បើក​ប្រវត្តិសាស្ត្រ​ឆ្នាំ​ថ្មី​! សមត្ថកិច្ច​បាញ់សម្លាប់​ក្រុមចោរ​បាន​ម្នាក់​ដេកស្លាប់​កណ្តាល​វាលស្រែ​ដោយ​ជោគជ័យ​

, , Leave a comment

រាជធានី​ភ្នំពេញ : យ៉ាងហោចណាស់​ក្រុមចោរ​ម្នាក់​បាន​ស្លាប់ និង​២​នាក់​ផ្សេងទៀត​ត្រូវបាន​ចាប់ខ្លួន​ចំណោម​បក្ខពួក​៤​នាក់ ក្នុង​ហេតុការណ៍​ផ្ទុះអាវុធ​មួយ​ក្រោយ​ពេលដែល​ក្រុម​នេះ​នាំគ្នា​ចេញ​ធ្វើ​សកម្មភាព​ប្លន់​យក​ម៉ូតូ ហើយ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ប្រដេញ តាម​ចាប់​រហូត​ធ្វើ​ឲ្យ​ក្រុមចោរ​ទាល់ច្រក​ផ្តួល​ម៉ូតូ​ចោល នៅ​ចំណុច​លូ​៥ ស្ថិតក្នុង​ក្រុមទី​៦ ភូមិ​ទ្រា​ទី​៤ ក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពី​វេលា​ម៉ោង​៥​និង​១០​នាទី​ល្ងាច​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៤​។​

 

​តាម​របាយការណ៍​រប​ស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​២​នាក់​ដែល​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ខាងលើ​មានឈ្មោះ ស៊ូ​ត យ៉ា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ខេត្តតាកែវ និង​ម្នាក់ទៀត​មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​។ ចំណែក​ជនសង្ស័យ​ដែល​ត្រូវបាន​សមត្ថកិច្ច​បាញ់​ស្លាប់​មានឈ្មោះ ហេង ហៅ អា​ខូ​រ​ល័ អាយុ​២៥ ឆ្នាំ ហើយ​បច្ចុប្បន្ន​សព​ត្រូវបាន​យកទៅ​តម្កល់​នៅ​ឈាបនដ្ឋាន​នៃ​វត្ត​ក្នុងភូមិ​សាស្ត្រ​ខណ្ឌដង្កោរ​។ មុនពេល​កើតហេតុ​បន្ទាប់ពី​ជន សង្ស័យ​ម្នាក់​ក្នុងចំណោម​បក្សពួក​៤​នាក់ ប្លន់​ម៉ូតូ​ពីរ​គ្រឿង​២​ទីតាំង​ផ្សេងគ្នា នៅ​ចំណុច​ផ្ទះជួល​គ្មាន​លេខ​មួយកន្លែង ស្ថិត​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្ម ទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ ចុះបង្ក្រាប និង​ឆែកឆេរ​ទីតាំង​ខាងលើ​ដេ​ល​ជនសង្ស័យ​មួយក្រុម​នេះ​កំពុង​ពួន​សម្ងំ​លាក់ខ្លួន​។ មួយសន្ទុះ​ក្រោយមក​ជនសង្ស័យ​២​នាក់​ដែល​បាន​លោត​ចុះមក មាន​ម្នាក់​ប្រដាប់​ដោយ​អាវុធ​ខ្លីម៉ាក​K៥៤ បាន ធ្វើ​បាញ់រះ​មកលើ​សមត្ថកិច្ច​ជាច្រើន​គ្រាប់ ដើម្បី​គំរាម​សមត្ថកិច្ច ព្យាយាម​រត់គេចខ្លួន រហូតដល់​ចំណុច​វាលស្រែ​មួយកន្លែង ស្ថិត​ក្នុងភូមិ សាស្ត្រ​សង្កាត់​ដង្កោរ ខណ្ឌដង្កោ ទើប​សមត្ថកិច្ច​បង្ខំចិត្ត​បាញ់រះ​តបត​ទៅលើ​ជនសង្ស័យ បណ្តាល​ឲ្យ​គ្រាប់កាំភ្លើង​ធា្ល​យ​ចូល​ពេញ​ដងខ្លួន​ជនសង្ស័យ​ស្លាប់បាត់​បង់ជីវិត​នៅនឹងកន្លែង​ភ្លាមៗ​។​

 

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ដក​បាន​កាំភ្លើងខ្លី​ចំនួន​២​ដើម មួយ​ដើម​ម៉ាក​កា​៥៤ ដកហូត​ពី​ជនសង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច​បាញ់សម្លាប់ និង​មួយ​ដើម​ទៀត​ម៉ាក​កា​៥៩ ត្រូវបាន​ដកហូត​ពី​ជនសង្ស័យ​ម្នាក់​ដែល​កំពុង​ពួន​សម្ងំ​ក្នុង​អាគារ​ផ្ទះជួល និង​ម៉ូតូ​៣​គ្រឿង​ដែល​ជនសង្ស័យ​ធ្វើ​សកម្មភាព​ប្លន់ ហើយ​បញ្ចូនទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ធ្វើការ​ស្រាវជ្រាវ​បន្ត​ទៅតាម​នីតិវិធី​ច្បាប់​៕

 02-01-2015 (1) 02-01-2015 (2) 02-01-2015 (3) 02-01-2015 (4)

02-01-2015

 

Leave a Reply

(*) Required, Your email will not be published