ម្តាយក្មេក​របស់​នាយ​នគរបាល​ប៉ុស្ដិ៍​សង្កាត់​ផ្សារឆ្នាំង បើក​លេងបៀរ អាប៉ោង និង​កត់​កន្ទុយលេខ​ច្រើន​ឆ្នាំ​មកហើយ

, , Leave a comment

​ខេត្តកំពង់ឆ្នាំង  ៖ ស្ដ្រី​ឈ្មោះ យី មុំ ជា​ម្ដាយក្មេក​របស់​នាយ​នគរបាល​ប៉ុស្ដិ៍ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្ដ​​កំ​ព​ង់​ឆ្នាំង លោក ញ៉ោ​ក​ប៊ុន​ធី កំពុង​ក្លាយជា​មេ​វង់ល្បែង​ដ៏​ធំ​មួយនៅ​សង្កាត់​ខ្សា​ម បើក​លេងបៀរ អាប៉ោង និង​កត់​កន្ទុយលេខ​ក្នុង​ ទ្រង់ទ្រាយ​ធំ  ដែល​រហូតមក​ដល់ពេលនេះ ពុំមាន​សមត្ថកិច្ច​ណាមួយ​ហ៊ាន​ចុះទៅ​បង្ក្រាប​នោះឡើយ  ហើយ​គេ​ឃើញ​សមត្ថកិច្ច​មួយចំនួន​បានត្រឹមតែ ទៅយក​លុយ​ពី​ឈ្មោះ យី មុំ ជា​មេបន​ល្បែងស៊ីសង​តែប៉ុណ្ណោះ ។​


​ប្រជាពលរដ្ឋ​បាន​បញ្ជាក់ថា ឈ្មោះ យី មុំ បាន​បើក​បន​ល្បែងស៊ីសង​ដុះ ជា​យូរណាស់​មកហើយ ពុំមាន​សមត្ថកិច្ច​និង​អាជ្ញាធរ​ណាមួយ ហ៊ាន​ចុះទៅ​បង្ក្រាប​ឡើយ ទំនងជា​ដឹងថា ឈ្មោះ យី មុំ ជា​ម្ដាយក្មេក​របស់លោក​មេ​ប៉ុស្ដិ៍​ផ្សារឆ្នាំង និង​ម្យ៉ាងទៀត ទំនង​សមត្ថកិច្ច​និង​អាជ្ញាធរ​មូលដ្ឋាន​ទាំងនោះ បានទទួល​លាភសក្ការៈ​ពី​ឈ្មោះ យី មុំ តែម្ដង ។ មានការ​បញ្ជាក់ទៀតថា វង់ល្បែង​ខាងលើ បាន​បើក​លេង​ជា​រៀងរាល់ ថ្ងៃ​យ៉ាង​គគ្រឹកគគ្រេង  និង​មាន​អ្នក​ទៅលេង​ជា​រៀងរាល់ថ្ងៃ ដោយ​មិន​ខ្លាច​សមត្ថកិច្ច​ចុះទៅ​បង្ក្រាប​នោះឡើយ ។​


​បើតាម​ប្រជាពលរដ្ឋ ចំពោះ​វង់ល្បែង​ដុះ ស្លែង​ខាងលើនេះ ទំនង​ថ្នាក់ដឹកនាំ​ខាងលើ មិនដឹង​នោះឡើយ ដោយសារតែ​សមត្ថកិច្ច និង​អាជ្ញាធរ​ថ្នាក់ ក្រោម មិន​រាយការណ៍​ជូន ដោយសារតែ​ទទួលបាន​ផលប្រយោជន៍ ។ ប្រជាពលរដ្ឋ​បាន​អំពាវនាវ​ដល់ ស្នងការ​នគរបាល​ខេត្ដ​កំពង់ឆ្នាំង លោក​ឧត្ដមសេនីយ៍ ត្រី អាត់ ខែម ក៏ដូចជា មេបញ្ជាការ​អាវុធហត្ថ​ខេត្ដ លោក​ឧត្ដមសេនីយ៍ត្រី ជួន ជឿន ជួយ​មើល​វង់ល្បែង​ដុះ​ស្លែ​របស់​ឈ្មោះ យី មុំ ស្ថិតនៅ​ភូមិ​ទី​៣ ផ្លូវ​លេខ​១ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង ឡើងវិញ​ផង ៕

4-May6

 

Leave a Reply

(*) Required, Your email will not be published