ចេញពី​ផឹកស៊ី ស្រវឹង​ខ្លាំង​ដេក​ផ្ងារពោះ​កណ្តាលផ្លូវ ដើម្បី​ទាញ​ការចាប់អារម្មណ៍​

, , Leave a comment

​រាជធានី​ភ្នំពេញ : ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បង្ក​ជាការ​ចាប់អារម្មណ៍ ខណៈដែល​បុរស​ម្នាក់​ស្រវឹង​បើករថយន្ត​មួយគ្រឿង​ម៉ាក CRV ទៅ​ជល់​គូទ​រថយន្ត Range rover បណ្តាល​ឲ្យ​ប្រ​ឡាប់​ផ្ងារពោះ កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​យប់​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៤ នៅ​ចំណុច​ទល់មុខ​ធនាគារ​ម៉ា​រ៉ូ​ហាន់​ជប៉ុន តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម កែង​ផ្លូវ​លេខ​១៨៤​ក្នុង​សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ​។​

 

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​បុរស​ម្នាក់​បើករថយន្ត​មួយគ្រឿង​ម៉ាក CRV ពណ៌​ស្ក ពាក់​ស្លាក​លេខ​ភ្នំពេញ​2S-5425 បើកបរ​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម ទិសដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​មកដល់​ចំណុចកើតហេតុ ដោយសារ​កម្លាំង​នៃ​ល្បឿន​ក៏បាន​ជ្រុល​ទៅបុក​ពីក្រោយ​រថយន្ត​មួយគ្រឿង​ទៀត​ម៉ាក Range Rover ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2Z-7887 ដែល​កំពុង​ចត​ស្ងៀម​នៅតាម​បណ្តោយ​ផ្លូវ ព្រះ​នរោត្តម ពេញទំហឹង​បណ្តាល​ឲ្យ​រថយន្ត CRV បែក​កង់​ខាងមុខ ផ្នែក​ខាងស្តាំ រេ​ចង្កូត​ក្រឡាប់​ផ្ញា​រ​ជើង​៤​បួន​ឡើងលើ​ច្រងាង ហើយ​រថយន្ត​ត្រូវ​រង​ការខូចខាត ស្ទើរតែ​ទាំងស្រុង ប៉ុន្តែ​មិនបាន​បណ្តាល​ឲ្យ​មាន​មនុស្ស​រងរបួស​ឡើយ​។​

 

​ក្រោយ​កើតហេតុ​រថយន្ត​បង្ក​ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ការដោះស្រាយ​បន្ត​៕

31-12-2014 (2) 31-12-2014 31-12-2014 (1)

 

Leave a Reply

(*) Required, Your email will not be published