ពីក្រោយ​វាំងនន​ម៉ាស្សា មាន​បម្រើសេវា​ឲ្យ​ភ្ញៀវ​ពេញចិត្ត​!

, , Leave a comment

​រាជធានី​ភ្នំពេញ : បុរស​មួយចំនួន​ធំនិយម​ចូលចិត្ត​ទៅ​ម៉ាស្សា នៅពេល​គាត់​មិនសូវ​ស្រួលខ្លួន ឬ​ខ្យល់ចាប់​ជាដើម​។ ទន្ទឹមនឹងនេះ​មានមតិ​មួ​យ​ចំ​នួ​ន​​បានលើកឡើង​ថា កន្លែង​ម៉ាស្សា​ខ្លះ​ដែល​បិទបាំង​ដោយ​វាំងនន​ម៉ាស្សា​នោះ​មាន​បង្កប់​នូវ​សេវា​បម្រើ​ផ្លូវភេទ​។​ ​ទាំង​ព្រឹក​ព្រលឹម​នៅលើ​គ្រែ​មុខផ្ទះ​ល្វែ​ង​មួយកន្លែង នារី​ប្រមាណ​៧​ទៅ​៨​នាក់​អង្គុយ​រហង់​ជុំគ្នា អ្នកខ្លះ​មាន​ម្សៅ​សល់​ពី​យប់ អ្នកខ្លះ​កំពុង​លាបម្សៅ​មុខ​បន្ថែម​សាជាថ្មី ដើម្បី​ចាប់ផ្តើម​កា​រងារ​ចាស់ ក្នុង​ថ្ងៃ​ថ្មី​ម្តងទៀត​។​

 

​បុប្ផា អាយុ​២៩​ឆ្នាំ មាន​រាង​ធាត់​បន្តិច​សម្បុរ​រាង​ស​បន្តិច នាង​បាន​ចូលមក​បម្រើ​ការងារ​នៅ​កន្លែង​ម៉ាស្សា​នេះ​ជិត​មួយឆ្នាំ​ហើយ ដោយ​ពីមុន នាង​ធ្វើ​កា​រ​​ជានា​រី​ខារ៉ាអូខេ នៅ​ហាង​ខារ៉ាអូខេ​មួយកន្លែង​។ បើទោះបីជា​ការងារ​មួយ​នេះ​ហាក់ដូចជា​គ្មាន​តែ​វា​អាច​ឲ្យ​បុប្ផា​រកប្រាក់​កម្រៃ​មួយចំនួន​ផងដែរ​។ តាំ​ងពីព្រឹក​ព្រលឹម រហូតដល់​ពាក់​កក​ណ្តា​ល​អា​ធ្រា​ត្រ ទាំងនេះ​ជាការ​ងារ​ដែល​បុប្ផា និង​ក្រុមការងារ​នាង​ធ្វើជា​ប្រចាំ​។​

 

​បញ្ហា​ទាំងអស់នេះ​ត្រូវបាន​សង្គម និង​មតិ​ជាច្រើន​បានលើកឡើង​ថា មាន​បង្កប់​នូវ​សេវា​បម្រើ​ផ្លូវភេទ​។ ជុំវិញ​បញ្ហា​សេវា​បម្រើ​ផ្លូវភេទ​នៅ​កន្លែង​ម៉ា​ស្សា​​នេះ បុប្ផា​ បាន​និយាយ​បណ្តើរ សើច​បណ្តើ​រថា​៖ «​តាមពិតទៅ គេ​មិន​ឲ្យ​មាន​សេវា​នេះ​ទេ តែ​ដោយសារតែ​ប្រាក់ចំណូល​ដែល​បានមកពី​ការ​ម៉ា​ស្សា​នេះ​តិចតួច​ពេក ទើប​បង្ខំចិត្ត​បម្រើសេវា​ផ្លូវភេទ​បន្ថែម​ដោយ​ខ្លួនឯង ប៉ុន្តែ​មិន​ឲ្យ​ម្ចាស់​ហាង​ដឹង​ទេ​»​។​

 

​បុរស​ម្នាក់​សូម​មិន​បញ្ចេញ​ឈ្មោះ​ដែល​ឧស្សាហ៍​ចូលទៅ​ម៉ាស្សា និង​កោស​ជប់ បាន​ឲ្យ​ដឹងថា កន្លែង​ម៉ាស្សា​មួយចំនួន​ពិត​ជាមាន​បង្កប់​សេវា​ផ្លូវភេទ​នេះ​​ពិ​តមែន ដោយ​ជ្រក​ក្រោម​យីហោ​ម៉ាស្សា​កោស​ជប់​ជាដើម តែ​តាមពិត​ច្បាស់​ណាស់​គឺមាន​បម្រើសេវា​ផ្លូវភេទ​។ មាន​កន្លែង​ខ្លះ សូម្បីតែ​ថៅកែ​ហាង​ក៏​មិនបាន​ដឹងថា បុគ្គលិក​របស់ខ្លួន​លួច​បម្រើសេវា​នេះ​ផង​។​

 

​សូមបញ្ជាក់ថា កន្លែង​ម៉ាស្សា​មួយ​ប្រភេទ​នេះ មិនមែន​ដូច​ទៅនឹង​ហាង​ម៉ាស្សា​មួយចំនួនទៀត​ដែលមាន​បុគ្គលិក​របស់គេ​ដែលមាន​កា​រ​ប​ណ្តុះ​ប​ណ្តា​​ល​​ផ្នែក​ចាប់​សរសៃ ដើម្បី​សុខភាព​នោះទេ​។ នៅ​ទី​នោះគេ​អាច​និយាយបានថា ជា​កន្លែង​រកស៊ី​ផ្លូវភេទ​ដោយ​ប្រយោល​មួយ​។ ចុះ​មិត្ត​អ្នកគាំទ្រ​គេហទំព័រ​កំណើត​ថ្មី យល់​យ៉ាងណាដែរ​ចំពោះ​ប្រធានបទ​ខាងលើនេះ​?​ឮ

Massage-and-Hot-Stone-Treatments

 

Leave a Reply

(*) Required, Your email will not be published