ព្រោះតែ​ប្រាក់ ប្រើ​សម្រស់​ជា​ធ្នាក់ រហូតដល់​ក្លាយ​ចោរប្លន់​

, , Leave a comment

ខេត្តស្វាយរៀង : ក្រោយពេល​ចាញ់ល្បែង​អស់ប្រាក់​ស្ត្រី​ម្នាក់​បានក្លាយ​ជា​ចោរ​ដ៏​ជំនាញ ល្បួង​ជនរងគ្រោះ​យកទៅ​ប្លន់​កាលពី​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៤ ខាងត្បូង​ចម្ការ​កូន​គគីរ តាមផ្លូវ​ភូមិ​អង្គ​សាលា សង្កាត់​ព្រៃ​អង្គញ់ ក្រុង​បាវិត ខេត្តស្វាយរៀង​។​

 

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ជនដៃដល់​មានឈ្មោះ ខុន ស្រី​ឌី អាយុ​២០​ឆ្នាំ ជា​កម្មការិនី​រោងចក្រ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មេន​ហាត​ធេ​ន មាន​ទីលំនៅ​ភូមិ​តា​ពៅ សង្កាត់​បាវិត ក្រុង​ស្វាយរៀង​។ ចំណែក​ជនរងគ្រោះ​មានឈ្មោះ រួន ភិរម្យ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជា​កម្មករ​រោងចក្រ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មេន​ហាត​ធេ​ន មាន​ទីលំនៅ​ភូមិ​គុម្ពោត​លៀប សង្កាត់​ច្រកម្ទេស ក្រុង​បាវិត​។ មុនពេល​កើតហេតុ​នារី​ដៃដល់​បាន​ជួល​ជនរងគ្រោះ​ឲ្យ​ឌុប​ទៅ​ផ្សារ​ក្នុង​មណ្ឌល​កម្សាន្ត​ក្រុង​បាវិត ដើម្បី​រក​ទិញ​អីវ៉ាន់ និង​ឌុប​បន្តទៅ​ស្រុក​ចន្ទ្រា​ដោយ​ឲ្យ​តម្លៃ​២​ម៉ឺន​រៀល ដោយ​ឃើញ​នាង​ជា​ស្រី​ស្អាត​ផង​នោះ ក៏​យល់ព្រម​ដឹក​ចេញពី​តំបន់​សេដ្ឋកិច្ច​ពិសេស​មេន​ហាត​ធេ​ន​ទៅ​មណ្ឌល​កម្សាន្ត​។ លុះដល់​ចំណុចកើតហេតុ​ជនសង្ស័យ​បាន​ផ្តើមធ្វើ​សកម្មភាព តែ​ត្រូវ​ជនរងគ្រោះ​ស្រែក​បណ្តាល​ឲ្យ​អ្នកភូមិ​មកជួយ​ទាន់ពេលវេលា​។​

 

​ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ត្រូវបាន​ប្រគល់​ឲ្យ​សមត្ថកិច្ច ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

01-01-2015

 

Leave a Reply

(*) Required, Your email will not be published