ភាព​ច្រណែនឈ្នានីស បាន​រុញច្រាន ប្តី​ចិត្តកំណាច​ម្នាក់ ចាក់​សាំង​ដុត​ប្រពន្ធ​ទាំង​រស់​

, , Leave a comment

​ខេត្តបន្ទាយមានជ័យ : ដោយសារ​ចិត្ត​ច្រណែនឈ្នានីស បុរស​ម្នាក់​បានក្លាយ​ខ្លួន​ជា​ជនល្មើស ខណៈដែល​ទៅយក​ប្រពន្ធ​ថ្មី ដោយ​ចុះចោល​ប្រពន្ធ និង​កូន​៣​នាក់​ទុក​ឲ្យ​រស់នៅ​យ៉ាង​លំបាក​វេទនា​។ ក្រោយ​ទទួលដំណឹង​ថា​អតីត​ប្រពន្ធ​មាន​ប្តី​ថ្មី ក៏​ទិញ​សាំង យកទៅ​ចាក់​លើ​ប្រពន្ធ ហើយ​ដុត​ប្រពន្ធ​ទាំង​រស់ ប៉ុនប៉ង​សម្លាប់​កាលពី​វេលា​ម៉ោង​៧​និង​២០​នាទី​យប់​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៤ លើផ្ទះ​ជនរងគ្រោះ នៅ​ភូមិ​តា​វង ឃុំ​ពន្លៃ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ​។​

 

​ប្រភពពី​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​មានឈ្មោះ រិ​ន ចំរើន អាយុ ៣០ ឆ្នាំ ជាជាង​ផ្សា​ដែក រស់នៅ​ភូមិ​ព្រែក​ល្ពៅ ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​។ ចំណែក​ប្រពន្ធ​មានឈ្មោះ កុន សុភាព អាយុ ២៥​ឆ្នាំ រស់នៅ​ភូមិ​ឃុំ កើតហេតុ​ខាងលើ​។ មុនពេល​កើតហេតុ​បន្ទាប់ពី​ដឹងថា ប្រពន្ធ​មាន​ប្ដី​ថ្មី ហើយ​មានកូន​ក្នុង​ពោះ​៣​ខែ​ទៀត​នោះ ហើយ​វិល​មក​រស់នៅ​ជាមួយ​ម្តាយបង្កើត​វិញ​នោះ​។ ជនសង្ស័យ​ខណៈដែល​មាន​ចិត្ត​ច្រណែន​បាន​រិះរក​មធ្យោបាយ រហូតដល់​ទិញ​សាំង យកទៅ​ចាក់​លើ​ប្រពន្ធ ហើយ​ដុត​ប្រពន្ធ​ទាំង​រស់ តែ​មិនបាន​សម្រេច ត្រូវបាន​ប្រជាពលរដ្ឋ​នៅ​ទីនោះ​បាននាំគ្នា​ជួយ​ពន្លត់​ទាន់ពេលវេលា ហើយ​ក៏បាន​ដឹកជញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ជប៉ុន ដែល​ស្ថិតនៅ​ស្រុក​មង្គល​បូរី ដើម្បី​សង្គ្រោះ​ជីវិត​ភ្លាមៗ​។ ក្រោយពេល​កើតហេតុ​រួច ជន​កំណាច​នោះបាន​ទៅ​រស់​សម្ងំ​លាក់ខ្លួន​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។

 

​លុះ​ថ្ងៃទី​៣១ ក៏បាន​វិល​ត្រឡប់មកផ្ទះ​វិញ ពេលនោះ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ក៏​ទៅ​ចាប់​យកមក​ទីបញ្ជាការ​កង​រាជ​អាវុធ​ខេត្ត​ដើម្បី​សាកសួរ​។ នៅមុខ​អាវុធហត្ថ​ជន​កំណាច​បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បាន​ទិញ​សាំង​យកទៅ​ចាក់​លើ​ខ្លួន​ប្រពន្ធ​ពិតប្រាកដ​មែន ព្រោះ​ខ្លួន​ខឹង​និង​ប្រពន្ធ​មាន​ប្ដី​ថ្មី​៕

01-01-2015

 

Leave a Reply

(*) Required, Your email will not be published