រឡាញ់​នាង​ភាគច្រើន​មាន​វ័យក្មេងៗ ហើយដោយ​ឡែក​បុរស​ដែលមាន​វ័យ​ចំណាស់ ដែ​ល​នាង​អាច​ទទួលយកបាន​ជាម​នុស្ស​មិន​ទំនេរ ពោលគឺ​អ្នក​ទាំងនោះ​ភាគច្រើន​សុទ្ធតែជា​ប្តី​គេ ទាំងអស់ ។ នាង​មិន​ចង់​បៀតបៀន​ប្តី​គេ​ទេ​នាំតែ​ចុះ​នរក​!។

 

​ញឹម ចាន់ថន បាន​បញ្ជាក់ថា ប្រុសៗ​ខ្លះ ដឹង​ហើយ​ថា​ខ្ញុំ​មិន​យកប្តី​ក្មេង​ទេ គឺ​នៅតែ​មក និយាយ​លែបខាយ​សុំ​ស្រឡាញ់ រហូត​មាន​អ្នក ខ្លះ​សុំចូល​ស្តីដណ្តឹង​រៀបការ​អី​ក៏មានដែរ ។ ប៉ុន្តែ សំណើ​នេះ​ទោះបីជា​សម្តែង​ឲ្យ​ឃើញ​ពី​ចិត្ត​ស្មោះ របស់គេ​ក្តី តែ​ខ្ញុំ​ដាច់ខាត​មិនអាច​ទទួល​ដដែល ហ្នឹង​!​។​

 

​តាម​ការបញ្ជាក់​របស់​តារា​សម្តែង ញឹម ចាន់ថន បានបង្ហាញ​ឲ្យ​ឃើញថា សម្រស់​របស់​នាង​នៅតែមាន​ប្រសិទ្ធភាព​ទាក់ភ្នែក​ប្រុស​ក្មេង បាន​ខុ​ស​ប្លែ​ក​​ពី​តារា​ដទៃទៀត​ដែល​សម្បូរ តែប្រុស​វ័យ​ចំណាស់​ចោមរោម​សុំ​ស្នេហ៍ ។ ជាមួយគ្នានេះ ញឹម ចាន់ថន ក៏បាន​បង្ហើប​ឲ្យ​ដឹងផង​ដែរ​ថា ទោះជា​បុ​រ​ស​​នោះ​ចាស់​បន្តិច​ក៏ដោយ ឲ្យ​តែ​នៅ​ទំនេរ​ពិតប្រាកដ​មាន​លក្ខណៈសម្បត្តិ ដែល​នាង​អាច​ទទួលយកបាន គឺ​នាង​នឹង​ចាប់ដៃ​គេ ចូល​រោងការ​ភ្លាម​!​។ ប៉ុន្តែ​បើជា​ប្តី​គេ​វិញ​នាង មិន​រវីរវល់​ជាមួយ​ឡើយ ដាច់ខាត​មិន​យក​នោះទេ​។

 

​រហូតមកដល់​ពេលនេះ ញឹម ចាន់ថន រស់នៅ​កណ្តោចកណ្តែង​តែម្នាក់ឯង ខណៈ​តារា​ស្រី ឯទៀត​ដែលមាន​វ័យ​ស្របាល​គ្នា​ជាមួយនឹង​នាង​បា​ន​នាំ​គ្នា​​រៀបការ​ជា​បន្តបន្ទាប់​ជាប់​រដឹក​ស្ទើរ​អស់​ទៅហើយនោះ​! ។ ជាមួយគ្នានេះ​គេ​ក៏​នៅ ចាំ​អ៊ុត​មើល​ផងដែរ​ថា តើ​ពេលណា​ទើប​តារា ស្រី​ម្នាក់នេះ​អាច​រ​ក​បាន​ដៃគូ​ជីវិត បើ​ប្រុស​ក្មេង មិន​យក​យ៉ាង​ដូច្នេះ​នោះ​?

 1397036657_6

09-4-20143

 

Leave a Reply

(*) Required, Your email will not be published