ការរិះគន់​ស្ថាបនា និង​ការរិះគន់​បន្ទច់​បង្អាប់

, , Leave a comment

​ការរិះគន់ គឺជា​រឿង​សំខាន់​ចាំបាច់​សម្រាប់​ផ្តល់ព័ត៌មាន ឆ្លើយតប​ទៅនឹង​កិច្ចការ ឬ​គំនិត​ណាមួយ​។ ការរិះគន់​ចែកចេញជា​ពីរ​យ៉ាង ៖ រិះគន់​ស្ថា​ប​នា និង​រិះគន់​បន្ទច់​បង្អាប់​(​មើលងាយ​)​។ ការរិះគន់​ស្ថាបនា មិនមែន​មានន័យថា យើង​ត្រូវ​សរសើរ ឬ​លើកតម្កើង​ង​អ្នកណា​នោះទេ​។ ការរិះគន់​ស្ថា​ប​នា គឺ​ការចង្អុលបង្ហាញ​នូវ​ចំណុច​ខ្វះខាត និង​ផ្តល់ជូន​នូវ​គំនិត​ថ្មី ដើម្បី​កែតម្រូវ​ឲ្យ​បានល្អ​ប្រសើរ​។ ពោលគឺ ដើម្បី​រិះគន់​ស្ថាបនា មនុស្ស​ម្នាក់​តោង​យ​ល់ដឹង​ផងដែរ អំពី​អ្វីដែល​គេ​កំពុង​រិះគន់​។​

 

​រីឯ​ការរិះគន់​បន្ទច់​បង្អាប់ គឺ​ការ​រង់ចាំតែ​បន្ថោក​តម្លៃ​។ មនុស្ស​ប្រភេទ​នេះ​ច្រើន​ជា​មនុស្ស​មិនសូវ​ស្រឡាញ់ ឬ​គោរព​ផ្តល់​តម្លៃ​ខ្លួនឯង​ប៉ុន្មាន​ឡើយ​។ ជា​រឿយៗ​គេ​តែងមាន​អារម្មណ៍​ច្របូកច្របល់​រសេះរសោះ​ក្នុង​ចិត្ត ហើយ​តែង​សម្លឹង​ឃើញតែ​អំពី​ចំណុច​អាក្រក់​ទាំង​ចំពោះ​ខ្លួនឯង ទាំង​ចំពោះ​អ្ន​ក​ដ​ទៃ​។ ភាគច្រើន​គេ​បន្ទច់​បង្អាប់​អ្នកដទៃ ដោយ​យល់ថា អាចធ្វើ​ឲ្យ​គេ​ធូរស្បើយ​ក្នុង​ចិត្ត ប៉ុន្តែ​តាមពិត គេ​មាន​អារម្មណ៍​កាន់តែ​មិនល្អ​លើស​ដើម ពី​ព្រោះ​​គំនិត​អវិជ្ជមាន​របស់គេ​ទាក់ទាញ​រឿង​អវិជ្ជមាន​ដូចគ្នា​។​

 

​ការសិក្សា​ផ្នែក​ចិត្ត​វិទ្យា បាន​បង្ហាញថា គ្មានអ្វី​បំផ្លិចបំផ្លាញ​ដួងចិត្ត​មនុស្ស​ច្រើនជាង​ការរិះគន់​បន្ទច់​បង្អាប់​នេះឡើយ​។ អ្នក​ដែល​រង​ការរិះគន់​បន្ទច់​បង្អា​ប់​តែង​ទទួល​អារម្មណ៍មិនល្អ ខឹង ហើយ​ភាគច្រើន​កាន់តែ​ចចេស បញ្ឈឺ​យកឈ្នះ​លែង​ខ្វល់​ខុសត្រូវ​។​

 

​រីឯ​ការ​បន្ទច់​បង្អាប់​របស់​ឪពុកម្តាយ​ដែល​ធ្វើ​ដាក់​កូន​របស់ខ្លួន គឺ​ដូចជា​ការដាក់​បណ្តាសារ ឬ​ដាក់​ទំនាយ​អវិជ្ជមាន​ដែល​ក្រោយមក​ច្រើនតែ​ក្លា​យ​ទៅ​ជា​​កា​រ​ពិត​។ ឧទាហរណ៍​ម្តាយ​ជេរ​ដៀល​កូន​ថា​អា​គុក អា​ច្រវាក់ អា​គ្មាន​កំណើត​..​។​ល​។ ការ​តិះដៀល​ដដែលៗ​បែបនេះ​ក៏​ក្លាយទៅជា​ជំនឿ​មួយ​ដក់​ជាប់​នៅក្នុង​ចិត្ត​របស់​កូន​ទាំង​ដឹងខ្លួន​ក្តី ឬ​មិនដឹង​ខ្លួន​ក្តី ហើយ​ថ្ងៃ​ណាមួយ​ក្រោយមក​នោះ​ក៏​ក្លាយទៅជា​ដូច​គាត់​ថា​មែន​។ នេះ​គឺ​ទំនាយ​សម្រេច​ដោ​យ​​ខ្លួនឯង​។​

 

​ដូច្នេះ​ក្នុងនាម​ជា​ឪពុកម្តាយ ភារកិច្ច​ដ៏​ចម្បង និង​ដ៏​ប្រពៃ​បំផុត​គឺ ក្រៅពី​ការ​គ្រាន់តែ​ចិញ្ចឹម​ឲ្យ​ធំធាត់​ផ្នែក​រាងកាយ ឪពុកម្ដាយ​គួរផ្តល់​ការស្រឡាញ់​យ៉ា​ង​​ក​ក់ក្តៅ និង​អប់រំ​កូន​របស់ខ្លួន​ឲ្យ​មានការ​ជឿជាក់ និង​មានដំណើរ​យល់ដឹង​ដោយ​វិជ្ជមាន​ចំពោះ​ខ្លួនឯង​។ តាម​ការសិក្សា​ដដែល​ក្មេង​ដែល​ធំ​ឡើងមានមារយាទ​អន់ មាន​បុគ្គលិកលក្ខណៈ​មិនល្អ គឺ​ច្រើនតែ​ពុំ​បានទទួល​ការស្រឡាញ់​ថែទាំ​គ្រប់គ្រាន់​នៅក្នុង​កំឡុង​នៃ​ការ​កំពុង​លូតលាស់​៕ បុ​ត្រា​​ខ្មែរ​

good-bad-critic

 

Leave a Reply

(*) Required, Your email will not be published