ដំណើរ​ជីវិត​នយោបាយ​របស់​ស​ម្តេច​ក្រុមព្រះ នរោត្តម រណ​ប្ញ​ទ្ធិ វិល​រក​កន្លែងចាស់​

, , Leave a comment

​រាជធានី​ភ្នំពេញ : សម្តេចក្រុមព្រះ នរោត្តម រណ​ប្ញ​ទ្ធិ មក​គង់​ជា​ព្រះប្រធាន​គណបក្ស ហ្វ៊ុនស៊ិនប៉ិច ជាថ្មី​តប​តាម​សំណើរ​របស់​ព្រះអង្គម្ចាស់​ក្ស​ត្រី នរោត្តម អរុណរស្មី02-01-2015

ប្រធាន​គណបក្ស​ ហ្វ៊ុនស៊ិនប៉ិច និង​លោក ញឹក ប៊ុនឆៃ​អគ្គលេខាធិការ​គណបក្ស​។ នេះ​បើ​យោងតាម​លិខិត​ចុះ​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៥ របស់​ព្រះអង្គម្ចាស់​ក្ស​ត្រី នរោត្តម អរុណរស្មី​។​

 

​យោងតាម​លិខិត របស់​សម្តេចព្រះ​រាជបុត្រី អរុណរស្មី​ដោយមាន​ចុះហត្ថលេខា​អមពី​លោក ញឹក ប៊ុនឆៃ អគ្គលេខាធិការ គណបក្ស​ផង​បាន​មាន​ព្រះ​សុ​វ​ណ្ណី​ថា «​សម្តេចក្រុមព្រះ​ជាទីគោរព​ដ៏​ខ្ពង់ខ្ពស់ !​យោង​ស្មារតី​បង្រួបបង្រួម​ជាតិ អ្នករាជានិយម និង​អ្នក​សីហនុ​និយម​, យោង​ស្មារតី​កិច្ចប្រជុំ គណៈកម្មាធិការ​គ្រប់គ្រង អចិ​ន្រៃ្ត​យ៍គណ​បក្ស​ហ្វ៊ុនស៊ិនប៉ិច ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៥​។ ខ្ញុំម្ចាស់​មាន​កិត្តិយស​សូម​ទូលថ្វាយ សម្តេចក្រុមព្រះ មេត្តា​ជ្រាបថា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​សូម​យាង​សម្តេចក្រុមព្រះ នរោត្តម រណ​ប្ញ​ទ្ធិ​មក​ធ្វើជា​ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​។ ការជ្រើសតាំង​ជា​ផ្លូវការ​សម្តេចក្រុមព្រះ ក្នុងតួនាទី​ខាងលើនេះ នឹងធ្វើ​តាមរយៈ​សមាជ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច នាពេល​ខាង​មុននេះ​»​។​

 

​នៅក្នុង​លិខិត​ឆ្លើយតប​ថ្វាយ សម្តេចព្រះ​រាជបុត្រី នរោត្តម អា​រុណរ​ស្មី​និង​លោក ញ៉ឹក ប៊ុនឆៃ នៅ​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៥ ដដែល សម្តេចក្រុមព្រះ​នរោត្តម រណ​ប្ញ​ទ្ធិ មាន​ព្រះរាជបន្ទូល​ថា «​ខ្ញុំ​បានទទួល​រួចហើយ​នូវ​លិខិត​របស់​សម្តេច និង​ឯកឧត្តម ចុះ​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៥​ស្តីពី​ការយាង​ខ្ញុំ មក​ធ្វើជា​ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​។​ខ្ញុំ​មាន​មហា​កិត្តិយស និង​សេចក្តី​រីករាយ យល់ព្រម​មក​ធ្វើជា​ប្រធាន​គណបក្ស​ហ្វ៊ិ​ន​ស៊ិនប៉ិច តាម​សំណើរ​របស់​សម្តេច និង​ឯកឧត្តម​ដើម្បី​បន្ត​ដឹកនាំ​គណបក្ស​យើង​ឡើងវិញ​»​។​

 

​សូមបញ្ជាក់ថា សម្តេចក្រុមព្រះ នរោត្តម រណ​ប្ញ​ទ្ធិ​គ្រោង​រៀបចំ​សមាជ​គណបក្ស​របស់​ព្រះអង្គ នៅ​ថ្ងៃទី​១៩ ខែមករា ខាងមុខនេះ​ដូច្នេះ​ព្រោះតែ​ស្ថានការណ៍​នយោបាយ នៃ​គណបក្ស​រាជានិយម​ទាំងពីរ​វិ​វ​ឌ្ឍ​ន៌​លឿន​ដូច​ភ្នែក​បន្ទរ ហើយ​រួមទាំង​អ្នកវិភាគ​រក​គិត​មិនទាន់​នោះ​តាម​ទំនង​ប្រហែលជា​យក​ថ្ងៃទី​១៩​នេះ សម្រាប់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ក្នុងការ​រៀបចំ​សមាជ​វិ​សាម​ញ្ញា ដើម្បី​យាង​សម្តេចក្រុមព្រះ គង់​ជា​ព្រះប្រធាន​របស់​គណបក្ស ហ្វ៊ុនស៊ិនប៉ិច ។ គណបក្ស ហ្វ៊ុនស៊ិនប៉ិច​ជា​ស្នា​ព្រះ​ហ​ស្ថ​របស់​សម្តេចឪ នរោត្តម សីហនុ ដែល​បាន​បង្កើតឡើង​នៅ​ទីក្រុង​ព្យុងយ៉ាង កូរ៉េខាងជើង នា​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​១៩៨២ ។ នៅពេលនោះ​ក្នុងនាម​ចលនា​តស៊ូ​។​

 

​នៅ​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​១៩៩២ ចលនា​ហ្វ៊ុនស៊ិនប៉ិច​បានក្លាយ​ទៅជា​គណបក្ស​តាមរយៈ​នៃ​ការរៀបចំ​សមាជ នៅ​រំ​ចង់ ខេត្ត​ឧ​ត្ត​រ​មានជ័យ អតីត​តំបន់​តស៊ូ នៅ​ជាយដែន​ដែល​នៅពេលនោះ សម្តេចក្រុមព្រះ នរោត្តម រណ​ប្ញ​ទ្ធិ ត្រូវបាន​អង្គសមាជ​បោះឆ្នោត​ថ្វាយ​ជា​ព្រះប្រធាន​។ នៅ​ឆ្នាំ​១៩៩៣ គណបក្ស ហ្វ៊ុនស៊ិនប៉ិច​បាន​ចូលរួម​បោះឆ្នោត រៀបចំ​ដោយ​អង្គការសហប្រជាជាតិ ទទួលបាន​អាសនៈ ៥៨​សម្តេចក្រុមព្រះ​បាន​ក្លាយជា​នាយករដ្ឋមន្ត្រី​ទី​១ នៅក្នុង​ការបោះឆ្នោត​ឆ្នាំ​១៩៩៨​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ទទួលបាន​អាសនៈ ៤៣ សម្តេចក្រុមព្រះ​ក្លាយជា​ព្រះប្រធានរដ្ឋសភា នៅក្នុង​ការបោះឆ្នោត​ឆ្នាំ​២០០៣​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ទទួលបាន​អាសនៈ ២៦ សម្តេចក្រុមព្រះ​ក៏​នៅ​បន្ត​តំណែង​ជា​ព្រះប្រធានរដ្ឋសភា ។​

 

​នៅ​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០០៦ យុគ្គ​សម័យកាល ខ្មៅ​ងងឹត​ដោយ​លាយឡំ​ជាមួយ​ខ្យល់ព្យុះ​វាយកម្ទេច គណបក្ស ហ្វ៊ុនស៊ិនប៉ិច​ធ្វើ​ឲ្យ​គណបក្ស​នេះ​ធ្លាក់​ទៅក្នុង​ពិភព​អន្តកាល ពុះ​ជ្រៀក​ទៅជា​២​ហើយ​សម្តេចក្រុមព្រះ លែង​ជា​ព្រះប្រធាន​គណបក្ស ហ្វ៊ុនស៊ិនប៉ិច ចាប់ពីពេលនោះ​មក​។​

 

​នៅមុន​កាល​បោះឆ្នោត ២០១៣ ថ្នាក់ដឹកនាំ​គណបក្ស​រាជានិយម​ទាំងពីរ​បាន​ព្យាយាម​បង្រួបបង្រួម រហូត​បាន​ចុះ​កិច្ចព្រមព្រៀង នៅ​ខែមេសា ឆ្នាំ​២០១២​ដោយ​ក្នុងនោះ​ព្រះអង្គ នរោត្តម រណ​ប្ញ​ទ្ធិ ដែល​ពេលនោះ សម្តេចក្រុមព្រះ​គ្រោង​នឹង​យាង​ទៅជា​ព្រះប្រធាន​គណបក្ស ហ្វ៊ុនស៊ិនប៉ិច ម្តង​រួចទៅហើយ​ប៉ុន្តែ​ដោយសារ​ពពក​ខ្មៅ មិនទាន់​រលត់​អស់​​ទើប​អ្នក​ទាំងពីរ​រស់នៅ កណ្តោចកណ្តែង​ទីទៃ​ពីគ្នា ។ ប៉ុន្តែ​ចូលមក​ដល់​ថ្ងៃទី​០១​ខែមករា ឆ្នាំ​២០១៥ នេះ ទើប​ពន្លឺព្រះច័ន្ទ បាន​បញ្ចេញ​រស្មី​ឡើងវិញ​ធ្វើ​ឲ្យ​បងប្អូន​អ្នករាជានិយម​ទាំងពីរ រួបរួមគ្នា ចាប់ពីពេលនេះ​តទៅ​ដែល​យើង​អាច​និយាយថា រាត្រី​ថ្ងៃ​ព្រ​ហ​ស្ប​តិ័ ទី​០១ ខែមករា ឆ្នាំ​២០១៥​ជា​រាត្រី​ដ៏​មានន័យ មហា​ត្រ​ចេះ​ត្រចង់​ដែល​បងប្អូន​រាជានិយម​ទាំងពីរ​បានបញ្ចប់​នូវ​ភាពឈឺចាប់​៕

02-01-2015 (1) 

 

Leave a Reply

(*) Required, Your email will not be published