ម្ចាស់ផ្ទះ​ដែល​ស្រោប​ដោយ​ឈើ​ប្រណីត​តម្លៃ​រាប់លាន ដែល​ប្រិយមិត្ត​ទន្ទឹង​យ៉ាង​អន្ទះសា ត្រូវបាន​ទម្លាយ​ហើយ​?

, , Leave a comment

​រាជធានី​ភ្នំពេញ : ក្រោយពី​រឿងរ៉ាវ​នៃ​ឃាតកម្ម​របស់​ឧកញ៉ា អ៊ឹង ម៉េង​ជឺ ដែល​ត្រូវ​ឃាតក​បាញ់សម្លាប់ និង​ហេតុការណ៍​ពាក់ព័ន្ធ​ករណី​ឧកញ៉ា​វ័យក្មេង ថោង សា​រ៉ា​ត នោះ ថ្មីៗ​នេះ ប្រិយមិត្ត​បាន​ងាក​បែក​មក​ចាប់អារម្មណ៍​អំពី រូបភាព និង​វីដេអូ​ដែល​បង្ហាញ​ពី​សំណង់​អាគារ​ដ៏​ធំ​ស្កឹមស្កៃ ដែល​រចនា​ក្បូរក្បាច់​ចេញពី​ឈើ ដែល​ប្រៀបបាន​ទៅនឹង​វិមាន ឬ​អាច​និយាយបានថា ជា​សារមន្ទីរ​នោះ គឺជា​គេហដ្ឋាន​របស់លោក ច័​ន្ធ សំឡេង និង​អ្នកស្រី ម៉ៅ ច័ន្ធូ ជា​វេជ្ជបណ្ឌិត​។​

 

​ក្រោយពី​រូបភាព​ទាំងអស់នេះ​ត្រូវបាន​លេចចេញ​តាម​បណ្តាញ​សង្គម ធ្វើ​ឲ្យ​ប្រិយមិត្ត​ក្នុង​បណ្តាញ​សង្គម​ចាប់អារម្មណ៍​ជាខ្លាំង ហើយ​ម្នា​ក់បាន​រិះរក និង​ចង់ដឹងថា ម្ចាស់​ផ្ទះមួយ​ខ្នង​នោះ​ជា​នរណា​? ហើយ​មានតម្លៃ​ប៉ុន្មាន​?

 

​បន្ទាប់ពី​ទន្ទឹងរង់ចាំ​យ៉ាង​អន្ទះសា​ចង់ដឹងថា ផ្ទះ​ប្រណីត ដែល​ធ្វើ​អំពី​ឈើ​ដ៏​មានតម្លៃ គឺ​បាន​ប្រើប្រាស់​ឈើ​ច្រើនណាស់ និង​ចំណាយលុយ ក្នុងការ​តុបតែង រៀបចំ​ក្បាច់រចនា គឺ​ពិតជា​អស្ចារ្យ​ណាស់​ហើយ​តម្លៃ​រាប់លាន​ដុល្លារ​។ ហើយ​ផ្ទះ​នេះ មើលទៅ​ដូចជា​សារមន្ទីរ​។ ប៉ុន្តែ​ទម្រាំ​តែ​ចេញ​បានជា​រូបរាង​បែបនេះ គឺ​វា​ក៏​អាចធ្វើ​ឲ្យ​មាន​ហានិភ័យ​ដល់​ការកាប់បំផ្លាញ​ព្រៃឈើ យកមក​ធ្វើ​ផ្ទះ​ដែល​ស្រោប​ដោយ​ឈើ​ប្រណីត​តម្លៃ​រាប់លាន​ដុល្លារ​ឯណោះ​។​

 

​ចម្លើយ​ទាំងអស់នេះ​ត្រូវបាន​បណ្តាញ​សង្គម​មួយ​ឈ្មោះ “​ខ្មែរ​សុវណ្ណ​ភូមិ​" បាន​បើក​ទម្លាយ​ថា ជា គេហដ្ឋាន​របស់លោក ច័​ន្ធ សំឡេង និង​អ្នកស្រី ម៉ៅ ច័ន្ធូ ជា​វេជ្ជបណ្ឌិត​។ គេហដ្ឋាន​នេះ​តាម​ដឹង​ពួកគាត់​ទិញ​ពី​គេ​ទេ ចំណែក​ម្ចាស់​ដើម មាន​អ្នក​បង្ហើប​ឲ្យ​ដឹងថា​ជា​ផ្ទះ​របស់​អតីត​ចៅហ្វាយក្រុង ជា សុផារ៉ា ហើយ​បើ​គិត​ជាត​ម្លៃ​ផ្ទះ​នេះ គឺ​មិនតិចជាង​៥០​ទៅ​៦០​លាន​ដុល្លារ​ទេ​។​
​ចំពោះ​ប្រិយមិត្ត​សារព័ត៌​មានកំណើត​ថ្មី មាន​យោបល់​បែបណា​ដែរ​?

27-12-2014 (1)

27-12-2014 (5) 27-12-2014 (4) 27-12-2014 (3) 27-12-2014 (2)  27-12-2014

 

Leave a Reply

(*) Required, Your email will not be published